ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ផ្ទុះ​ប្រតិកម្ម​រឿង​ផ្លូវ​១១៣​ក្រុង​តា​ខ្មៅ ខូច​ខ្ទេចខ្ទី​អស់ ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ​រឹត​ពិបាក

1 ឆ្នាំ មុន
  • កណ្តាល

ផ្លូវ​លេខ​១១៣ ស្ថិត​ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ប្រវែង​ជាង​១​គីឡូម៉ែត្រ រង​ការ​ខូចខាត​ខ្ទេចខ្ទីរ​អស់ហើយ បែរជា​អាជ្ញាធរ​សង្កាត់ និង​ក្រុង​តា​ខ្មៅ ជា​ពិសេស​ក្រសួង​សាធារណការ​ខេត្តកណ្តាល អត់​មើលឃើញ

ខេត្តកណ្តាល ៖ ផ្លូវ​លេខ​១១៣ ស្ថិត​ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ប្រវែង​ជាង​១​គីឡូម៉ែត្រ រង​ការ​ខូចខាត​ខ្ទេចខ្ទីរ​អស់ហើយ បែរជា​អាជ្ញាធរ​សង្កាត់ និង​ក្រុង​តា​ខ្មៅ ជា​ពិសេស​ក្រសួង​សាធារណការ​ខេត្តកណ្តាល អត់​មើលឃើញ​ទាល់តែ​សោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេល​មេឃ​ភ្លៀង​មក​ម្តង​ៗ គឺ​ដក់​ទឹក មើល​មិនឃើញ​ជ​ង្ហ​ក់ ជា​ហេតុ​ធ្វើ​អោយ​អ្នក​ធ្វើ​ដំណើរ និង​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ងាយ​រងគ្រោះថ្នាក់​ចរាចរណ៍​។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អោយ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ គឺ​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់​។ ពួក​គាត់​បាន​ស្នើ​សុំ​អាជ្ញាធរ​ក្រុង​តា​ខ្មៅ និង​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកណ្តាល មេត្តា​ជួយ​ពិនិត្យ និង​ជួសជុល​ឡើង​វិញ​ផង​។

ពួក​គាត់​បន្ថែម​ទៀត​ថា មិនមែន​ទើបតែ​ខូច​នោះ​ទេ គឺ​ខូច​រាប់​ឆ្នាំ​មក​ហើយ ហេតុ​អ្វី​អាជ្ញាធរ​មិន​អើរ​ពើរ​ទាល់តែ​សោះ? ឬ​បាន​តែ​ដើរ​ដេញ​ពលរដ្ឋ​លក់​កាហ្វេ​លើ​ចិញ្ចើម​ផ្លូវ​បន្តិចបន្តួច​ទេ? ពេល​អ្នកលក់​ម៉ូតូ​ទូរស័ព្ទ​ហាង​ធំ​ៗ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​វិញ គឺ​មិន​ហ៊ាន​ដេញ​សោះ ឬ​មាន​អ្វី​អាថ៌​កំបាំង​នៅ​ពីក្រោយ​ពី​បញ្ហារ​នេះ ។

ពួក​គាត់​សង្ឃឹមថា បន្ទាប់​ពី​សារព័ត៌មាន​ចុះ​ផ្សាយ​រួ ច​ថ្នាក់ដឹកនាំ​បានដឹង និង​ពិនិត្យ​មន្ត្រី​ក្រោម​ៗ​ជាក់​ជា​មិន​ខាន បើ​នៅ​តែ​បែប​នេះ​ទៀត គឺ​ពលរដ្ឋ​ពិបាក​ក្នុង​ការ​រស់នៅ និង​ប្រកប​មុខរបរ​ចិញ្ចឹម​ក្រពះ​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ