ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ថៃ​ចាត់​ទុក​ព្រះ​ចៅ​យូ​ហួរ ជា​«​អាទិទេព​» សូ​ម្បី​អ្នក​ប្រមាថ​ឆ្កែ​របស់​ទ្រង់​ក៏​ត្រូវ​មានទោស

7 ឆ្នាំ មុន

ស្រាវជ្រាវ ៖ យោងតាមលោក Nate Thayer អ្នកកាសែត​សេរី និងធ្លាប់​បាន​សំភាសន៍ផ្ទាល់ជាមួយ ប៉ុ​ល ពត ​នៅ​ក្នុង​ប្រទេស​កម្ពុជាផងនោះ លោកបាន​សរសេរ​នៅ​លើ​

ស្រាវជ្រាវ ៖ យោងតាមលោក Nate Thayer អ្នកកាសែត​សេរី និងធ្លាប់​បាន​សំភាសន៍ផ្ទាល់ជាមួយ ប៉ុ​ល ពត ​នៅ​ក្នុង​ប្រទេស​កម្ពុជាផងនោះ លោកបាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​កកាលពី​ម៉ោង​៤ និង​៣១​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ២០១៦ នេះ​ថា ព្រះមហាក្សត្រ​ថៃ​ព្រះបាទ ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត (ព្រះចៅយូហួរ)​ បាន​សោយ​ទិវង្គត នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ហើយ​ព្រះ​បរមរាជវាំង​ក៏​បាន​ប្រកាស​ថា ព្រះរាជា​ដែល​ត្រូវ​ឡើង​សោយរាជ​បន្ត​គឺ ព្រះ​បុត្រា​ស្នងរាជ្យ មហា វ៉ា​ជី​រ៉ា​ឡុ​ង​កន Maha Vajiralongkorn ។

ទាំង​ព្រះ​បិតា និង​ព្រះរាជ​បុត្រា ត្រូវ​បាន​គេ​ដឹង​ថា គឺជា​អ្នក​ស្រឡាញ់​ចូល​ចិត្ត​សត្វ​ឆ្កែ ។ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា ការ​សរសេរ​ពាក់ព័ន្ធ​នឹង​សត្វ​ឆ្កែ​របស់​ព្រះមហាក្សត្រ គឺជា​ទ​ង្វើ​មួយ​ដែល​គ្រោះថ្នាក់​នៅ​ប្រទេស​ថៃ ។

រឿងរ៉ាវ​ដំណើរ​ដើមទង គឺ​វា​ដូច្នេះ ៖ កាលពី​ឆ្នាំ ១៩៩៨ ព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិ​បុល ទ្រង់​បាន​យក​ឆ្កែ​ដើរ​តាម​ផ្លូវ​មួយ​មក​ចិញ្ចឹម ហើយ​ទ្រង់​ប្រទាន​នាម​ឲ្យ​វា​ថា “​តុង​ដែង​” Tongdaeng​។ ទ្រង់​បាន​ហៅ​សត្វ​ឆ្កែ​ញី​នោះ​ថា “​ឆ្កែ​សាមញ្ញ ដែល​មិនធម្មតា​” និង​នៅ​ឆ្នាំ ២០០២ ទ្រង់​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល ដែល​លក់ដាច់​បំផុត​កាលនោះ អំពី​សត្វ​ឆ្កែ​របស់​ព្រះ​អង្គ ដែល​មាន​ចំណងជើង​ថា “​សាច់​រឿង​របស់​តុង​ដែង​” ។ ព្រះបាទ ភូមិ​បុល សរសេរ​រៀបរាប់​ថា “​តុង​ដែង គឺជា​ឆ្កែ​ដែល​ចេះ​គោរព និង​ចេះ​ដឹង​ខុស​ត្រូវ ទាប​ខ្ពស់ ។ វា​តែងតែ​អង្គុយ​ទាប​ជាង​ស្តេច​ជា​និច្ច ទោះបីជា​ពេល​ដែល​ស្តេច​បី​វា​ឡើង​ក៏​ដោយ ។ វា​នឹង​បន្ទាបខ្លួន​ទៅ​នឹង​ដី ហើយ​កំ​ពិត​ត្រចៀក​គោរព​ទ្រង់ ហាក់បីដូចជា វា​ចង់​និយាយ​ថា “​ខ្ញុំ​មិន​ហ៊ាន​ទេ ព្រះ​អង្គ​” ។

អតីត​អគ្គរដ្ឋទូត​អា​មេ​រិ​ក​នៅ​ប្រទេស​ថៃ លោក Ralph Boyce បាន​កត់​ត្រាទុក​នៅ​កាល​ឆ្នាំ​២០០៦ ថា ៖ “​កំឡុង​ពេល​ក្នុង​ពិធី​បរិភោគ​ភោជនីយ​អាហារ ដែល​បាន​រៀបចំ​ដោយ​ព្រះ​អង្គ ដើម្បី​សម្តែង​ការ​គួរសម​ជាមួយ លោក​អតីត​ប្រធានាធិបតី Bush កាលពី​ឆ្នាំ​២០០៦ ទ្រង់​បាន​បញ្ចេញ​ឲ្យ​ឃើញ​នូវ​ព្រះ​ចំណាប់អារម្មណ៍ លើ​សត្វ​ចិញ្ចឹម ពេល​សំណេះសំណាល​ដល់​រឿង​នេះ ។ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ជា​ច្រើន​ពាក់ព័ន្ធ​ជាមួយនឹង​សត្វ​ឆ្កែ សំណព្វ​ព្រះរាជ​ហ​ឬ​ទ័យ​របស់​ទ្រង់ គឺ តុង​ដែង ។

សូម​បញ្ជាក់​ថា ការ​ដែល​និយាយ​ពាក់ព័ន្ធ​ជាមួយនឹង​សត្វ​ឆ្កែ​របស់​ខ្សែ​រាជវង្ស ជា​ពិសេស​ទាក់ទង​នឹង «​តុង​ដែង​» គឹ​ត្រូវ​មានទោស ។ រឿង​ពិត​ជាក់ស្តែង បុរស​ម្នាក់​ឈ្មោះ ថា​ណា​ខន ត្រូវ​បាន​ជាប់​ឃុំខ្លួន​ពី​បទ​និយាយ​ប៉ះពាល់​សត្វ​ឆ្កែ​របស់​ព្រះរាជា ភូមិ​បុល ដែល​សម្រេចចិត្ត​ឲ្យ​ជាប់គុក​៣៧​ឆ្នាំ ។

មិន​ថា ព្រះបាទ ភូមិ​បុល ទេ ដែល​ព្រះ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ជាមួយ​សត្វ​ឆ្កែ​។ ព្រះ​រាជ្យ​បុត្រា​គ្រង់​រាជ្យ មហា វ៉ា​ជី​រ៉ា​ឡុ​ង​កន ក៏​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ និង​មាន​សត្វ​ឆ្កែ​មួយ​ដែរ ដែល​មានឈ្មោះ​ថា ហ្វ៊ូ​ហ្វ៊ូ Foo-Foo​។

កាលពី​ខែឧសភា ឆ្នាំ​២០១៤ ព្រះរាជបុត្រ​មហា វ៉ា​ជី​រ៉ា​ឡុ​ង​កន និង​ព្រះ​នាង ស្រីរ​ស្ម៊ី បាន​ត្រូវ​មហាជន​ឃើញ​តាម​រយៈ​វី​ដេ​អូ​មួយ ដែល​ក្នុង​នោះ ព្រះ​នាង​បាន​ប្រទាន​ចំណី​ដល់​សត្វ​ឆ្កែ ហ្វ៊ូ​ហ្វ៊ូ ក្នុង​ខណៈ​ពេល​ដែល​ទ្រង់​កំពុង​ស្លៀក ប៊ី​គី​នី នៅ​ពិធី​ខួបកំណើត ក្នុង​ព្រះ​បរមរាជវាំង ។ «​ហ្វ៊ូ​ហ្វ៊ូ​» ត្រូវ​បាន​ព្រះរាជបុត្រ​តែងតាំង​ធ្វើ​ជា សេនាប្រមុខ​ទ័ព​ជើង​អាកាស ។

សត្វ​ឆ្កែ​ដែល​ជា​សេនាប្រមុខ​ទ័ព​ជើង​អាកាស​នេះ បាន​ងាប់​(​ស្លាប់​) នៅ​អាយុ​១៧​ឆ្នាំ កាលពី​ឆ្នាំ​២០១៥ ហើយ​សាកសព​របស់ ហ្វ៊ូ​ហ្វ៊ូ ត្រូវ​បាន​គេ​ធ្វើបុណ្យ​តាម​ព្រះពុទ្ធ​សាសនា អស់​រយៈពេល​៤​ថ្ងៃ ដោយ​មាន ពិធី​ដុះ​លាងខ្លួន ពិធី​ពាក់​ខោអាវ​ថ្មី​ឲ្យ ពិធី​សូត្រធម៌​ទេសនា និង​មាន​ធ្វើ​មេន​ថែម​ទៀត​ផង ។

កាល​ឆ្នាំ​២០១៥ លោក​អតីត​អគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ថៃ Ralph Boyce បាន​សរសេរ​ថា “​លោក​បាន​ចូលរួម​ពិធីជប់លៀង​ពេល​ល្ងាច​មួយ ដែល​ពេល​នោះ​ក៏​មាន សេនាប្រមុខ​ទ័ពអាកាស ហ្វ៊ូ​ហ្វ៊ូ ចូលរួម​ដែរ ។ ហ្វ៊ូ​ហ្វ៊ូ មាន​វត្តមាន ក្នុង​ឈុត​សំលៀក​បំពាក់​ផ្លូវការ ជាមួយនឹង​ស្រោមដៃ​ពាក់​ស្រោប​លើ​ក្រ​ញ៉ាំ​ជើង ។ ពេល​នោះ ហ្វ៊ូ​ហ្វ៊ូ​បាន​លួច​ផឹកស្រា​របស់​ភ្ញៀវ ” ។

ក្នុង​ពិធីជប់លៀង​នោះ លោក​អតីត​អគ្គរដ្ឋទូត Ralph បាន​អង្គុយ​ជិត​ព្រះ​នាង ស្រីរ​ស្ម៊ី ហើយ​ក៏​សាក​និយាយ​លេង​ជាមួយ​ព្រះ​នាង​ពី​រឿង​សត្វ​ឆ្កែ​។ លោក​បាន​សរសេរ​រៀបរាប់​ថា “​ខ្ញុំ​និយាយ​ពាក់ព័ន្ធ​ជាមួយ​ព្រះ​នាង សារី​ន​ដ​ន (​បុត្រី​របស់​ព្រះរាជា​ភូមិ​បុល​) ថា ព្រះ​នាង​មាន​សត្វ​ឆ្កែ​ធំ​មួយ ហើយ​ខ្ញុំ​ក៏​សួរ​ព្រះ​នាង ស្រីរ​ស្ម៊ី​ថា ស្គាល់​ពូជ​សត្វ​ឆ្កែ​ដែរ​ឬ​អត់ ។ តែ​ព្រះ​នាង​ស្រីរ​ស្ម៊ី ប្រែប្រួល​ឥរិយា​បទ​ភ្លាម ហើយ​មាន​បន្ទូល​ថា ព្រះ​នាង​មិន​បាន​ជ្រាប​ពី​រឿងរ៉ាវ​របស់​ព្រះ​នាង សា​រ៊ី​ន​ដ​ន​ទេ ” ។

ព្រះ​អង្គ​ម្ចាស់ មហា ចក្រី សារី​ន​ដ​ន Maha Chakri Sirindhon ដែល​គឺជា​អ្នក​ស្រឡាញ់​សត្វ ត្រូវ​បាន​ប្រជាជន​ស្រឡាញ់​និង​ចូល​ចិត្ត ហើយ​សង្ឃឹមថា ព្រះ​នាង​នឺ​ង​ឡើង​គ្រងរាជ្យ តែ​ការ​រំពឹង​នេះ​ត្រូវ​បាន​ច្រានចោល​ដោយសារ​តែ​ដឹង​ថា ព្រះ​រាជ្យ​បុត្រា មហា វ៉ា​ជី​រ៉ា​ឡុ​ង​កន នឹង​ឡើង​គ្រង់​រាជ្យ​ជំនួស ។

នៅ​ក្នុង​កាសែត Nation បាន​ចុះ​ផ្សាយ​ថា ចៅ​របស់​សត្វ​ឆ្កែ​តុង​ដែង ដែល​ព្រះរាជា ភូមិ​បុល សព្វ​ព្រះ​រា​ហ​ឬ​ទ័យ ឈ្មោះ​ថា Khun Kaonieow Mamuang បាន​ឡើង​សម្តែង​នៅ​ក្នុង​ពិធី​សម្តែង​របស់​សត្វ​ចិញ្ចឹម​លើក​ទី​៦ នៅ​សួនច្បារ​មាត់ទន្លេ Nakhon Pathom ។ ទោះបីជា​ក្តៅ​បែកផ្សែង​យ៉ាងណា​ក្តី ក៏​សិស្សានុសិស្ស​នៅ​អង្គុយ​ចាំ​មើល​ការ​សម្តែង​របស់ Khun Kaonieow Mamuang ដែរ ។ នៅ​ក្នុង​ភាសា​ថៃ ពាក្យ​ថា “​ឃុន​” មាន​ន័យ​ថា ឋានៈ​ខ្ពស់​ស្មើ​ទៅ​នឹង​អ្នក​ដែល​គេ​និយាយ​សំដៅ​ទៅ​លើ ។

កាសែត Nation ក៏​បាន​សរសេរ​បន្ត​ថា ៖ “​ជាមួយនឹង​ពាក្យ​សរសើរ និង​លើកទឹកចិត្ត ចៅ​របស់​«​តុង​ដែង​» Khun Kaonieow Mamuang បាន​សម្តែង​ចេញ​ក្បាច់​ស្នៀត​ពិសេស​ៗ ជា​ច្រើន​ដូច​ជា ៖ រត់ អង្គុយ និង ត្រឡប់​ខ្លួន ទៅ​តាម​ការ​បញ្ជា​របស់​អ្នក​បង្ហាត់ ។ វា​ក៏​បាន​ឈរ​លើ​ដប ហើយ​ដើរ​លើ​ខ្សែ តែ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ ការ​លោត​កាត់កង​ភ្លើង​ដោយ​ជោគជ័យ​” ។

ក្នុង​អត្ថបទ​កាសែត​នោះ ក៏​បាន​សរសេរ​អំពី​សត្វ​ឆ្កែ​សំណព្វ​របស់​ព្រះរាជ​បុត្រា​វិញ​ម្តង គឺ​សេនាប្រមុខ​កងទ័ព​ជើង​អាកាស «​ហ្វ៊ូ​ហ្វ៊ូ​» ថា ហ្វ៊ូ​ហ្វ៊ូ ក៏​មាន​សមត្ថភាព​សម្តែង​គួរ​ឲ្យ​ទាក់ទាញ​ដែរ ។

អស់ពី​សរសេរ​អំពី​ចៅ​របស់​តុង​ដែង និង​ហ្វ៊ូ​ហ្វ៊ូ រួច​មក អ្នកកាសែត​ក៏​បាន​សរសេរ​អំពី​សមត្ថភាព​ពិសេស​របស់ កូន​តុង​ដែង និង​ចៅ​តុង​ដែង ផង​ដែរ ថា​៖ “​នៅ​ថ្ងៃនេះ (​ថ្ងៃ​ចុះ​ផ្សាយ​កាសែត​) គឺជា​វេន​សម្តែង​របស់ ប្អូនស្រី​របស់ Khun Kaonieow Mamuang ដែល​មានឈ្មោះ​ថា Khun Kaogriapwao ហើយ​នៅ​ថ្ងៃស្អែក​ម៉ោង​៣​រសៀល នឹង​ត្រូវជា​វេន​សម្តែង​របស់ ចៅប្រុស​របស់​តុង​ដែង​មានឈ្មោះ​ថា Khun Nilapatta ៕