ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញស្តែងៗធ្វើសកម្មភាពលើ​សិស្សម្នាក់​ លុះ​ចាប់​បាន ឆ្លើយសារភាព​ច្រើន​ដង​

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ កម្លាំង​ប៉ុស្ដិ៍​នគរបាល​ពើក និង​កម្លាំង​ប្រជា​ការពារ​ភូមិ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​

ខេត្ត​កណ្តាល ​៖ កម្លាំង​ប៉ុស្ដិ៍​នគរបាល​ពើក និង​កម្លាំង​ប្រជា​ការពារ​ភូមិ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​អង្គស្នួល ​បាន​​ឃាត់ខ្លួន​ក្រុម​ចោរឆ.ក់​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក ​បាន​ចំនួន៣នាក់ និង​រត់គេច​ខ្លួន​ម្នាក់ ។

ហេតុ​ការ​ណ៌​ចុះបង្ក្រាប​​ក្រុមជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ចំការ​ត្រាច ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត អា​លី​ហ្សា ភេទ​ស្រី មុខរបរ​សិស្ស នៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

ជនសង្ស័យ៤​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ផុ​ន ដេ​វីត ហៅ​វីត ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​មុខរបរ​មិន​ពិត ស្នាក់​នៅផ្ទះ​លេខ​២០៣ ផ្លូវ​០១ ភូមិ​ត្រពាំង​គល់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ (ជា​អ្នកធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ) ២​-ឈ្មោះ ស៊ិ​ន ចំណាត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ជា​អ្នក​បើក​ម៉ូតូ​ (​គេចខ្លួន​​បាត់​) ៣-​ឈ្មោះ​មាន វាសនា ហៅ​ស្នា ឬ​សីហា ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ស្រុក​កំណើត​ភូមិ​ស្រែ​អ៊ឹង សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ភ្នំពេញ និង​៤-​ឈ្មោះ​រស់ សុវណ្ណ​រ៉ា​វី ហៅ​វី​ហ្សូ ឬ​​ហុង ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​មិត្តភក្ដិ​នៅ​ម្ដុំ​វត្ត​ចំបក់ ឃុំ​ពើក ស្រុក​អង្គស្នួល នៅ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ច ពណ៌​ប្រផេះ ជិះ​មក​ក្បែរ​ម៉ូតូ​ជន​រង​គ្រោះ​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ាក iPhone 7plus ពណ៌​ខ្មៅ ពី​ជន​រង​គ្រោះ​ហើយ​ជិះ​គេចខ្លួន ។ ពេល​នោះ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ និង​ស្រែ​កថា​ចោរ​ៗ ពេល​នោះ​ក៏​ជួប​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​ពើក និង​កម្លាំង​ប្រជា​ការពារ​ភូមិ កំពុង​ល្បាត​ក្នុងភូមិ​សាស្ដ្រ​បាន​ជួយ​ដេញ​តាម​ពីក្រោយ​។

សមត្ថកិច្ចបាន​ឱ្យ​ដឹងបន្តទៀត​ថា បន្ទាប់​មក​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក សហការ​ជាមួយ​ប៉ុស្ដិ៍​ពើក ប៉ុស្ដិ៍​លំហាច ប៉ុស្ដិ៍​បែក​ចាន ប៉ុស្ដិ៍​ក្រាំង​ម្កាក់ និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ដេញ​ពួនស្ទាក់​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ឆក់​ចំនួន​មួយ​គ្រឿង នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ​ព្រៃ​ពពេល ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ហើយ​នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​នាំ​តាម​នីតិវិធី​។

តាម​​ជនសង្ស័យ​ឈ្មោះ​ផុ​ន ដេ​វីត បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​នឹង​បក្ខពួក​ឈ្មោះ ស៊ិ​ន ចំណាត់ ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​បាន​សម្រេច​ប្រាកដ​មែន​។ ​កន្លង​មក​ខ្ញុំបាទ​ធ្លាប់​ដឹង​ថា​ឈ្មោះ មាន វាសនា ហៅ​ស្នា (​មេ​​ខ្លោង​) និង​ឈ្មោះ រស់ សុវណ្ណ​រ៉ា​វី ហៅ​វី​ហ្សូ ឬ​​ហុង ជា​មិត្តភក្ដិ​របស់​ឈ្មោះ ស៊ិ​ន ចំណាត់ បាន​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​យក​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ​ជា​ច្រើន​ដង​មក​ហើយ​។

ជនសង្ស័យ​ឈ្មោះ មាន វាសនា បាន​សារភាព​ថា ខ្លួន​និង​ឈ្មោះ រស់ សុវណ្ណ​រ៉ា​វី បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ បាន​សម្រេច​ចំនួន​៨​លើក​ ហើយ​ឈ្មោះ ស៊ិ​ន ចំណាត់ និង​ឈ្មោះ ផុ​ន ដេ​វីត ក៏​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជាមួយ​គ្នា​ដែរ​ ហើយ​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល រយៈពេល​៥​ខែ ពី​បទប្រើប្រាស់​ដោយ​ខុសច្បាប់​សារធាតុ​ញៀ.ន​។

ករណី​ខាងលើ​នេះ​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ