ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច រៀបចំ​ដោយ​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន

1 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ផ្នែក​ធុរកិច្ច​អាស៊ាន និង​សហរដ្ឋអាមេរិក ក៏​ដូច​ជា​ពិធី​ពិសា​ហារ​ភោ​ជនី​ហារ​ពេល​ល្ងាច បណ្តា​មេដឹកនាំ​អាស៊ាន ពិសេស​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ឌិន បាន​ចូលរួម​សម្តែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត…

វ៉ា​ស៊ី​ន​តោន ៖ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ផ្នែក​ធុរកិច្ច​អាស៊ាន និង​សហរដ្ឋអាមេរិក ក៏​ដូច​ជា​ពិធី​ពិសា​ហារ​ភោ​ជនី​ហារ​ពេល​ល្ងាច បណ្តា​មេដឹកនាំ​អាស៊ាន ពិសេស​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ឌិន បាន​ចូលរួម​សម្តែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​បាន​បាត់បង់​បងប្រុស​ជាទី​ស្រឡាញ់​របស់​សម្តេច គឺ​សម្តេច​ឧត្តម​ទេព​ញាណ ហ៊ុន ណេ​ង ដែល​បាន​ទទួលមរណភាព​ដោយសា​ជំងឺ​គាំងបេះដូង ។

លោក ចូ បៃ​ឌិន ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​របស់​យើង​នៅ​ពេល​នេះ ស្របគ្នា​ខួប​លើក​ទី​៤៥​ឆ្នាំ នៃ​ទំនាក់​ដៃគូ​សន្ទនា​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ។

លោក ចូ បៃ​ដិ​ន គួរ​បញ្ជាក់​ថា រយៈពេល ៤៥​ឆ្នាំ​ហើយ នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​អាស៊ាន ហើយ​កិច្ចប្រជុំ​កំពូល​ពិសេស​អា​មេ​រិ​ក​អាស៊ាន លើក​នេះ គឺ​មាន​លក្ខណៈ​ពិសេស ដែល​រៀបចំ​ឡើង​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ហើយ​ជា​ទំព័រ​ថ្មី និង​សករាជ​ថ្មី ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន ។

អាស៊ាន គឺ​នៅ​ក្នុង​បេះដូង​របស់​សហរដ្ឋអាមេរិក ក្នុង​ក្រប​ខណ្ឌ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អា​មេ​រិ​ក មាន​ភាព​រីករាយ ក្នុង​ការ​ដំឡើង​ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន ហើយ​ការ​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ទទួល​អាហារ​ពេល​ល្ងាច​នេះ គឺ​ដើម្បី​អបអរសាទរ នៅ​ក្នុង​ការ​ពង្រឹង ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​ល្អជា​មួយ​អាស៊ាន ។

បន្ទាប់​មក​នៅ​ក្នុង​ពិធី​លាង​សាយភោជន៍ រៀបចំ​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ថា ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោ​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក ចូ បៃ​ឌិន ដែល​បាន​ផ្ដល់​នូវ​បដិសណ្ឋារកិច្ច ដ៏​កក់ក្ដៅ​ដល់​រូប​សម្ដេច នឹង​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត នៅ​ក្នុងអំឡុងពេល នៃ​ការ​ស្នាក់​នៅ​របស់​យើង​នៅ​សហរដ្ឋអាមេរិក និង​ជា​ពិសេស​ការ​រៀបចំ​នូវ​ពិធី​លាង​សាយភោជន៍ ដ៏​ប្រពៃ​សម្រាប់​ថ្ងៃនេះ​ផង ។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​ផង​ដែរ​ថា នៅ​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី ៤៥ នៃ​ទំនាក់ទំនង​កិច្ច​សន្ទនា​រវាង​អាស៊ាន​សហរដ្ឋអាមេរិក ហើយ​ពេល​នេះ ជា​វិធី​មួយ​ដ៏​សាក​សម​ដែល​ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក​បាន​ជួបជុំ​គ្នា នៅ​ក្នុង​សេត​វិមាន ដើម្បី​រម្លឹក​ក​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​យើង ។

ជា​ការ​ពិត​កិច្ច​សហប្រតិបត្តិការ​របស់​យើង ដែល​ឈរ​លើ​មូលដ្ឋាន​មួយ​ដ៏​រឹង​មាំ និង​ម៉ឺងម៉ាត់ នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មានការ​រក្សា​នូវ​ឧត្តម​ប្រយោជន៍​រួម បាន​ឆ្លងកាត់​រយៈពេល​មួយ​ដ៏​វែង​ឆ្ងាយ និង​ជា​ពិសេស​បាន​ជំនះ​នូវ​ឧបសគ្គ ប្រកបដោយ​ភាព​ជោគជ័យ ។

នៅ​ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​រំលែក​ទុក្ខ ដោយសារ​សហរដ្ឋអាមេរិក បាន​ប្រកាស​នៅ​ក្នុងថ្ងៃនេះ​ដែល​អា​មេ​រិ​កបាន​ទម្លាក់​ទង់ជាតិ​មក​ពាក់កណ្ដាល​ដង ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​ប្រជាពលរដ្ឋ​ចំនួន ១​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​សម្ដេច ក៏​សូម​ចូលរួម​សម្តែង​សាមគ្គីភាព​ដ៏​ជ្រាលជ្រៅ ចំពោះ​ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក​ក្នុង​ឱកាស​នេះ ។

សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​ទៀត​ថា នា​ពេល​នេះ​យើង​មានឱកាស​សញ្ជឹងគិត អំពី​ដំណើរការ​ដ៏​វែង​ឆ្ងាយ​ដែល​អាស៊ាន សហរដ្ឋអាមេរិក ធ្វើការ​រួម​គ្នា ដោយ​ការ​ខិតខំ​ប្រឹងប្រែង ដែល​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​លើ​គ្រប់​វិស័យ ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​ជ្រើសរើស​យក​ប្រធានបទ​អាស៊ាន​រួម​គ្នា ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា ដែល​ផ្អែក​លើ​ស្មារតី ដែល​អាស៊ាន​បាន​និង​កំពុង​ខិតខំ រួម​គ្នា ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព ក៏​ដូច​ជា​លើកកម្ពស់​ការ​អនុវត្ត​នូវ​វិបុលភាព​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ជា​ការ​ពិត​យើង​ក៏​ទទួលស្គាល់​តួនាទី​ប្រកបដោយ​ភាព​វិជ្ជមាន​របស់​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន ជា​ពិសេស​សហរដ្ឋអាមេរិក នៅ​ក្នុង​ដំណើរការ​ទាំងមូល​នេះ ។

សម្ដេច​តេ​ជោ បាន​មាន​ប្រសាសន៍​បន្ត​ថា អាស៊ាន​សូម​វាយតម្លៃ​ខ្ពស់​លើ​រាល់​កិច្ចការ​ដែល​សហរដ្ឋអាមេរិក បាន​ធ្វើ​សម្រាប់​តំបន់ ។ ក្នុង​នាមខ្លួន​សម្ដេច​ផ្ទាល់ សម្ដេច​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​ប្រធានាធិបតី និង​ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក ដែល​គាំទ្រ​តួនាទី​របស់​កម្ពុជា ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ ។

សម្តេច​តេ​ជោ បាន​បន្ត​ទៀត​ថា ជាមួយនឹង​សន្ទុះ​ដែល​បាន​នឹង​កំពុង​វិ​វ​ឌ្ឍ​យ៉ាង​លឿន នៃ​ការ​ឈាន​ឆ្ពោះទៅ​រក​ប្រយោជន៍​រួម​តែ​មួយ សម្ដេច​តេ​ជោ សូម​យក​ឱកាស​នេះ​អញ្ជើញលោក​ប្រធានាធិបតី ដោយ​ផ្ទាល់ ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​អា​មេ​រិ​ក លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ ។

ដោយឡែក ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ក្នុង​នាម​ជា​ប្រធាន​សម្របសម្រួល​កិច្ច​សន្ទនា​រវាង​អាស៊ាន​អា​មេ​រិ​ក​នេះ បាន​លើក​ឡើង​ថា ឥឡូវនេះ យើង​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន ជាមួយ​សហរដ្ឋអាមេរិក ដែល​យើង​នឹង​ដំឡើង​ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​អាស៊ាន​អា​មេ​រិ​ក​នេះ មាន​ន័យ​ថា នេះ​ជា​កម្រិត​ខ្ពស់​បំផុត នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ។

សម្ដេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​នៅ​ក្នុង​ឱកាស​នោះ​ថា សហរដ្ឋអាមេរិក គឺ​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ពិភពលោក​ហើយ តួនាទី​នេះ ប្រសិនជា​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ល្អ នោះ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ល្អ​ប្រសើរ​ផង​ដែរ ហើយ​លើស​ពី​នេះ កន្លង​មក​អា​មេ​រិ​កបាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នៅ​កូ​វី​ដ​-១៩ ក្នុង​ការ​ផលិត​វ៉ាក់សាំង​ជាដើម ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ដល់​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​បាន​ផ្ដល់​វ៉ាក់សាំង​ជូន​ដល់​ប្រទេស​កម្ពុជា រួម​ទាំង​វ៉ាក់សាំង johnson and johnson ចំនួន ១​លាន​ដូ​ស ហើយនឹង​មាន​វ៉ាក់សាំង ២​លាន​ដូ​ស​បន្ថែម​ទៀត ហើយ​សន្យា​ថា និង​ផ្ដល់​វ៉ាក់សាំង​ជាង ៥​លាន​ដូ​ស​បន្ថែម​ទៀត សម្រាប់​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​នេះ ។ បរិ​យាស​កាស​ដ៏​ប្រពៃ​នេះ បាន​ផ្តល់​នូវ​សញ្ញា​ជា​វិជ្ជមាន​ជា​ច្រើន សម្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៣ ឧសភា​ស្អែក​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ