ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃដល់​ដែល​ប្លន់​សម្លា.ប់​សិស្សសាលា​នោះ​ចាប់​បាន​ម្នាក់​ហើយ​ក្នុង​ចំណោម​៥​នាក់

1 ឆ្នាំ មុន
  • សៀមរាប

ជនសង្ស័យ​ជា​ឃាតក.រ​ដែល​ប្លន់​សម្លា.ប់​សិស្ស​វិទ្យាល័យ​អង្គរ​ម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែឧសភា ដោយ​យក​ទូរស័ព្ទ ​OPPO មួយ​គ្រឿង ខណៈ​​ពេលជន​រងគ្រោះ​​កំពុងតែ​​

ខេត្តសៀមរាប ៖ ជនសង្ស័យ​ជា​ឃាតក.រ​ដែល​ប្លន់​សម្លា.ប់​សិស្ស​វិទ្យាល័យ​អង្គរ​ម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​៧ ខែឧសភា ដោយ​យក​ទូរស័ព្ទ ​OPPO មួយ​គ្រឿង ខណៈ​​ពេលជន​រងគ្រោះ​​កំពុងតែ​​ជិះ​កង់​ហាត់ប្រាណ​ម្នាក់ឯង នៅ​​ចំណុច​ចំ​រ៉ា​ក់ជើង​ភ្នំ​ក្រោមនោះ​ ពេលនេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ម្នាក់ ក្នុង​ចំណោម​៥​នាក់ យក​មក​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ចោរ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង មាន​គ្នា​ប្រមាណ​៥​នាក់ ចាំ​ស្ទាក់​វា.យ ​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​កង់​ម្នាក់​ឯង​នៅ​ចំ​រ៉ា​ក់ជើង​ភ្នំ​ក្រោម​មុខ​ផ្ទះ​របស់​ខ្លួន ។ ប្រភព​បាន​រៀបរាប់​ប្រាប់​ទៀត​ថា បន្ទាប់​ពី​ស្ទាក់​វា.យ​សិស្សសាលា​យក​សម្ភារៈ​ក្នុង​ខ្លួន​អស់ហើយ ពួក​គេ​ក៏​ជិះ​ម៉ូតូ​ដឹក​ស.ព​យក​ទៅ​ប្លុង​ចោល ហើយ​​គេចខ្លួន​បាត់ ក្រោយមក​ទើប​មាន​សេចក្តីរាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ ។ សាក្សី​និយាយ​ថា ដោយសារ​ឃើញ ក្រុម​ចោរ​មាន​គ្នា​ច្រើន​ទើប​ខ្លួន​អត់​ហ៊ាន​ទៅ​ជួយ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ធរ សុធា​រិ​ទ្ធ អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ រៀន​នៅ​វិទ្យាល័យ​អង្គរ រស់នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ ស.ព​ជន​រងគ្រោះ​​ត្រូវ​បាន​ពិនិត្យ​ឃើញ​បាក់​ដើមដៃ​ខាងស្តាំ និង​នៅ​លើ​ដងខ្លួន​មាន​ស្នាម​ជាំ ។ ហើយ​ដោយ​មានការ​ខិតខំ​ស្រាវជ្រាវ​បាន​ល្អ​របស់​​សមត្ថកិច្ច​ជំនាញ ទើប​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២២ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នៅផ្ទះ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​សម្លា.ប់​ខាងលើ ស្ថិត​នៅ​ចំណុច​ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

សមត្ថកិច្ច​បន្ថែម​ថា ជនសង្ស័យ​មានឈ្មោះ សឿ​ន ជីវ័ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​កម្មករ​សំណង់ រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប និង​បាន​ឆ្លើយ​សារភាព នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ថា រូប​ខ្លួន​មាន​បក្សពួក​ចំនួន​៥​នាក់​ទៀត ពិតជា​បាន​នាំ​គ្នា​ស្ទាក់​វា.យ​ជន​រង​គ្រោះ ដែល​កំពុង​ជិះ​កង់​ម្នាក់ឯង​ ដោយ​ប្រើ​ដំបង​ឈើ​ជ្រុង​វា.យ​ទៅ​លើ​ជន​រង​គ្រោះ​សម្លា.ប់ ហើយ​ក៏​​បាន​ដឹក​យក​ស.ព​យក​​ទៅ​ទម្លាក់​ចោល​នៅ​ក្រោម​បង្គោល​ភ្លើង​ខាងជើង​កន្លែង​កើតហេតុ​ ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រមែន​ ។ ហើយ​ការ​ស្ទាក់​វា.យ​សម្លា.ប់​នេះ ​ពុំ​មាន​គំនុំ​អ្វី​​នោះ​ទេ គឺ​មាន​បំណង​យក​តែ​សម្ភារៈ​​របស់​ជន​រង​គ្រោះ​តែ​​ប៉ុណ្ណោះ​។

សូម​រំលឹក​ថា ករណី​​ខាងលើ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​សាកស.ព​ជន​រង​គ្រោះ​នៅ​ក្រោម​បង្គោល​ភ្លើង​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច បង្គោល​ភ្លើង​នៅ​វាលស្រែ ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។ បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់​ដែល​ចាប់ខ្លួន​​នោះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ចំណែក​បក្សពួក​ដែល​នៅ​សេសសល់​​កំពុង​គេចខ្លួន​បាត់​នោះ ​សមត្ថកិច្ច​ជំនាញ​កំពុងតែ​​ស្រាវ​ជ្រាវ ដើម្បី​ស្វែងរក​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ហើយ​។

ពិតជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ណាស់ ​ដែល​អំពើ​ប្លន់​ទូរស័ព្ទ​ដៃ​​តែ​១​គ្រឿងសោះ ​ក៏​វា.យ​សម្លា.ប់​ជីវិត​មនុស្ស​ដែរ ហេតុ​អ្វី​ក៏ចិត្ត​ហ៊ាន​ធ្វើ​បែប​នេះ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ