ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​ផ្តាំ​​ក្រុមប្រឆាំង​កុំ​ស៊ី​ពែ​រឿង​មី​យ៉ា​ន់​ម៉ា និង​ធ្វើ​ឲ្យ​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ភាន់ច្រឡំ​ ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ថា កុំឱ្យ​ស៊ី​ពែ​មី​យ៉ា​ន់​ម៉ា​បាន​ទេ ព្រោះ​មាន​វិទ្យុ​អន្តរជាតិ​និយាយ​ភាសា​ខ្មែរ​មួយ​កំពុង​តែ​ត្រៀម​រៀបចំ​ការ​ថត​ឱ្យ​បាន​ល្អ គឺ​ការ​ផ្គុំ​គ្នា​រវាង​បាតុករ​ខ្មែរ​ប្រឆាំង ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ថា កុំឱ្យ​ស៊ី​ពែ​មី​យ៉ា​ន់​ម៉ា​បាន​ទេ ព្រោះ​មាន​វិទ្យុ​អន្តរជាតិ​និយាយ​ភាសា​ខ្មែរ​មួយ​កំពុង​តែ​ត្រៀម​រៀបចំ​ការ​ថត​ឱ្យ​បាន​ល្អ គឺ​ការ​ផ្គុំ​គ្នា​រវាង​បាតុករ​ខ្មែរ​ប្រឆាំង ហ៊ុន សែន និង​បាតុករ​មី​យ៉ា​ន់​ម៉ា ប្រឆាំង​ហ៊ុន សែន ។

ថ្លែង​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​នៅ​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ (​ម៉ោង​នៅ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក​) សម្ដ​ច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​បាន​ផ្ដាំ​ទៅ​កាន់​បាតុករ​មី​យ៉ា​ន់​ម៉ា​ទាំង​នៅ​សហរដ្ឋអាមេរិក និង​នៅ​មី​យ៉ា​ន់​ម៉ា​ផ្ទាល់​កុំឱ្យ​មានការ​ភាន់ច្រឡំ​លើ​សកម្មភាព​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ការ​សម្របសម្រួល​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​ខ្លួន (​មី​យ៉ា​ន់​ម៉ា​) ខណៈ​ពេល​នេះ​ក្រុម​ខ្មែរ​ប្រឆាំង​បាន​នឹង​កំពុង​កេ​ញ​ចំណេញ​លើ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្ដេច​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បាតុករ​មី​យ៉ា​ន់​ម៉ា​ដែល​មាន​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ខ្ញុំ អ្នក​អាច​មានការ​ភាន់ច្រឡំ​ធំ​ហើយ ។ អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​ខ្ញុំ​មាន​តម្លៃ​ស្មើនឹង​បំផ្លាញ​ប្រទេស​របស់​អ្នក​» ។

សម្ដេច​បញ្ជាក់​ថា «​ខ្ញុំ​មិនមែន​ផ្ដាំ​ទៅ​បងប្អូន​មី​យ៉ា​ន់​ម៉ា​នៅ​ប្រទេស​អា​មេ​រិ​ក​នោះ​ទេ ផ្ដាំ​ទៅ​បងប្អូន​មី​យ៉ា​ន់​ម៉ា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ អ្នកប្រឆាំង​នឹង​ប្រធាន​អាស៊ាន​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ពេល​នេះ គឺ​មាន​តម្លៃ​ស្មើនឹង​កំពុង​ស​ម្លា​.​ប់​ប្រជាជន​ខ្លួនឯង​»​។

ងាក​មក​ក្រុម​ខ្មែរ​ប្រឆាំង​ឯណោះ​វិញ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ក្រុមប្រឆាំង​កុំ​ស៊ី​ពែ​មី​យ៉ា​ន់​ម៉ា​បាន​ទេ ព្រោះ​មាន​វិទ្យុ​អន្តរជាតិ​និយាយ​ភាសា​ខ្មែរ​មួយ​កំពុង​តែ​ត្រៀម​រៀបចំ​ការ​ថត​ឱ្យ​បាន​ល្អ គឺ​ការ​ផ្គុំ​គ្នា​រវាង​បាតុករ​ខ្មែរ​ប្រឆាំង ហ៊ុន សែន និង​បាតុករ​មី​យ៉ា​ន់​ម៉ា ប្រឆាំង​ហ៊ុន សែន ។ សម្ដេច​តេ​ជោ បញ្ជាក់​ថា «​មើល​ធ្វើ​ឱ្យ​វា​ថ្លៃថ្នូរ​បន្តិច​បាន​ទេ ខ្មែរ​ដោយ​ខ្មែរ​មី​យ៉ា​ន់​ដោយ​មី​យ៉ា​ន់​ម៉ា ឬ​ក៏​វា​តិច​ពេក​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក៏​ចំអក​ឱ្យ​ក្រុមប្រឆាំង​ថា មិច​មិន​យុទ្ធសាស្ត្រ​របស់​ខ្លួន កាលពី​ឆ្នាំ​២០១៨ មក​ប្រើ «​ដេក​ផ្ទះ​ឈ្នះ​ឯង​» ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​រំលឹក​ផង​ដែរ​ថា អ្វី​ដែល​ប្រធាន​អាស៊ាន​មុន​ចង់បាន គឺ​កូ​សង់​ស៊ី​ន​៥​ចំនុច ដែល​ថ្នាក់ ដឹកនាំ​អាស៊ាន​បាន​សំរេច​នៅ​ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥន្ឌូ​នេ​ស៊ី កាលពី​ខែមេសា ឆ្នាំ​មុន ។ តែ​ចំនុច​ដែល​ចង់បាន​ធំ​បំផុត នៅ​ពេល​នេះ គឺ​មាន​៣ ៖ ១. បំបាត់​អំពើ​ហិ​.​ង្សា ជា​ពិសេស​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បា​.​ញ់ ។ ២. ជំរុញ​បើកផ្លូវ​ឱ្យ​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ទីកន្លែង​ដែល​មានការ​ចាំបាច់ ៣. បង្កើត​ឱ្យ​មាន​បរិយាកាស​អនុគ្រោះ​ឱ្យ​ការ​សន្ទនា​ខាង​នយោបាយ រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រាប់​ទាំង​ក្រុម​ប្រដាប់​អាវុធ​ច្រើន​ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ