ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាសន្តិសុខ​គាំទ្រ​ការ​ជំរុញ​របស់​អគ្គលេខាធិការ​សម្រាប់​​ដំណោះស្រាយ​សន្តិវិធី​នៅ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្តីថ្លែងការណ៍​ដំបូង​របស់​ខ្លួន​ ចាប់តាំងពី​ការ​ឈ្លាន​ពាន​របស់​រុ​ស្ស៊ី​មក ដោយ​បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។ សេចក្តីថ្លែងការណ៍​ខ្លី​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំមិន​បាន​ប្រើប្រាស់​ពាក្យ«សង្គ្រាម»«ជម្លោះ» ឬ«ការ​ឈ្លានពាន​នោះ​ទេ​»…

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្តីថ្លែងការណ៍​ដំបូង​របស់​ខ្លួន​ ចាប់តាំងពី​ការ​ឈ្លាន​ពាន​របស់​រុ​ស្ស៊ី​មក ដោយ​បង្ហាញ​ការ​គាំទ្រ​ពេញទំហឹង សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។

សេចក្តីថ្លែងការណ៍​ខ្លី​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំមិន​បាន​ប្រើប្រាស់​ពាក្យ«សង្គ្រាម»«ជម្លោះ» ឬ«ការ​ឈ្លានពាន​នោះ​ទេ​» ខណៈ​ដែល​ប្រទេស​ជា​ច្រើន​នៃ​សមាជិក​ក្រុមប្រឹក្សា​ បាន​ហៅ​សកម្មភាព​យោធា​របស់​រុ​ស្ស៊ី​ដែល​កំពុង​បន្ត​។ ទីក្រុង​ម៉ូ​ស្គូ ហៅ​​វា​ថា ​ជា​ប្រតិបត្តិការ​យោធា​ពិសេស ​។ សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​រួម​មាន រុ​ស្ស៊ី អា​មេ​រិ​ក ចិន បារាំង និង​អង់គ្លេស​ ។

សេចក្តីថ្លែងការណ៍​និយាយ​ថា «ក្រុមប្រឹក្សាសន្តិសុខ​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អគ្គលេខាធិការ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​» ។

សូម​បញ្ជាក់​ថា ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង២​ខែ​មក​ហើយ ប៉ុន្តែ​រុ​ស្ស៊ី​ហាក់​មិន​ទាន់​បាន​សម្រេច​ផែនការ​ធំដុំ​នៅឡើយ​នោះ​ទេ ខណៈ​មានការ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ពី​កងទ័ព​អ៊ុយ​ក្រែ​ន​។

អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ចាប់តាំងពី​មាន​សង្គ្រាម​មក ជន​ស៊ី​វិល​ជាង ៦.៧០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ ខណៈ​មនុស្ស​ជិត៦​លាន​នាក់​ទៀត​ភៀសខ្លួន​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ