ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ហ្វី​លី​ពី​ន​ម្នាក់​ស្លា.ប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​អាយុ​៥៩​ឆ្នាំ ខណៈ​បាន​ស្លា.ប់​នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា …

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​អាយុ​៥៩​ឆ្នាំ ខណៈ​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦​ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប បណ្តាល​មក​ពី​មាន​ជម្ងឺ​ប្រចាំ​កាយ​ទឹកនោមផ្អែម ។

លោក​វរ​ស​នី​យ៍​ទោ វ៉ា​ន់ រិ​ទ្ធ នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍ ជា​តំណាង​លោក​វរសេនីយ៍ទោ ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា មាន​បុរស​ជនជាតិ​បរទេស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ សៀមរាប លោក​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ និង​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆ​ម​ឆ​រ័​ត្ន ជា​វេជ្ជបណ្ឌិត​ពេទ្យ​អម​តុលាការ​ខេត្តសៀមរាប បាន​នាំ​គ្នា​ចុះ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ដងខ្លួន​សាកសព រួច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​គឺ​បណ្ដាល​មក​ពី​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​មាន​ជម្ងឺ​ប្រចាំ​កាយ​ទឹកនោមផ្អែម​មួយ​ថែម​ទៀត​ផង ។

លោក​វរ​ស​នី​យ៍​ទោ វ៉ា​ន់ រិ​ទ្ធ បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មានឈ្មោះ Manansala Alexander Elim ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ហ្វី​លី​ពី​ន មុខរបរ​បុគ្គលិក Call Center នៅ​បុរី​ប្រឹ​ម​ប្រិ​យ៍ កាន់​លិខិតឆ្លងដែន លេខ 5147454 ស្នាក់​នៅផ្ទះ​ជួល​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប មាន​ប្រពន្ធ​ឈ្មោះ Marie fernando មានមុខរ​បរជា​គ្រួ​បង្រៀន​ភាសា​អង់គ្លេស កាន់​លិខិតឆ្លងដែន លេខ ECO 510836 ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​សព​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​សមត្ថកិច្ច​នគរបាល​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ ប្តី​របស់​គាត់​ដែល​មាន​ជម្ងឺ​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​មក​ហើយ ព្រមទាំង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៀត ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​ដឹក​យក​មក​ព្យាបាល​នៅ​គ្លីនិក​ឯកជន យីហោ ទេ​ព្យ​នាគ​ទេ​ព្យ តែ​ត្រូវ​បាន​គ្លីនិក​នោះ មិន​បាន​ទទួល​ទេ ពីព្រោះ​សភាព​ជម្ងឺ​វា​ធ្ងន់ធ្ងរ​ពេក ទើប​ដឹក​ប​នុ្ត​មក​មន្ទីរពេទ្យ​ខេត្ត ហើយ​ត្រូវ​បាន​ដឹក​បន្ត​មក​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ បន្ទាប់​មក​បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពេល​មក​ដល់​បរិវេណ​មន្ទីរពេទ្យ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​សៀមរាប​សិន រង់ចាំ​ឯកសារ​ពី​ស្ថានទូត​ហ្វី​លី​ពី​ន​ជា​មុន​សិន និង​ធ្វើការ​សម្រេច​តាម​ក្រោយ ៕