រាជធានីភ្នំពេញ ៖ ពិតណាស់ដោយសារស្រឡាញ់កិត្តិយស ខំកសាងមកបានធ្វើអោយតារាកំប្លែង ម៉ាដូណា ប្រឹងក្រោកឈរឡើងវិញចេញមុខដោះស្រាយបំណុលទៅតាមផែនការ និងសង្ឃឹមថា ការដោះស្រាយជាជំហានៗនឹងមានការយោគយល់។
![Picture]()
ជាថ្មីទៀត ម៉ាដួណា បានលេបគ្រួស លេបថ្ម ចេញមុខលក់ផ្ទះអស់១កន្លែងទៀត ដើម្បីទូទាត់ ដែលនោះជាផ្ទះឪពុកម្តាយចង់រស់នៅបំផុត ស្ថិតក្នុងខេត្តសៀមរាប។ បំណុលមិនតិចនោះទេ ដែល ម៉ាដូណា បានចេញសងកូនតុងទីន ខណៈកូនតុងទីនខ្លះដេញបានហើយវេចប្រាក់ទៅរាប់ម៉ឺនដុល្លារ មិនព្រមសងត្រឡប់មកវិញនោះទេ។
![Picture]()
ចំណែកមហាជនចង់គាំង និងខ្លោចចិត្ត អាណិត ម៉ាដូណា ត្រូវរស់នៅជាមួយបំណុលជិតកន្លះលានដុល្លារ គ្មានព្រលឹងក្នុងខ្លួនរាល់ថ្ងៃ។ មួយថ្ងៃៗ ម៉ាដូណា បានត្រឹមតែទប់ចិត្ត ញញឹមបន្លំគេឯងយ៉ាងតឹងតែង ទាំងសភាពក្នុងចិត្តពោរពេញដោយការបាក់ទឹកចិត្តបំផុត។ សម្បកក្រៅ លេងសើចច្រើន សម្តែងលើឆាកក្អាកក្អាយ នាំអោយគេយល់ថា ម៉ាដូណា អាចមិនខ្វះលុយសងគេឡើយ។
![Picture]()
ជាក់ស្តែង បុគ្គលដែលតែងតែនៅលើឆាកធ្វើអោយគេសើចគ្រប់ពេលបានលះបង់ទ្រព្យទៀតហើយ។ ហើយមុននេះ នៅលើបណ្តាញសង្គមរបស់ ម៉ាដូណា បានបង្ហោះពាក្យពេចន៍ថា «ថ្ងៃនេះ ខ្ញុំហូរទឹកភ្នែក កាត់ផ្ទះអស់១ទៀត ហើយនេះជាផ្ទះរបស់ខ្ញុំនៅសៀមរាប ដែលប៉ាម៉ាក់របស់ខ្ញុំរស់នៅជារៀងរាល់ថ្ងៃ ។ ដោយសារខ្យល់អាកាសល្អ ទើបគាត់មិនចង់មកនៅភ្នំពេញវិញ ។ តែពេលនេះ ខ្ញុំត្រូវបានកាត់ផ្ទះនេះអោយគេ ដោយសារចេញសងគេរឿងតុងទីន និងបំណុលការប្រាក់ជាច្រើន ។ សុំទោសប៉ាម៉ាក់ កូននឹងរកផ្ទះដែលស្រលះ នឹងធំទូលាយជាងនេះ សំរាប់អ្នកទាំងអស់គ្នា ឆាប់ៗនេះ ។ លុយញើសឈា.មខ្ញុំ អ្នកធ្វើបាបខ្ញុំ អ្នកនឹងបានមកវិញនៅភាពវិនាសព្រាត់ប្រាស់ ខ្ញុំជឿលើអំពើបាប ចុះអ្នកទាំងអស់គ្នាវិញ Madona Cute»។
![Picture]()
ក្នុងពេលដែលជួបបញ្ហាខាងលើនេះ ម៉ាដូណា នៅតែងតាំងមិនគេច ហើយធ្វើអោយអ្នកគាំទ្រ សរសើរពីទឹកចិត្ត ។ ហើយទ្រព្យសម្បត្តិដែលខំរកមិនតិចនោះទេ ដែលត្រូវ ម៉ាដូណា លក់ទាំងផ្ទះ ទាំងឡាន នាពេលកន្លងមក។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ