ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ព្យាបាល សក់​ជ្រុះ ទំពែក ជួយ​ឲ្យ​សក់​ដុះ​លឿន ទន់​រលោង គួ​រជាទី​ពេញចិត្ត

8 ឆ្នាំ មុន

ក្បាល​ឆក ព្រោះតែ​សក់​ជ្រុះ​ច្រើន ៖ មិនមែន​ជា​ជំងឺ​ប៉ះពាល់​សុខភាព​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​ព្រួយបារម្ភ ពិបាក​ក្នុង​ការ​ជួប​អ្នក​ដទៃ និង​បាក់​ទំនុកចិត្ត​លើ​ខ្លួនឯង​យ៉ាង​ខ្លាំង​។
សភាព​នេះ មាន​មូលហេតុ​ច្រើន​យ៉ាង​កើតឡើង

ក្បាល​ឆក ព្រោះតែ​សក់​ជ្រុះ​ច្រើន ៖ មិនមែន​ជា​ជំងឺ​ប៉ះពាល់​សុខភាព​ទេ ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​ព្រួយបារម្ភ ពិបាក​ក្នុង​ការ​ជួប​អ្នក​ដទៃ និង​បាក់​ទំនុកចិត្ត​លើ​ខ្លួនឯង​យ៉ាង​ខ្លាំង​។

សភាព​នេះ មាន​មូលហេតុ​ច្រើន​យ៉ាង​កើតឡើង ហើយ​ពិបាក​ព្យាបាល​ដាច់​ណាស់​។ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ ដោយ​ការ​ប៉ះពាល់​ផ្ទាល់​លើ​បញ្ហា​បណ្ដាល​ឲ្យ​សក់​ជ្រុះ​ថ្មី​ៗ​នេះ  អ្នក​វិទ្យាសាស្ត្រ ប្រើ​វិធី​តុល្យភាព DHT អាច​ជួយ​ព្យាបាល​បញ្ហា​ជ្រុះ​សក់ បាន​ល្អ​ដល់​ទៅ 80% …

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ព្យាបាល​សក់​ជ្រុះ​យ៉ាង​មាន ប្រសិទ្ធភាព តាំងពី​ឬ​ស​គល់ ដល់ ចុង​សក់ លោក​អ្នក​អាច​សាកល្បង​អនុវត្តន៍​តាម​បាន ៖

+ ប្រេងដូង ៖ ជួយ​ជំរុញ​សក់​ឲ្យ​ដុះ​បាន​ឆាប់រហ័ស​។ លោក​អ្នក​គ្រាន់តែ​លាបប្រេង​ដូង​សុទ្ធ ត្រង់​គល់​សក់​រួច​ម៉ាស្សា​ស្រាល​ៗ អប់​ទុក​ចោល​មួយ​យប់ ហើយ​ព្រឹក​ឡើង​កក់សក់​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ។ អនុវត្តន៍​របៀប​នេះ​ឲ្យ​បាន ៤ ដង​/ ស​ប្ដា​ហ៍​។

+​ខ្ទឹមបារាំង ៖ គៀប​យក​តែ​ទឹក រួម​លាយ​ជាមួយនឹង​ប្រេងដូង លាប​ឲ្យ​សព្វ​សរសៃសក់ ម៉ាស្សា​ស្រាល​ៗ ៣០​នាទី រួច​កក់​ជម្រះ និង​សាប៊ូ​កក់សក់​ជា​ធម្មតា​។ អនុវត្តន៍ ៤​ដង​/ ស​ប្ដា​ហ៍​។

+​ប្រេង​ចម្រាញ់​ពី​ក្រូចថ្លុង  ៖ នេះ​គឺជា​វិធីសាស្ត្រ​ដែល​គេ​និយម​ប្រើ ព្រោះ​ប្រេង​ក្រូចថ្លុង គឺជា​ប្រភេទ​ប្រេង​ដ៏​ល្បី មាន​ប្រសិទ្ធភាព​ខ្ពស់ ជួយ​ឲ្យ​សក់​ដុះ​បាន​ឆាប់រហ័ស​។

-​វិធី​ប្រើ ៖ បាញ់​ជាតិ​ប្រេង​នៅ​ដើ​ដៃ ហើយ​លាប​ឲ្យ​សព្វ​ត្រង់​គល់​សក់ ទុក​ចោល ១​ម៉ោង រួច​កក់​ជម្រះ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ។ អនុវត្តន៍ ៤ ដង​/ ស​ប្ដា​ហ៍​។ 

+​តែ​បៃតង ៖ ស្លឹក​តែ​បៃតង​យក​ទៅ​ដាំទឹក​ឲ្យ​ពុះ ទុក​ឲ្យ​ត្រជាក់ រួច​យក​ទៅ​កក់សក់ ចំនួន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដែល​មាន​ក្នុង​តែ​បៃតង ជួយ​ជំរុញ​សក់ ដុះ​ចេញ​ឆាប់រហ័ស​ជាង​មុន ។ ក្រៅពី​នោះ​ទៀត ទឹក​ស្លឹក​តែ​បៃតង​អាច​ជំនួស​ឲ្យ​សាប៊ូ​កក់សក់​បាន ។

ដំណោះស្រាយ​ព្យាបាល​ឬ​ស​សក់​ឲ្យ​រឹង​មាំ​ពី​ខាងក្នុង ៖
– វិធី​ព្យាបាល​សក់​ឆក​មាន​ប្រសិទ្ធភាព​បំផុត​នោះ គឺ​តុល្យភាព​អាហារូបត្ថម្ភ​សម្រាប់​រាង​កាយ​។ ការ​ហូប​ចុក​ខ្វះ​ជីវជាតិ​អាច​នាំ​ឲ្យ​រាង​កាយ​កង្វះ​នូវ​សារជាតិ​ដូច​ជា ប្រូ​តេ​អី​ន ជាតិ​ខ្លាញ់ carbohydrate និង​សារជាតិ​ចិញ្ចឹម (​វីតាមីន និង​សារជាតិ​រ៉ែ​) ជា​ហេតុ​ធ្វើ​ឲ្យ​សុខភាព​អន់​ខ្សោយ​និង​បណ្ដាល​ឲ្យ​ជ្រុះ​សក់​។

– ដើម្បី​ជំនួយ​សក់​ឲ្យ​រឹង​មាំ គប្បី​ញ៉ាំ​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ក្រហម លឿង ទឹកក្រូច (​ដូច​ជា​ការ៉ុត ដំឡូងជ្វា ម្ទេស និង​ឳ​ឡឹ​ក​) នេះ​គឺជា​អាហារ​មាន​ផ្ទុក​ច្រើន វីតាមីន​A ឬ បេ​តា​ការ៉ូ​ទី​ន​។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​ឲ្យ​ឃើញ​ថា វីតាមីន A ជំរុញ​ការ​លូតលាស់ និង​សុខភាព​នៃ​កោសិកា​ជា​ច្រើន រួម​មាន​ឬ​ស​គល់​សក់​ផង​ដែរ​។

– ជំរុញ​ឲ្យ​សក់​រឹង​មាំ​ដោយ​ការ​បរិភោគ​ត្រី​ដែល​មាន​ជាតិ​ខ្លាញ់ ( ដូច​ជា​ត្រី​សា​ម៉ុង និង ត្រី​សា​ឌី ) មាន​ផ្ទុក​ជាតិ​អាស៊ីត ខ្លាញ់ Omega-3​។

– ញ៉ាំ យ៉ា​អួ និង អាហារ​ដែល​សម្បូរ វីតាមីន​បេ 5  ជួយ​បង្កើន​ចំនួន​ឈាម​ទៅ​ដល់​ស្បែក​ក្បាល ជំរុញ​ការ​លូតលាស់​នៃ​សក់​។

– ញ៉ាំ​សាឡា​ត់ និង ស្ពៃ spinach ដើម្បី​បង្កើន វីតាមីន​អេ​, ជាតិ​ដែក​, folate និង វីតាមីន​ស៊ី ជួយ​ឲ្យ​ស្បែក​ក្បាលរឹង​មាំ និង សក់​ទន់​រលោង​។

– ប្រការ​ដែល​សំខាន់​នោះ គឺ​ផ្គត់ផ្គង់​ចំនួន​ប្រូតេអ៊ីន​ដល់​រាង​កាយ​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​ញ៉ាំ សាច់​សុទ្ធ (​សាច់​មាន់​) ពពួក​ផលិតផល​ដែល​ផលិត​ពី​ទឹកដោះគោ មាន​ជាតិ​ខ្លាញ់​តិច បន្លែ​សម្បូរ​ជាតិ​ប្រូ​តេ​អី​ន (​សណ្ដែក​)​។ សក់​បាន​បង្កើត​ឡើង​ពី​ម៉ូលេគុល​ប្រូតេអ៊ីន​ដែល​ហៅ​ថា keratin ។ 

– ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក វីតាមីន B7 (biotin) រួម​មាន​ស៊ុត គ្រាប់​ធញ្ញជាតិ អាច​ជួយ​ដល់​ការ​ថែរក្សា​សក់​។

– ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ស័ង្កសី​ដូច​ជា អយ​ស្ទ័​រ បង្កង ព្រោះ​ខ្វះ​ជាតិ​ស័ង្កសី​បណ្ដាល​ឲ្យ​សក់​ជ្រុះ នោះ​ជា​មូលហេតុ​ដែល​អ្នក​គួរតែ​ផ្គត់ផ្គង់ សារជាតិ​រ៉ែ​ពី របប​អាហារ​ហូប​ចុក រាល់ថ្ងៃ​ឲ្យ​បាន​គ្រប់គ្រាន់​។

ប្រសិនបើ​អ្នក​បាន​សាកល្បង​ច្រើន​វិធី​ហើយ ប៉ុន្តែ​ការ​ព្យាបាល​សក់​ជ្រុះ ឆក នៅ​តែ​មិន​ទទួល​បាន​ផល​ដូច​បំណង អ្នក​គួរ​សាកល្បង​ប្រើប្រាស់​ផលិតផល​ថែរក្សា​សក់ Hair Plus ជា​ផលិតផល​របស់​អា​មេ​រិ​ក ផ្សំ​ចេញពី​ធម្មជាតិ​សុទ្ធ ពិសេស​ផ្ទុក​ទៅ​ដោយសារ​ជាតិ Omega  3 , Zn , Keratin , Biotin ជួយ​ឲ្យ​សក់​ដុះ​បាន​ឆាប់រហ័ស និង​ទន់​រលើបរលោង ។

លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​ក្រុមហ៊ុន Angkor Beauty ជៀសវាង​ប៉ះ​របស់​ក្លែងក្លាយ ។