ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងអ្នកជិតខាង​រិះគន់​ឪពុកម្តាយខ្លួន ​ទាញ​ខ្វែ​វ​ប្រ.ហា.រ​​ស្រ្តីម្នាក់​​ស្លា.ប់.​ក្នុង​ផ្ទះ​​បាយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ គ្រា​ន់តែ​ពាក្យ​ប៉ុន្មាន​ម៉ា​ត់​ដដែល​ៗ «ស្អី​អ្ហា ឪពុកម្ដាយ​អ្ហែង​ឃុំគ្រង​កូន​ខ្លាំងម្ល៉េះ មិន​ឱ្យ​​ទៅណា​?» បុរស​ម្នាក់​ចងគំនុំ​ក្ដៅ​ដូច​ភ្លើង​រហូត​ទាញ​កាំ.បិ.ត​ខ្វែវ​​ស្ទុះ​ទៅ​កា.ប់.​ប្រ.ហា.រ​ស្រ្តី​ម្នាក់​ស្លា.ប់.យ៉ាង​រន្ធ​ត់​ទាំង​ប្រ​លឹម​អុរ ពេ​ល​កំពុង​ធ្វើ​ម្ហូប​អាហារ​នៅក្នុង​ផ្ទះបាយ នៅ​វេ​លា​ម៉ោង៧និង៤០នាទី​ព្រឹក​ថ្ងៃ​ទី ០១…

ខេត្តបាត់ដំបង ​៖ គ្រា​ន់តែ​ពាក្យ​ប៉ុន្មាន​ម៉ា​ត់​ដដែល​ៗ «ស្អី​អ្ហា ឪពុកម្ដាយ​អ្ហែង​ឃុំគ្រង​កូន​ខ្លាំងម្ល៉េះ មិន​ឱ្យ​​ទៅណា​?» បុរស​ម្នាក់​ចងគំនុំ​ក្ដៅ​ដូច​ភ្លើង​រហូត​ទាញ​កាំ.បិ.ត​ខ្វែវ​​ស្ទុះ​ទៅ​កា.ប់.​ប្រ.ហា.រ​ស្រ្តី​ម្នាក់​ស្លា.ប់.យ៉ាង​រន្ធ​ត់​ទាំង​ប្រ​លឹម​
អុរ ពេ​ល​កំពុង​ធ្វើ​ម្ហូប​អាហារ​នៅក្នុង​ផ្ទះបាយ នៅ​វេ​លា​ម៉ោង៧និង៤០នាទី​ព្រឹក​ថ្ងៃ​ទី ០១ ឧសភា នៅ​ចំណុច​ភូមិ​យុត្តិ​ធ​ម៌ ឃុំ​បឹ​ង​ប្រាំ ស្រុក​បវេល​ ។

មន្រ្តី​មូល​ដ្ឋាន​បានឱ្យ​​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​ សឿន សុខ​ណា ភេទប្រុស ​អាយុ៣១ឆ្នាំ រី​ឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ ឡាច គី អាយុ៥៤ឆ្នាំ រស់នៅ​ផ្ទះ​ក្បែ​រ​គ្នា ក្នុង​ភូមិ​-ឃុំ​កើ​តហេ​តុ​ខាងលើ​ ។ មន្រ្តី​និយាយ​ថា ជន​ដៃដល់​បាន​ប្រើ​ប្រាស់កាំ.បិ.ត​ខ្វែវ​កា.ប់.​ចំ​កញ្ចឹង.ក​ជនរងគ្រោះ​ចំនួ​ន០៣ខ្វែវ​ បណ្ដាលឲ្យ​ស្លា.ប់​ភ្លា​ម ពេល​ជនរងគ្រោះ​កំពុង​អង្គុយ​ធ្វើម្ហូប​នៅក្នុង​ផ្ទះបាយ​ដោយ​មិនដឹង​ខ្លួន​ ។

អធិការ​ស្រុក​បវេល លោក សុខ សារិ​ន បាន​និយាយ​ថា ជន​ដៃដល់​ត្រូវ​បាន​កម្លាំងប៉ុស្តិ៍​រដ្ឋ​បា​ល​​ឃាត់​ខ្លួ​នភ្លាមៗ បន្ទាប់ពី​កា.ប់.ស.ម្លា.ប់​មនុស្ស​យ៉ាង​សាហាវ​ ។ លោក​ថា បើ​តាម​ការ​សួរនាំ ដើម​ចប​ដែល​នាំឲ្យមាន​អំពើ​មនុស្សឃា.ត.​យ៉ាង​ព្រៃផ្សៃ​នេះ គឺ​គ្រាន់តែ​ជនរងគ្រោះ​រិះ​គន់​ដដែល​ៗ​ទៅលើ​ជន​ដៃដល់​អំពី​រឿង«ឪពុកម្ដាយ​ជន​ដៃដល់ ឃុំ​គ្រង​កូន​ៗ មិន​ឲ្យ​ទៅណា» ដែល​ជន​ដៃដល់​គិតថា វា​មិនមែន​ជា​ការពិត ទើប​ធ្វើឲ្យ​ជន​ដៃដល់​ចង​ជា​គំនុំ រហូត​ផ្ទុះ​កំហឹង​ទាញ​កាំ.បិ.ត​ខ្វែវ​កា.ប់​ផ្ដា.ច់​​ជី.វិត​ស្រ្តី​រងគ្រោះ​តែម្ដង​ ។

ក្រោយ​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ សឿន សុខ​ណា ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួ​នភ្លាមៗ​យក​ទៅ​សួរចម្លើ​យ​នៅ​
ប៉ុ​ស្ដិ៍​​រដ្ឋបាល​ ។ ជន​នេះ​បាន​សារ​ភាព​ទ​ទូលស្គាល់​​ថា ខ្លួន​ពិតជា​បាន​ស.ម្លា.ប់​ស្រ្តី​ឈ្មោះ ឡាច គី មែន ដោយសារ​ខឹង​នឹង​ស្រ្តី​រូប​នេះ រិះគន់​ម្ដង​ហើយ ម្ដងទៀត​បែប​បន្ទាប​បន្ថោក​​ដល់​ឪពុកម្ដាយ​ខ្លួន ដែល​គ្មាន​ការពិត​ ។ ជន​ដៃ​ដល់​បាន​ប្រាប់​ពីដើម​ចម នៃ​អំ​ពើ​ហិង្សា​​នេះ​ ដល់​សមត្ថកិច្ច​យ៉ាង​ដូច្នេះ​ថា « ឈ្មោះ គី បាន​និយាយ​រិះ​គន់​ដដែល​ៗ​មក​លើ​ម៉ែឪ​ខ្ញុំ​ថា «ស្អី​ហ្អា ឪពុក​ម្ដង​អ្ហែង អី​ក៏​ឃុំ​គ្រង​កូន​ៗ​តឹងតែង មិន​ឲ្យ​ដើរទៅ​ណា​សោះ ខ្លាច​កូន​ដើរ​ជក់​ថ្នាំ​មែន ?»

ការ​និយាយ​បែប​នេះ​ដដែល​ៗ​ពេក ព្រោះ​ខុស​ការពិត​ដែល​ឪពុកម្ដាយ ខ្ញុំ​មិនដែល​ធ្វើចឹងផង ខ្ញុំ​ខឹង​ពេក​ព្រឹក​ឡើង​ទាញ​កាំ.បិ.ត​ទៅ​កា.ប់​តែម្ដង​ទៅ»។ លោក សុខ សារិ​ន អធិការ​ស្រុក​បវេល​បាន​ថ្លែង​អំពី​ចំណុច​នៃ​ដើមចម​នេះ​បន្ថែម​ដែរ​ថា នៅពេល​កម្លាំង​របស់​លោក​ចុះទៅ​ដល់កន្លែង​កើតហេតុ ក៏​មាន​សាក្សី​នា​នា និយាយ​ដូច​ការ​សារ​ភាព​របស់​ជន​ដៃដល់​ដែរ​ ។ លោក​ថា គេ​ធ្លាប់​ឮ​ស្រ្តី​រងគ្រោះ តែង​និយាយ​ពាក្យ​រិះគន់​ឪពុកម្ដាយ​ជនសង្ស័យ​បែបនេះ​មែន​។ មិន​តែប៉ុណ្ណោះ ពេលខ្លះ​គេ​ឮ​ជនសង្ស័យ​ឆ្លើយតប​បែប​ឡ​ក​លើយ​ចំអក​ទៅ​ស្រ្តី​រងគ្រោះ​វិញ​ផង​ដែរ​ថា «កូន​ខ្លួនឯង​ដើរ​ជក់​គ្រឿង​ញៀ​ន​រាល់ថ្ងៃ​មិន​អប់រំ​ណែនាំ​ទេ បែរជា​មក​រិះគន់​ឪពុកម្ដាយ​ខ្ញុំ»។

ប៉ុន្តែ​បើ​តាម លោក សុខ សារិ​ន បាន​បញ្ជាក់​ថា ជន​ដៃដល់​មិន​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​គ្រឿ​ង​ញៀន​ទេ តែ​រឿង​នេះ​ពិតជា​ផ្ដើម​ចេញពី​ពាក្យ​រិះគន់ ដូច​ការ​លើកឡើង​របស់​ជន​ដៃដល់​មែន បើ​តាម​ការស្រាវជ្រាវ​។ យ៉ាង​ណា​ក៏ដោយ ពេលនេះ​ជន​ដៃដល់ ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ