ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​បាត់​បង់​ជីវិត​​ពេល​ដឹក​ទៅ​សង្គ្រោះ​ បន្ទាប់​ពី​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​ចាក់​មួយ​កាំបិត

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

យុវជន​ម្នាក់​បាន​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​ចាក់​១​កាំបិត បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ និង​​ស្លា.ប់​នៅ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ហេតុការណ៍​នៃ​អំពើ​ហិ.ង្សា​នេះ

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​ចាក់​១​កាំបិត បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ និង​​ស្លា.ប់​នៅ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ហេតុការណ៍​នៃ​អំពើ​ហិ.ង្សា​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ​២០២២​ កន្លង​ទៅ នៅ​ចំណុច​​ផ្លូវបែក​ជា​៤​ ជិត​សាលា​បឋម​សិក្សា​គំរូ​ក្រុង ស្ថិត​ក្នុងភូមិ​ធម្មយុត្ត សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ល សា​រឿ​ន អាយុ​២០​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​បន្តថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ខណៈ​មក​ដល់​ចំណុច​ខាងលើ បាន​ជួបនឹង​ជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​មនុស្ស​ស្រី​​ចំនួន​២​នាក់ ហើយ​ក៏​​ឌឺដង​ដាក់​គ្នា ព្រោះ​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា រហូត​ដល់​ទាស់​ពាក្យ​សម្ដី​តឹងសរសៃ.ក​ដាក់​គ្នា ។ ពេល​នោះ​ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ល សា​រឿ​ន បាន​ដោះ​ខ្សែ
ក្រវាត់​​វា.យ​ជន​នោះ​មុន ហើយ​ជន​នោះ​ក៏​យក​កាំបិត​ចាក់​វិញ​ ត្រូវ​ក្រោម​ក្លៀក​ខាងឆ្វេង បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ។
ចំណែក​​គ្នីគ្នា​ជន​រង​គ្រោះ​​ចំនួន​៣​នាក់​ទៀត ​ដែល​ធ្វើ​ដំណើរ​ជាមួយ​ពេល​ឃើញ​មានកាំបិត ​ដូច្នេះ​ក៏​នាំ​គ្នា​គេច​ចេញ។ លុះ​ពេល​ជន​ដៃដល់​ចាក់​រួច​គេចខ្លួន​ទៅ​បាត់ ទើប​គ្នីគ្នា​ចូល​មក​យក​ជន​រង​គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត ។

ប៉ុន្តែ​ជា​អកុសល ដោយសារ​របួសធ្ងន់​ពេក ជន​រង​គ្រោះ​ក៏​បាន​ស្លា.ប់​នៅ​មន្ទីរពេទ្យ ហើយ​ស.ពត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​សមត្ថកិច្ច កំពុង​តាម​ស្វែងរក​ជន​បង្ក និង​បាន​ហៅ​ភាគី​ខាង​ជន​រង​គ្រោះ​ដែល​ទៅ​ជាមួយ​គ្នា​ចំនួន​៣​នាក់​មក​សាកសួរ ។

ទោះជា​យ៉ាងណា មិន​ទាន់​បាន​ចម្លើយ​ជាក់​លាក់​នៅឡើយ​ទេ ព្រោះ​អ្នក​ទាំង​៣​នាក់​ប្រាប់​ថា មិន​ស្គាល់​ជន​ដៃដល់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ