ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង?

7 ឆ្នាំ មុន

ជំងឺ​បេះដូង​គឺជា​មូលហេតុ​ទី​១​នៃ​ការ​ស្លា.ប់​នៅ​សហរដ្ឋអាមេរិក នេះ​បើ​យោង​តាម​សមាគម​បេះដូង​របស់​អា​មេ​រិ​ក ។ ដោយសារ​ហេតុផល​នេះ ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​លើកកម្ពស់​សុខភាព​បេះដូង​ឲ្យ​បាន​ល្អ​ប្រសើរ​

ជំងឺ​បេះដូង​គឺជា​មូលហេតុ​ទី​១​នៃ​ការ​ស្លាប់​នៅ​សហរដ្ឋអាមេរិក នេះ​បើ​យោង​តាម​សមាគម​បេះដូង​របស់​អា​មេ​រិ​ក ។ ដោយសារ​ហេតុផល​នេះ ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​លើកកម្ពស់​សុខភាព​បេះដូង​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​គឺជា​ការ​ចាំបាច់ ។ ខាងក្រោម​នេះ​ជា​វិធី​ងាយស្រួល​មួយ​ចំនួន​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖

១-​បំបាត់​នូវ​ទម្លាប់​អាក្រក់ ៖ យោង​តាម​គេហទំព័រ Mayo Clinic សកម្មភាព​ដ៏​គ្រោះថ្នាក់​បំផុត​ទាក់ទង​ទៅ​នឹង​សុខភាព​បេះដូង​គឺ​ការ​ជក់បារី ។ បារី​និង​ផលិតផល​ផ្សេង​ទៀត​ជា​ច្រើន​មិន​ត្រឹមតែ​អាច​បំផ្លាញ​សរសៃឈាម និង​បេះដូង​របស់​អ្នក​នោះ​ទេ សារជាតិ​កាបូនម៉ូណូអុកស៊ីត​នៅ​ក្នុង​ផ្សែង​បារី​ក៏​អាច​នាំ​ឱ្យ​សម្ពាធ​ឈាម​កើនឡើង​ផង​ដែរ ។ ជា​លទ្ធផល បេះដូង​របស់​អ្នក​នឹង​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង ។ ផ្សែង​បារី​ក្នុង​កម្រិត​ណា​ក៏​ដោយ​ក៏​មាន​បញ្ហា​ដល់​សុខភាព​ដែរ សូ​ម្បី​តែ​ការ​ជក់បារី​មិន​ទៀងទាត់​ក៏​មិនល្អ​សម្រាប់​សុខភាព​បេះដូង​របស់​អ្នក​ដូច​គ្នា ។

២-​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ៖ ការ​ធ្វើ​លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​រឹង​មាំ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​ដូច​ជា ការ​កើន​កូ​ឡេ​ស្តេ​រ៉ុល ឬ​ជំងឺ​ទឹកនោមផ្អែម ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​រយៈពេល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកមាន​សុខភាព​ល្អ ជា​ពិសេស​សកម្មភាព​ហាត់ប្រាណ​ដូច​ជា​ការ​ដើរ ឬ​ការ​រត់​សុទ្ធតែ​ជា​ប្រយោជន៍​ទាំង​អស់ ។ គេហទំព័រ Mayo Clinic បាន​រក​ឃើញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​មិន​ថា​ក្នុង​រូបភាព​បែប​ណា សុទ្ធតែ​អាច​ជំរុញ​សុខភាព​បេះដូង ហើយ​ការ​ចាប់ផ្តើម​បន្តិច​ម្តង​ៗ​គឺជា​វិធី​ធ្វើ​ឲ្យ​របៀប​រស់នៅ​របស់​អ្នក​កាន់តែ​សកម្ម​បន្ថែម​ទៀត ។

៣-​ទទួលទាន​របប​អាហារ​ឱ្យ​បាន​ត្រឹម​ត្រឹ​វ ល្អ​ចំពោះ​សុខភាព​បេះដូង ៖ ដើម្បី​ទទួល​បាន​សុខភាព​បេះដូង​ល្អ​តម្រូវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដ៏​លំបាក ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​របប​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​គឺជា​ឱកាស​ក្នុង​ការ​ភ្លក្ស​អាហារ​ថ្មី​ៗ ។ សាច់​ក្រហម និង​អាហារ​កែ​ច្នៃ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខុមាលភាព​បេះដូង ប៉ុន្តែ​ផ្លែ​ឈើ បន្លែ និង​ធាតុ​ផ្សេង​ៗ​ទៀត​អាច​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល ឬ​សម្ពាធ​ឈាម​របស់​អ្នក ។

សមាគម​បេះដូង​របស់​អា​មេ​រិ​ក បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​អំពី​ស្លាក​សញ្ញា​អាហារូបត្ថម្ភ និង​ជៀសវាង​សារធាតុ​ខ្លាញ់​ខ្ពស់ ជាតិ​ខ្លាញ់​គីមី និង​សូ​ដ្យូ​ម ។ ផលិតផល​ធ្វើ​ឡើង​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប និង​ផលិតផល​ប​សុ​បក្សី​គឺជា​ជម្រើស​ល្អ​ក្នុង​ការ​ពិចារណា​សម្រាប់​អ្នក​ដែល​មិន​ចង់​មាន​បញ្ហា​បេះដូង ។ ទន្ទឹម​នឹង​នេះ អាហារ​ល្អ​ចំពោះ​សុខភាព​បេះ​ដូច​ជា ត្រី សណ្តែក គ្រាប់​ធញ្ញជាតិ ផ្លែ​ឈើ និង​បន្លែ​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​ទូទៅ​របស់​អ្នក ។

៤-​បន្ថយ​ភាព​តានតឹង​និង​ជំងឺ​ថប់​អារម្មណ៍ ៖ ក្នុង​ជីវិត​របស់​អ្នក វា​អាច​ជា​ការ​ផ្លាស់​ប្តូរ​របៀប​រស់​ដ៏​លំបាក ប៉ុន្តែ​វា​មាន​សារៈសំខាន់​ណាស់​ចំពោះ​សុខភាព​សរសៃឈាម​បេះដូង។ ជា​ញឹកញាប់​មនុស្ស​តែងតែ​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ភាព​តានតឹង​ដោយ​ការ​បរិភោគ​លើស​កំណត់ ឬ​គិត​អវិជ្ជមាន ដែល​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព ។

ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​អារម្មណ៍​អវិជ្ជា​ន ខណៈ​ដែល​សកម្មភាព​ដូច​ជា​ការ​តាំងសមាធិ ឬ​យូ​ហ្គា​ក៏​មាន​ប្រយោជន៍​ផង​ដែរ ។ ដូច្នេះ​ការ​បន្ថយ​អារម្មណ៍​ពី​ភាព​តានតឹង​ប្រចាំ​ថ្ងៃ​គួរតែ​ព្យាយាម​ឱ្យ​កើត​មាន ។

៥-​សម្រក​ទម្ងន់ ៖ ការ​រក្សា​ទម្ងន់​ដែល​ល្អ​ចំពោះ​សុខភាព​គឺជា​ជំហាន​សំខាន់​មួយទៀត​ក្នុង​ការ​លើកកម្ពស់​សុខភាព​បេះដូង និង​បន្ថយ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង។ ខ្លាញ់​ដ៏​ច្រើន​នៅ​ក្នុង​ខ្លួន​អាច​នាំ​ឱ្យ​មានការ​កើនឡើង​សម្ពាធ​ឈាម និង​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ដែល​ធ្វើ​ឱ្យ​បេះដូង​របស់​អ្នក​បំពេញ​តួនាទី​របស់​វា​កាន់តែ​លំបាក​ឡើង ៕