ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់ឡាន​ទាន់ហន់​ចឹង ! គ្នាឯងស៊ីគ្នា​ឯង

7 ឆ្នាំ មុន

ខេត្តកំពត ៖ ករណី​ចោរ​​លួច​​​​រថយន្ត​ចេញពី​កា​ស៊ី​​ណូ​មួយ​កន្លែង ​ស្រាប់​​តែ​រថយន្ត​នោះ​មក​​ក្រឡាប់នៅ​​ខាងជើង​​ផ្សារ​ស័ង្ក​សី​ ហើយ​អ្វី​ដែល​គួរឱ្យភ្ញាក់​​​ផ្អើលទៀតនោះ គឺអ្នកលួច​ជា​​​គ្នា​​ឯង​សោះ ​​។

ខេត្តកំពត ៖ ករណី​ចោរ​​លួច​​​​រថយន្ត​ចេញពី​កា​ស៊ី​​ណូ​មួយ​កន្លែង ​ស្រាប់​​តែ​រថយន្ត​នោះ​មក​​ក្រឡាប់នៅ​​ខាងជើង​​ផ្សារ​ស័ង្ក​សី​ ហើយ​អ្វី​ដែល​គួរឱ្យភ្ញាក់​​​ផ្អើលទៀតនោះ គឺអ្នកលួច​ជា​​​គ្នា​​ឯង​សោះ ​​។

​​ជន​សង្ស័យ​ដែល​ចាប់ខ្លួនបាន​​ឈ្មោះ​ម៉ក់​ សឹង​ ហៅ​ញឺ​ង ​អាយុ​៣២​ឆ្នាំ មានទីលំ​​នៅ​ភូមិធំ​ថ្មី ឃុំ​ដងទង់​ ស្រុក​ដងទង់​ ខេត្តកំពត​។​រីឯ​ម្ចាស់​រថយន្ត​​ឈ្មោះ​សំ​ យ៉ា​ន ​ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ ​(រស់នៅ​ជាមួយ​ជនសង្ស័យ)​ ។ ​រថ​​​យន្ត​​ខាង​លើ​​ ​​​ម៉ាក​កាម​រី​ស៊េ​រី​ឆ្នាំ​95 ​ព​ណ៌.​ស ត្រូវ​​​បាន​​លួច​ចេញ​​​ពី​កា​ស៊ី​​ណូ​ «សាន់​ដេរ​ព្រែក​ចាក» ក្នុងឃុំ​ប្ញស្សីស្រុក​​ ខាងលិច​ស្រុក​កំពង់ត្រាច​ ​កាលពី​វេលា​ម៉ោង០៩​យប់​​ថ្ងៃ​ទី​១៨ តុលា​ ២០១៦ ​។

​​ការ​លួច​រថយន្ត​បាត់​ភ្លាម​ៗ​នេះ​ ​ត្រូវ​បាន​ម្ចាស់​ដឹង​ភ្លាម​ៗដែរ ​ក៏​បាន​​ទូរស័ព្ទ​​ប្រាប់​​ក្រុម​គ្រួសារ​​​ ក៏ជួយ​តាម​មើល​ឃើញ ក៏​ដេញ​តាម​ប្រកៀក​​ប្រកិត​ ​ហើយ​​អកុសល​​​រថយន្ត​នោះ​​ត្រូវចោរ​បើក​​រត់ ​រហូត​ដល់​​​ក្រឡាប់​ខ្លួនឯង ស្ថិតនៅ​ចំណុច​ខាង​ជើង​​ផ្សារ​ស័​ង្ក​សី ​ប្រហែល​​​៣គី​ឡូ​ម៉ែត្រ ​​​ហើយ​​ជនសង្ស័យ​រង​របួស​​ស្រាល​ ។

បើតាម​​​ម្ចាស់​រថយន្ត​បាន​និយាយ​ប្រាប់​​នគរបាល​ថា​ ខ្លួន​ត្រូវ​​ក្រុម​អ្នកលេង​ល្បែង​​បាន​ជួល​រថយន្ត​ជិះ​ទៅ​​លេងនៅ​​​កាស៊ីណូសាន់​ដេរ​នេះ​​​ជា​ញឺ​ក​ញាប់ ​រួម​ជាមួយ​ជន​ល្មើស ​។ ​​ហើយ​នៅ​មុន​ពេល​កើត​ហេតុ​ ខ្លួន​បាន​ទុក​រថយន្ត​ចោល​​​នៅ​បរិវេណ​​នគ​របាល​ប៉ុ​ស្តិ៍​ត្រួត​ពិនិត្យ​​ច្រក​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ​តែ​ភ្លេច​បិទទ្វារ ​ខ្លួនក៏​ដើរ​ចូល​កាស៊ី​ណូ​មួយ​សន្ទុះ ស្រាប់តែ​​ចេញ​មក​វិញ​បាត់​រថយន្ត ក៏​​មានការផ្អើលឆោឡោតែ​ម្ដ​ង​ ។

លោក​សេង ​វុ​ទ្ធី​ អធិការរង​នគរបាល​ស្រុ​កដងទង់​បាន​ប្រាប់​ឱ្យ​​ដឹង​ថា ​រថយន្ត​ដែល​ចោរ​បា​ន​លួច​នេះ​ កំលាំង​នគ​របាល​កំពង់ត្រាច​រួម​ទាំង​​នគរបាល​ស្រុក​ផ្សេង​ទៀត​ ​​​បានធ្វើការ​​ស្ទាក់​គ្រប់​ទីកន្លែង​ ។ ទន្តឹម​​នឹងការ​​តាម​​នេះ ​រថយន្ត​ដែលបាត់នោះ ​​បាន​ក្រឡាប់​នៅ​ខាង​ជើងង​ផ្សារ​ស័ង្ក​សី ក៏ត្រូវឃាត់បាន​​ជន​ស​ង្ស័យតែម្តង ​។