ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​រុ​ស្ស៊ី​លួច​គ្រាប់ធញ្ញជាតិ​រាប់​សែន​តោន​របស់​អ៊ុយ​​ក្រែន​

1 ឆ្នាំ មុន

អនុរដ្ឋ​មន្រ្តី​កសិកម្ម​របស់​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃសៅ​រ៍​នេះ​ថា កងទ័ព​រុស្ស៊ី​បាន​លួច​គ្រាប់ធញ្ញជាតិ​រាប់​សែន​តោន​នៅក្នុង​តំបន់​អ៊ុយក្រែន​ ដែល​ពួកគេ​ចូលកាន់​កាប់​ ។ ថ្លែង​ទៅកាន់​ទូរទស្សន៍​ជាតិ​អ៊ុយក្រែន លោក Taras Vysotskiy អនុរដ្ឋ​មន្រ្តី​កសិកម្ម​បាន​សម្តែង​កា​រ​ព្រួយបារម្ភ​ថា គ្រាប់​ធញ្ញជាតិ​ចំនួន១,៥លាន​តោន…

អនុរដ្ឋ​មន្រ្តី​កសិកម្ម​របស់​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃសៅ​រ៍​នេះ​ថា កងទ័ព​រុស្ស៊ី​បាន​លួច​គ្រាប់ធញ្ញជាតិ​រាប់​សែន​តោន​នៅក្នុង​តំបន់​អ៊ុយក្រែន​ ដែល​ពួកគេ​ចូលកាន់​កាប់​ ។

ថ្លែង​ទៅកាន់​ទូរទស្សន៍​ជាតិ​អ៊ុយក្រែន លោក Taras Vysotskiy អនុរដ្ឋ​មន្រ្តី​កសិកម្ម​បាន​សម្តែង​កា​រ​ព្រួយបារម្ភ​ថា គ្រាប់​ធញ្ញជាតិ​ចំនួន១,៥លាន​តោន ​ដែល​រក្សាទុក​នៅក្នុង​តំបន់​សត្រូវ​កាន់កាប់​ក៏​នឹងអាច​ត្រូវ​កងទ័ព​រុស្ស៊ី​ផង​
ដែរ​ ។

សូម​​បញ្ជាក់​​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​នេះ ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​ បាន​លួច​គ្រាប់ធញ្ញជាតិ​នៅក្នុង​ទឹកដី​អ៊ុយក្រែន​ដែន​ខ្លួន​កាន់កាប់ ហើយ​ហៅ​ទង្វើ​នោះ​ថា​ ជា​ការ​គំ​រា.មកំ​ហែង​ដល់​សន្តិសុខ​ស្បៀង​ពិភពលោ​ក​ ៕ (យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ