ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​កូ​ម៉ា​ដឹកឈើ​ប្រណិត​លោតឆត្រ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ រថយន្ត​តា​កូ​ម៉ា​ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-2263 ដឹកឈើ​ប្រណិត​ចេញពី​ខេត្តព្រះវិហារ​មក​ជាប់អន្ទាក់​សមត្ថកិច្ច​ចរាចរ​ខេត្តកំពង់ធំ​ចាប់​ប្រគល់​ឲ្យ​ខាង​មន្ត្រី​ជំនាញ

ខេត្តកំពង់ធំ ៖ រថយន្ត​តា​កូ​ម៉ា​ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-2263 ដឹកឈើ​ប្រណិត​ចេញពី​ខេត្តព្រះវិហារ​មក​ជាប់អន្ទាក់​សមត្ថកិច្ច​ចរាចរ​ខេត្តកំពង់ធំ​ចាប់​ប្រគល់​ឲ្យ​ខាង​មន្ត្រី​ជំនាញ​។ ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តកំពង់ធំ​ប្រាប់​កាលពី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦​ថា នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរ​ផ្លូវ​គោ​គ​នៅ​ចំណុច​ភូមិ​ឬ​ស្សី​ដួច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក​ក៏​ប្រទះ​ឃើញ​រថយន្ត​តា​កូ​ម៉ា​ពណ៌​ត្រី​ឆ្លូញ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-2263 ដឹកឈើ​ប្រណិត​ពេញ​ក៏​បាន​ធ្វើការ​ឃាត់​ទុក​ហើយ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​មេព្រៃ និង​ខាង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​តែ​ត្រូវ​បាន​ពួក​លោក​ប្រាប់​ថា​សុទ្ធតែ​គ្នា​ឯង​ទេ​។

ចំណែក​ខាង​ម្ចាស់​រថយន្ត​ប្រាប់​ថា​គេ​បាន​បង់លុយ​ឲ្យ​អស់ហើយ​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ ហេតុ​អី​បែរជា​ខាង​លោក​ចរាចរណ៍​មក​ឃាត់​ទៅ​វិញ ។ លោក​ប្រាប់​ថា​ការ​ឃាត់​រថយន្ត​ដឹកឈើ​នេះ​គឺ​ឃាត់​ប្រគល់​ឲ្យ​ខាង​ជំនាញ​ទេ តែ​គេ​មិនឃើញ​មក​ក៏​សម្រេចចិត្ត​ទូរស័ព្ទ​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព វិញ​លោក​ក៏​ហៅ​ទូរស័ព្ទ​ទៅ​ប្រាប់​លោក តឹ​ប ញាតា នាយ​ខ័​ណ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ក៏​បាន​បញ្ជា​កម្លាំង​ទៅ​នាំ​យក​រថយន្ត​ល្មើស​នោះ​មក​កាន់​ផ្នែក​រដ្ឋ​ព្រៃឈើ​ស្ទោង ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ធ្វើការ​វាស់វែង​ទាំង​យប់​មាន​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៣០​ដុំ​ស្មើនឹង​០,៩៥២​ម៉ែត្រគូប​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ដែល​ជា​ម្ចាស់​រថយន្ត​បាន​សារភាព​ថា ខ្លួន​ឈ្មោះ លុយ សុភា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​កាល ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក​ខេត្តកំពង់ធំ ឈើ​ទាំង​អស់នេះ​គេ​ស៊ីឈ្នួល​ដឹក​មក​ពី​ស្រុក​ឆែប ខេត្តព្រះវិហារ មក​ដាក់​ឲ្យ​គេ​នៅ​ក្នុង​ខេត្តកំពង់ធំ ចំណែក​ម្នាក់​ទៀត​ឈ្មោះ សុខ ឈី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​រស់នៅ​ផ្ទះ​ជិតខាង​គ្នា​គេ​ក៏​បបួល​មក​ជាមួយ​ទៅ​។

ពាក់ព័ន្ធ​ករណី​ខាងលើ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ប្រាប់ កោះសន្តិភាព នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា លោក​បាន​បញ្ជា​ឲ្យ​ខាង​ជំនាញ​ចាត់ការ​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​សាលាដំបូង​ខេត្ត នៅរ​សៀ​ថ្ងៃនេះ​ហើយ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។ បើ​យោង​តាម​មាត្រា​៩៨ កថាខណ្ឌ​ទី​២​ចំណុច​ទី​៥  នៃ​ច្បាប់​ប្រមូល​ផល​អនុ​ផល​ព្រៃឈើ ចំពោះ​ប្រភេទ​ឈើ​កម្រ​ត្រូវ​ដាក់​ទណ្ឌកម្ម​ចាប់ពី​១​ឆ្នាំទៅ​៥​ឆ្នាំ​៕