ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាសដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ ប្រយ័ត្ន​ចាញ់បោក​មនុស្ស​មួយ​ក្រុម​នេះ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ទទួល​ដំណឹង​ថា មាន​មនុស្ស​មួយ​ក្រុម ដែល​ក្នុង​នោះ​បាន​ប្រើប្រាស់ និង​ជាប់​ពាក់ព័ន្ធ​និង​គណនី​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា Thyrith Sodantha,…

រាជធានី​ភ្នំពេញ ៖ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ទទួល​ដំណឹង​ថា មាន​មនុស្ស​មួយ​ក្រុម ដែល​ក្នុង​នោះ​បាន​ប្រើប្រាស់ និង​ជាប់​ពាក់ព័ន្ធ​និង​គណនី​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា Thyrith Sodantha, Thirith Kong, ហម ផល្គុន និង Princess Small បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន ដោយ​មាន​សកម្មភាព​ដូច​ជា ៖

ស្លៀកពាក់​ឯកសណ្ឋាន ដែល​មាន​ទម្រង់​ជា​មន្ត្រីរាជការ​ពន្ធដារ​, បង្ហោះ​រូបភាព​ក្នុង​ឯកសណ្ឋាន ឬ​មាន​ពាក់​កាត​សម្គាល់​អង្គភាព នៅ​មុខ​រដ្ឋបាល​ខេត្ត​មួយ​ចំនួន ហើយ​គណនី Thyrith Sochantha និង Princess Small ក៏​បាន​បង្ហាញ​ក្នុង​គណនី​របស់​ខ្លួន​ថា កំពុង​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធដារ អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី​១២ ខែ ឧសភា ឆ្នាំ​២០២២ បាន​ប្រកាសជូនដំណឹង​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ អោយ​បាន​ជ្រាប​ថា មនុស្ស​មួយ​ក្រុម​នេះ មិនមែន​ជា​មន្ត្រីរាជការ​ពន្ធដារ ឬ​ជា​មន្ត្រី​ជាប់កិច្ចសន្យា នៃ​អង្គភាព​ក្រោម​ឱវាទ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ណាមួយ​ឡើយ ។

ករណី​នេះ គឺជា​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សម្លៀក​បំពាក់​ឯកសណ្ឋាន​សម្រាប់​អាជ្ញាធរ​សាធារណៈ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ សង្ស័យ​ថា ជា​ការ​ប្រើប្រាស់​សម្លៀក​បំពាក់ និង​ឯកសណ្ឋាន​ក្នុង​គោលដៅ​ទុច្ចរិត​ណាមួយ ដូច​ជា​ការ​ក្លែងបន្លំ ឬ​ឆបោក សាធារណជន ឬ​អ្នក​ជាប់ពន្ធ តាម​រូបភាព​ណាមួយ ជាយថាហេតុ និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង នូវ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ការ​បំពេញការងារ​ស្របច្បាប់​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ ។

បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធដារ​បាន និង​កំពុង សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និងស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ។

ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ក្រើនរំលឹក​ជូន​សាធារណជន និង​អ្នក​ជាប់ពន្ធ សូម​ចៀសវាង​ការ​ពាក់ព័ន្ធជាមួយ​មនុស្ស​មួយ​ក្រុម​នេះ ដើម្បី​កុំឱ្យ​មានការ​ឆបោក​ក្លែងបន្លំ ឬ​កេងប្រវ័ញ្ច ក្នុង​រូបភាព​ណាមួយ​ជាយថាហេតុ និង​សូម​លើកទឹកចិត្ត​ដល់​សាធារណជន និង​អ្នក​ជាប់ពន្ធ ដែល​ទទួល​បាន​ព័ត៌មាន​ពី​ការ​ក្លែងបន្លំ​ខាងលើ សូម​រាយការណ៍​មក​អគ្គនាយកដ្ឋាន​ពន្ធដារ តាម​រយៈ​លេខ​ទូរស័ព្ទ ១២៧៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ