ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សម្បុក​គ្រឿងញៀ.ន​ឃាត់ខ្លួន​បាន​២​នាក់ ​ឯ​៤​នាក់​ទៀត​​រត់​គេចខ្លួនបាត់

1 ឆ្នាំ មុន
  • កណ្តាល

នគរបាល​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​គ្រឿងញៀ.ន​នៃស្នងការ​ដ្ឋាន​ខេត្ត បាន​បង្ក្រា​ប​ជំនួញ​គ្រឿង​ញៀ.ន ដោយ​រក​ឃើញ​គ្រឿង​ញៀ.ន​​មួយ​ចំនួន​ធំ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​-​ប្រពន្ធ

ខេត្តកណ្តាល ៖ នគរបាល​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​គ្រឿងញៀ.ន​នៃស្នងការដ្ឋាន​ខេត្ត បាន​បង្ក្រា​ប​ជំនួញ​គ្រឿងញៀ.ន ដោយ​រក​ឃើញ​គ្រឿងញៀ.ន​មួយ​ចំនួន​ធំ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​-​ប្រពន្ធ ចំណែក​​៤​នាក់​ផ្សេង​ទៀត​កំពុង​គេចខ្លួន ។ ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ផ្លូវជាតិ​លេខ៤១ ស្ថិត​ក្នុងភូមិ​ព្រៃ​ចម្ការ ឃុំ​លំហាច ស្រុក​អង្គស្នួល ។

នគរបាល​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ចំនួន​៦​នាក់ តែ​ចាប់​បាន​តែ​២​នាក់​ដែល​ជា​ប្តី​ប្រពន្ធ ។ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ មឿ​ន សា​វន ហៅ​ម៉ី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មុខរបរ​ជា​អ្នកលក់​ផលិតផល និង​ប្តី​ឈ្មោះ ជន ដា​រ៉ា អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ចំណែ​​ក​​ជនសង្ស័យ​៤​នាក់​ទៀត កំពុង​រត់គេច​ខ្លួន ។

ប្រភព​ដដែល​បន្ត​ថា កម្លាំង​នគរបាល​កា​រិយា​ល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត រួម​ជាមួយកម្លាំង​ប្រឆាំង​គ្រឿងញៀ.ន​ស្រុក​អង្គស្នួល និងកម្លាំង​ប៉ុស្តិ៍​លំហាច បាន​ទទួល​ព័ត៌មាន​ថា មុខសញ្ញា​កំពុង​ជួញដូរ​ថ្នាំ​ញៀ.ន​នៅ​តាម​ផ្លូវជាតិ​៤១ ចំណុច​ភូមិ-ឃុំ​ខាងលើ ។ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​ទៅ​ដល់​ចំណុច​ខាងលើ ក៏​ឃើញ​មុខសញ្ញា​២​នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ។ ដោយ​មានការ​សង្ស័យ ក៏​បាន​ឃាត់​សួរនាំ​ និង​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀ.ន​ចំនួន​៣​កញ្ចប់​លាក់​នៅ​ក្នុង​កូន​កាបូប​របស់​ឈ្មោះ មឿ​ន សា​វន ហៅ​ម៉ី ។

ហើយ​បើតាម​ចម្លើយ​របស់​ស្ត្រី​ឈ្មោះ មឿ​ន សា​វន និង​ប្តី​ឈ្មោះ ជន ដា​រ៉ា គឺ​ថ្នាំ​ញៀ.ន​នេះ​ខ្លួន​ទិញ​ពី​ឈ្មោះ ស្រ៊ុ​ន ឆេ​ង ភេទ​ប្រុស អាយុ​ប្រហែល​៣៩ឆ្នាំ និង​ឈ្មោះ ឡេ​ង ចាន់​ថង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ក្នុង​អាហារ​ដ្ឋា​ន​ឫស្សី​ផ្អែម​សាង​ស្នេហ៍ ស្ថិត​ក្នុងភូមិ​ទូក​រទេះ ឃុំ​លំហាច​ស្រុក​អង្គស្នួល ដើម្បី​យក​មក​លក់​បន្ត ។

ដោយ​មាន​បទបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ឯកភាព​ពី​ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឆែកឆេរ​នៅ​ក្នុង​អាហារ​ដ្ឋា​ន​ឫស្សី​ផ្អែម​សាង​ស្នេហ៍ ដែល​ជនសង្ស័យ​រត់គេច​ខ្លួន​ដេក​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​ទូក​រទេះ ឃុំ​លំហាច ស្រុក​អង្គស្នួល ។

ជា​លទ្ធផល រក​ឃើញ​មាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀ.ន​ចំនួន​៤​កញ្ចប់ ម៉ូតូ​៤​គ្រឿង អាយ​កូ​ម​២​គ្រឿង កាមេរ៉ា​សុ​វ​តិ្ថ​ភាព​ ព្រមទាំង​ឯកសារ​ពាក់​ព​ន្វ័​មួយ​ចំនួន​ទៀត ។ លុះ​នៅថ្ងៃ​ទី​៣០ ខែមេសា វេលា​ម៉ោង​១១​និង​៥០​នាទី
ព្រឹក ដោយ​មាន​បទបញ្ជា​ពី​ឯក​ឩ​ត្តម​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត ក៏​បាន​បិទ​អាហារ​ដ្ឋា​ន​ឫស្សី​ផ្អែម​សាង​ស្នេហ៍ ។

ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួមជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ