ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសពបុរសម្នាក់​អណ្តែតទឹកបឹង ហើយ​អត់​ស្គាល់​អត្តសញ្ញាណ​​ទេ​

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ សាក​សព​បុរស​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​​អណ្ដែត​ទឹក​បឹង​ ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា ​មក​ចោមរោម​មើល​ ស្រប​ពេល​នោះប៉ូលិស​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ​ដើម្បីធ្វើការ​​ពិនិត្យ​ស្រាវជ្រាវរកថា តើ​ស្លា.ប់​​ដោយ​លង់ទឹក​ ឬ​ក៏​គេ​វាយ​សម្លា.ប់​យក​មក​ទម្លាក់​ចោល​នៅ​ទីនោះ?

ខេត្តតាកែវ ៖ សាក​សព​បុរស​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​​អណ្ដែត​ទឹក​បឹង​ ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា ​មក​ចោមរោម​មើល​ ស្រប​ពេល​នោះប៉ូលិស​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ​ដើម្បីធ្វើការ​​ពិនិត្យ​ស្រាវជ្រាវរកថា តើ​ស្លាប់​​ដោយ​លង់ទឹក​ ឬ​ក៏​គេ​វាយ​សម្លាប់​យក​មក​ទម្លាក់​ចោល​នៅ​ទីនោះ? ​

ហេតុការណ៍​​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាក​សព​​​​​អណ្ដែត​ទឹក​នេះ ​​កើតឡើង​កាលពីម៉ោង០៦ និង​៣០​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា​ ២០១៦​​ស្ថិត​​នៅ​ក្នុង​ភូមិ​ទួល​ទ្រា​ ឃុំ​លំចង់​ ស្រុក​សំរោង​ ខេត្តតាកែវ ​។

លោក​មឿង​ សា​រុន ​អធិការ​នគរបាល​ស្រុក​សំរោង​​បាន​ឱ្យ​​ដឹង​ថា​ សាកសព​មាន​លក្ខណៈ​ហើម​​ទៅ​ហើយ​ និង​​​មិនមែន​អ្នកស្រុក​សំរោង​នេះ​ដែរ​ គឺ​យើង​មិន​ទាន់​ស្គាល់​​ពីអត្តសញ្ញាណ​​​ទេ ។ ​សាកសព​ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ​ពាក់អាវ​ពណ៌.​ស​ដៃខ្លី​មាន​រូប​ឡូ​ហ្គោ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ស្លៀក​ខោ​ពណ៌​ត្រាវ​ជើងវែងក្ រោយ​ពី​មើល​ភិនភាគ​រួចរាល់​ ក៏​បាន​បង្កើត​គណៈ​កម្មាធិកា​មាន​អាជ្ញាធរ​ ស្រុក ​ឃុំ ​ភូមិ​ និង​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​​ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ពិនិត្យ​ទៅ​ អត់​មាន​ឃើញ​ស្នាម​អ្វី​គួរ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​គេ​វាយ​សម្លាប់​នោះ​ ខាង​គណៈកម្មាធិការ​បាន​សន្និដ្ឋានថា​ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ​​ដោយកំពុង​ស្រាវ​ជ្រាវ​រក​សាច់​​ញាតិ ។