ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាយាម​ទប់ស្កាត់​កុំ​បណ្តោយ​ឱ្យ​កូន​របស់​អ្នក​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​អាច​ជំរុញ និង​ណែនាំ​កូន​ឱ្យ​បង្កើត​ទម្លាប់​នៃ​ការ​រស់នៅ​ល្អ ដើម្បី​សុខភាព​របស់​ពួក​គេ​សម្រាប់​ថ្ងៃ​អនាគត ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​ប្រហែល​ពិបាក​ក្នុង​ការ​អភិវឌ្ឍ និង​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ដែល​មាន​សុខភាព​ល្អ​ណាស់ ។…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​អាច​ជំរុញ និង​ណែនាំ​កូន​ឱ្យ​បង្កើត​ទម្លាប់​នៃ​ការ​រស់នៅ​ល្អ ដើម្បី​សុខភាព​របស់​ពួក​គេ​សម្រាប់​ថ្ងៃ​អនាគត ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ អ្នក​ប្រហែល​ពិបាក​ក្នុង​ការ​អភិវឌ្ឍ និង​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ដែល​មាន​សុខភាព​ល្អ​ណាស់ ។ តែ​ឥឡូវនេះ​មាន​វិធី​មួយ​ដើម្បី​អនុវត្ត​ទម្លាប់​រស់នៅ​ដែល​មាន​សុខភាព​ល្អ គឺ​រួម​គ្នា​ធ្វើ ។
ការ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​ដែល​ផ្តល់​សុខភាព​ល្អ​, ការ​ធ្វើ​លំ​ហាត់​រាង​កាយ​ទៀងទាត់​,​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ និង​កត្តា​ផ្សេង​ទៀត​ដែល​អាច​ជួយ​កុមារ​លូតលាស់​បាន​ល្អ គឺ​រៀនសូត្រ​ពូកែ​, កសាង​ឆ្អឹង និង​សាច់ដុំ​រឹង​មាំ​, រក្សា​ទម្ងន់​ដែល​មាន​សុខភាព​ល្អ​, កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​នា​ពេល​អនាគត ។

កុមារ​ដែល​លើស​ទម្ងន់​អាច​ក្លាយជា​មនុស្ស​ពេញវ័យ​ដែល​លើស​ទម្ងន់​ផង​ដែរ ។ កុមារ​ទាំងនេះ​អាច​វិ​វត្ត​ទៅ​ជា​ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ។ បញ្ហា​ទម្ងន់​ក៏​អាច​នាំ​ឱ្យ​មាន​ភាព​តានតឹង និង​សោកសៅ ។ ដោយសារ​តែ​កុមារ​លូតលាស់​ក្នុង​អត្រា​ខុស​ៗ​គ្នា​នៅ​ពេល​ផ្សេង​ៗ​គ្នា វា​មិន​តែងតែ​ងាយស្រួល​ក្នុង​ការ​ប្រាប់​ថា តើ​កុមារ​លើស​ទម្ងន់ ឬ​អត់​នោះ​ទេ ។ ឧទាហរណ៍ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ក្មេង​ប្រុស​មានការ​លូតលាស់​ឡើង​ទម្ងន់ ហើយ​ចាប់​លូត​កម្ពស់​នៅ​ពេល​ក្រោយ ។

ចូរ​សួរ​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព​របស់​អ្នក ដើម្បី​ពិនិត្យ និង​វាស់វែង​កូន​របស់​អ្នក​ថា តើ​ពួក​គេ​ស្ថិត​ក្នុង​កម្រិត​ដែល​មាន​សុខភាព​ល្អ​សម្រាប់​អាយុ និង​ភេទ​របស់​ពួក​គេ​ដែរ​ទេ ។ អ្នក​ក៏​អាច​គណនា​ស​ន្ទ​ស្សន៍​ម៉ាស​រាង​កាយ​របស់​កូន​អ្នក (BMI) បន្ទាប់​មក​ពិភាក្សា​អំពី​កង្វល់​ណាមួយ​ជាមួយ​អ្នកជំនាញ​ថែទាំ​សុខភាព​របស់​កូន​អ្នក ។

BMI គឺជា​រង្វាស់​នៃ​ខ្លាញ់​ក្នុង​ខ្លួន​ដែល​គណនា​ពី​ទម្ងន់ និង​កម្ពស់ ។ ប្រសិនបើ​អ្នក​ផ្តល់​សេវា​របស់​អ្នក​ប្រាប់​អ្នក​ថា កូន​របស់​អ្នកមាន​ទម្ងន់​លើស មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​ជួយ​កូន​របស់​អ្នក​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់​របស់​គេ ។
អ្វី​ដែល​អ្នក​គួរ​ធ្វើ និង​មិន​ធ្វើ ៖ ទទួលយក និង​ស្រឡាញ់​កូន​របស់​អ្នក​គ្រប់​ទម្ងន់ ទោះបីជា​គេ​ស្គម ឬ​ធាត់​ក៏​ដោយ ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​កូន​របស់​អ្នក​ឱ្យ​បង្កើន​ការ​គោរព​ខ្លួនឯង ។ គ្រួសារ​ទាំងមូល​ធ្វើ​តាម​ទម្លាប់​ដែល​មាន​សុខភាព​ល្អ ទោះបីជា​សមាជិកគ្រួសារ​ផ្សេង​ទៀត​មិន​មាន​ទម្ងន់​លើស​ក៏​ដោយ ។ ផ្តោត​លើ​ការ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ សកម្មភាព​រាង​កាយ​ទៀងទាត់ និង​ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ។

ពិភាក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​ថែទាំ​សុខភាព​របស់​អ្នក ដើម្បី​ទទួល​បាន​ដំបូន្មាន​ដែល​អាច​ទុកចិត្ត​បាន​អំពី​ការ​ដោះស្រាយ​ទម្លាប់​សុខភាព និង​ទម្ងន់​របស់​កូន​អ្នក ។ សូម​ចាំ​ថា អ្នក​ដើរតួ​នាទី​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​កូន​អ្នក ។ អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​រៀន​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ សកម្មភាព​រាង​កាយ និង​ទម្លាប់​ផ្សេង​ទៀត ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក​វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។