ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​រថភ្លើង​នៅ​ប្រទេស​កា​មេ​រូ​ន​ស្លា.ប់​70​នាក់

8 ឆ្នាំ មុន

ប្រធានាធិបតី​កា​មេ​រ៉ូ​ន​លោក​ប៉ូ​ល​ប៊ី​យ៉ា ថ្លែង​នា​ថ្ងៃ​ទី​២២ តុលា​ថា មនុស្ស​យ៉ាងតិច​៧០​នាក់​ស្លា.ប់​និង​៦០០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២១ តុលា ក្នុង​គ្រោះថ្នាក់​រថភ្លើង​មាន​មនុស្ស​ជិះ​ណែន​តាន់តាប់​រត់​រវាង​ទីក្រុង​ធំ​

ប្រធានាធិបតី​កា​មេ​រ៉ូ​ន​លោក​ប៉ូ​ល​ប៊ី​យ៉ា ថ្លែង​នា​ថ្ងៃ​ទី​២២ តុលា​ថា មនុស្ស​យ៉ាងតិច​៧០​នាក់​ស្លាប់​និង​៦០០​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​២១ តុលា ក្នុង​គ្រោះថ្នាក់​រថភ្លើង​មាន​មនុស្ស​ជិះ​ណែន​តាន់តាប់​រត់​រវាង​ទីក្រុង​ធំ​២​របស់​ប្រទេស​ធ្លាក់​ពី​ផ្លូវដែក ។

រថភ្លើង​នោះ​របស់​ក្រុមហ៊ុន​ផ្លូវដែក​CAMRAIL ចាក​ចេញពី​រដ្ឋធានី​យុន​ដេ​ទៅ​កាន់​ទីក្រុង​កំពង់​ផែ ឌូ​អេ​ឡា ។ គ្រោះថ្នាក់​នោះ​កើត​មាន​វេលា​ម៉ោង​១១​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២១ តុលា នៅ​ជិត​ស្ថានីយ​រថភ្លើង​ESEKA ចម្ងាយ​ប្រមាណ​ជា​១២០​គ​.​ម ខាងលិច​ក្រុង​យុន​ដេ ។ ជនជាតិ​បារាំង​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ។

លោក​ប្រធានាធិបតី​ប៉ូ​ល​ប៊ី​យ៉ា ដែល​កំពុង​បំពេញបេសកកម្ម​ឯ​បរទេស​តាម​FACEBOOK សរសេរ​ថា ខ្ញុំ​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្តល់​ជំនួយ​ទាំងស្រុង​ដល់​បណ្តា​អ្នក​នៅ​រស់រាន​មានជីវិត​រួច​ការ​ស៊ើបអង្កេត​នឹង​ត្រូវធ្វើ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ផ្លូវដែក​នោះ ។

យោង​តាម​សាក្សី​ទាំងឡាយ​ក្នុង​នោះ​មាន​អ្នកកាសែត​រ៉​យ​ទ័​រ​ម្នាក់​ថា​ទូរថភ្លើង​៨​ទៀត​ត្រូវ​បាន​បន្ថែម​ពេញ​រថភ្លើង​ចេញដំណើរ​ដែល​តាម​ធម្មតា​មាន​ទូ​ត្រឹម​៩​ប៉ុណ្ណោះ​ដើម្បី​ដឹក​ពួក​អ្នកដំណើរ​ច្រើន​នាក់​ទៀត ។

បណ្តា​រូបភាព​ផ្សាយ​ដោយ​បណ្តាញ​សង្គម​បង្ហាញ​បណ្តា​ទូរថភ្លើង​ដែល​ក្រឡាប់​ជិត​ផ្លូវដែក ៕