ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​សមុទ្រ​សូ​ម៉ា​លី​ដោះ​លែង​ចំណាប់ខ្មាំង​26​នាក់​មាន​ជនជាតិ​កម្ពុជា​ដែរ​ក្រោយ​ចាប់​ទុក​5​ឆ្នាំ

7 ឆ្នាំ មុន

ពួក​អ្នក​ចរចា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ តុលា​ថា ពួក​ចោរ​សមុទ្រ​សូ​ម៉ា​លី​បាន​ដោះ​លែង​ចំណាប់ខ្មាំង​ជនជាតិ​អាស៊ី​២៦​នាក់​ ដែល​ចាប់​ទុក​តាំងពី​ជិត​៥​ឆ្នាំ​មក​ហើយ​ ក្រោយ​ការ​ប្លន់​នាវា​នេសាទ​ពួក​គេ​ឈ្មោះ​NAHAM 3 ​មក ។

ពួក​អ្នក​ចរចា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ តុលា​ថា ពួក​ចោរ​សមុទ្រ​សូ​ម៉ា​លី​បាន​ដោះ​លែង​ចំណាប់ខ្មាំង​ជនជាតិ​អាស៊ី​២៦​នាក់​ ដែល​ចាប់​ទុក​តាំងពី​ជិត​៥​ឆ្នាំ​មក​ហើយ​ ក្រោយ​ការ​ប្លន់​នាវា​នេសាទ​ពួក​គេ​ឈ្មោះ​NAHAM ​3 មក ។

ចំណាប់ខ្មាំង​ទាំងនេះ​រស់នៅ​ភាគច្រើន​លើ​ទឹកដី​សូ​ម៉ា​លី ។ ក្រុម​នាវិក​របស់​នាវា ​NAHAM 3 រួម​មាន​នាវិក​មក​ពី​កម្ពុជា ចិន ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន តៃវ៉ាន់ និង​វៀតណាម ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​អង្គការ ​OCEANS BEYOND PIRACY លោក​JOHN STEED អ្នកសម្របសម្រួល​បណ្តា​ដៃគូ​ជួយ​ទ្រទ្រង់​ដល់​ចំណាប់ខ្មាំង HPS ដែល​​ជា​អ្នក​ចរចា​ឱ្យ​មានការ​ដោះ​លែង​នោះ​ថ្លែង​ថា ចំណាប់ខ្មាំង​ទាំងនោះ​បច្ចុប្បន្ន​មាន​សន្តិសុខ​ព្រោះ​ស្ថិត​ក្នុង​ដៃ​អាជ្ញាធរ​ក្រុង​GALMUDUG ភាគ​កណ្តាល​សូ​ម៉ា​លី​រួច​ពួក​គេ​នឹង​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​នា​ពេល​បន្តិចទៀត​តាម​ជើង​យន្តហោះ​មនុស្សធម៌​មួយ​របស់​អ​.​ស​.​ប រួច​បន្ទាប់​មក​នឹង​បញ្ជូន​ទៅ​កាន់​ប្រទេស​ពួក​គេ ។

ក្រោយ​ការ​វាយប្រហារ​នាវា​NAHAM3 ដោយ​ពួក​ចោរ​សមុទ្រ​សូ​ម៉ា​លី​កាលពី​ខែមីនា​ឆ្នាំ​២០១២ ក្នុង​ដែនទឹក​សី​សែ​ល​មនុស្ស​២៩​នាក់​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង ក៏​ប៉ុន្តែ​មនុស្ស​ម្នាក់​ស្លាប់​ពេល​វាយប្រហារ​រួច​មនុស្ស​ម្នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​ពេល​ជាប់​ជា​ចំណាប់ខ្មាំង​។ យោង​តាម​HPS ថា ពួក​គេ​រស់នៅ​ជាង​៤​ឆ្នាំ​កន្លះ​ក្នុង​លក្ខខណ្ឌ​យ៉ាង​លំបាកលំបិន​បំផុត ឃ្លាតឆ្ងាយ​ពី​គ្រួសារ ។ លោក JOHN STEED បញ្ជាក់​ថា ការ​ចរចា​ត្រូវ​បាន​ធ្វើ​រយៈពេល​ដល់​ទៅ​១៨​ខែ ។

ពេល​មាន​វិបត្តិ​ចោរ​សមុទ្រ​ខ្លាំង​កាលពី​ខែមករា ឆ្នាំ​២០១១​ចោរ​សមុទ្រ​ឃុំ​ទុក​ចំណាប់ខ្មាំង ដល់​ទៅ​៧៣៦​នាក់ និង​នាវា​៣២​គ្រឿង ។ បច្ចុប្បន្ន​នៅ​សល់​ចំណាប់ខ្មាំង​ជនជាតិ​អីុរ៉ង់​១០​នាក់ កេ​ន​យ៉ា​៣​នាក់ ក្នុង​ដៃ​ពួក​ចោរ​សមុទ្រ ៕