ទាហានរុស្ស៊ីដំបូងគេត្រូវតុលាការអ៊ុយក្រែនកាត់ទោសពីបទឧក្រិ.ដ្ឋកម្មសង្គ្រាម
អ៊ុយក្រែន ៖ ទាហានរុស្ស៊ីម្នាក់ត្រូវបានតុលាការអ៊ុយក្រែនធ្វើការកាត់ទោសនៅថ្ងៃសុក្រ ទី13 ឧសភានេះ ពីបទបា.ញ់
អ៊ុយក្រែន ៖ ទាហានរុស្ស៊ីម្នាក់ត្រូវបានតុលាការអ៊ុយក្រែនធ្វើការកាត់ទោសនៅថ្ងៃសុក្រ ទី13 ឧសភានេះ ពីបទបា.ញ់
អ៊ុយក្រែន ៖ ទាហានរុស្ស៊ីម្នាក់ត្រូវបានតុលាការអ៊ុយក្រែនធ្វើការកាត់ទោសនៅថ្ងៃសុក្រ ទី13 ឧសភានេះ ពីបទបា.ញ់សម្លា.ប់ជនស៊ីវិលអ៊ុយក្រែនដែលគ្មានអាវុ.ធ ដែលនេះជាការកាត់ក្តីករណីឧក្រិ.ដ្ឋកម្មសង្គ្រាមលើកដំបូងបង្អស់ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមក។
ទាហានឈ្មោះ Vadim Shyshimarin ត្រូវបានចោទប្រកាន់ពីបទបា.ញ់បុរសវ័យ ៦២ឆ្នាំម្នាក់ចំក្បាលនៅភូមិ Chupakhivka ស្ថិតនៅភាគឥសានប្រទេសអ៊ុយក្រែន។
គាត់ប្រឈមនឹងការជាប់គុ.កអស់មួយជីវិតក្រោមច្បាប់ព្រហ្មទណ្ឌរបស់អ៊ុយក្រែន។
មេធាវីការពារក្តីរបស់ទាហានរុស្ស៊ីឈ្មោះ Victor Ovsyanikov បាននិយាយថា ការចោទប្រកាន់កូនក្តីរបស់លោកគឺធ្ងន់ធ្ងរខ្លាំង ប៉ុន្តែសេចក្តីសម្រេចចុងក្រោយលើភស្ថុតាងណាមួយដែលត្រូវអនុញ្ញាតនឹងត្រូវធ្វើឡើងដោយតុលាការក្នុងទីក្រុងគៀវ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
ចំណែកការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បាននិយាយថាខ្លួនកំពុងធ្វើកិច្ចការលើឧក្រិ.ដ្ឋកម្មសង្គ្រាមជាង១០.៧០០ករណីពាក់ព័ន្ធនឹងជនសង្ស័យជាង ៦០០នាក់រួមមានទាហាន និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី៕ (យោងតាមប្រភព៖ BBC & AP)
ចែករំលែកព័តមាននេះ