ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គី​ម ជុង​អ៊ុ​ន ព្រមាន​ប្រើប្រាស់​អា​វុ​.​ធ​នុយក្លេអ៊ែរ​មុន បើ​រង​ការ​គំ​រា​.​ម​កំហែង

1 ឆ្នាំ មុន

មេដឹកនាំ​ផ្តាច់​ការ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន (Kim Jong-un) បាន​ធ្វើការ​ព្រមាន​ម្តងទៀត​ថា កូរ៉េ​ខាងជើង​អាច​ប្រើប្រាស់​អា​វុ​.​ធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មុន ប្រ​សិន​រង​ការ​គំ​រា​.​ម​កំហែង ខណៈ​ដែល​លោក​បាន​កោតសរសើរ​មន្ត្រី​យោធា​កំពូល​ជុំវិញ​ការ​រៀបចំ​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​ដ៏​ធំ​នៅ​ក្នុង​រដ្ឋធានី​ព្យុ​ង​យ៉ាង​ក្នុង​ស​ប្តា​ហ៍​នេះ​។ លោក…

មេដឹកនាំ​ផ្តាច់​ការ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន (Kim Jong-un) បាន​ធ្វើការ​ព្រមាន​ម្តងទៀត​ថា កូរ៉េ​ខាងជើង​អាច​ប្រើប្រាស់​អា​វុ​.​ធ​នុយក្លេអ៊ែរ​របស់​ខ្លួន​មុន ប្រ​សិន​រង​ការ​គំ​រា​.​ម​កំហែង ខណៈ​ដែល​លោក​បាន​កោតសរសើរ​មន្ត្រី​យោធា​កំពូល​ជុំវិញ​ការ​រៀបចំ​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​ដ៏​ធំ​នៅ​ក្នុង​រដ្ឋធានី​ព្យុ​ង​យ៉ាង​ក្នុង​ស​ប្តា​ហ៍​នេះ​។

លោក គី​ម បាន​សម្តែង​នូវ«​ឆន្ទៈ​ដ៏​មុតមាំ» ក្នុង​ការ​បន្ត​អភិវឌ្ឍ​យោធា​នុយក្លេអ៊ែរ​របស់​គាត់ ដូច្នេះ​វា​អាចទប់ស្កាត់​ទុកជា​មុន និង​ធ្វើ​ឱ្យ​មានការ​ខកចិត្ត​រាល់​ការ​ប៉ុនប៉ង និង​ការ​គំ​រា​.​ម​កំហែង​ដ៏​គ្រោះថ្នាក់ រួម​ទាំង​ការ​គំ​រា​.​ម​កំហែង​នុយក្លេអ៊ែរ​ដែល​មិន​ធ្លាប់​មាន​ពី​កងកម្លាំង​អរិភាព ប្រសិនបើ​ចាំបាច់​”​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េ KCNA ចុះ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​។

សារព័ត៌មាន​នេះ​និយាយ​ថា លោក គី​ម ជុង​អ៊ុ​ន បាន​ហៅ​មន្ត្រី​យោធា​របស់​លោក​មក​សរសើរ​ស្នាដៃ​របស់​ពួក​គេ​នៅ​ក្នុង​ការ​ដង្ហែរ​ក្បួន​យោធា​កាលពី​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ ដែល​រួម​មាន​ទាំង​ការ​បង្ហាញ​ស៊ី​ល​អភិវឌ្ឍន៍​ចុង​ក្រោយ​ជា​ច្រើន​ប្រភេទ​របស់​កូរ៉េ​ខាងជើង​ដូច​ជា​មី​ស៊ី​ផ្លោង​អន្តរ​ទ្វី (ICBM) មី​ស៊ី​ល Hwasong-17 និង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ដែល​ទើប​បា​.​ញ់​សាកល្បង​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ថ្លែង​ទៅ​កាន់​កងទ័ព និង​អ្នកចូលរួម​រាប់​ពាន់​នាក់ លោក​បាន​ប្តេជ្ញា​ថា​នឹង​អភិវឌ្ឍន៍​កងកម្លាំង​នុយក្លេអ៊ែរ​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន និង​គំ​រា​.​ម​ប្រើប្រាស់​អា​វុ​.​ធ​នុយក្លេអ៊ែរ​ប្រ​សិន​មានការ​បង្កហេតុ​ប្រឆាំង​កូរ៉េ​ខាងជើង​។

សូម​រម្លឹក​ថា ក្នុង​ឆ្នាំ ២០២២​នេះ កូរ៉េ​ខាងជើង​បាន​ធ្វើការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​ចំនួន ១៣​ដង​រួច​មក​ហើយ រួម​មាន​មី​ស៊ី​ល​ឆ្លង​ទី្វ​ប ICBM​។ របប​ផ្តាច់​ការ​នេះ​បាន​ប្រើប្រាស់​ពេលវេលា​អំណោយផល​ទាំងនេះ​ដើម្បី​អភិវឌ្ឍន៍​អា​វុ​.​ធ​របស់​ខ្លួន ខណៈ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​កំពុង​យកចិត្តទុកដាក់​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕ (​យោង​តាម​ប្រភព​៖ AP/)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ