ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ភ្ញៀវ​ទេស​ចរ​នៅ​ភូមា​កើន​ឡើង​ខ្ពស់​ក្នុង​ខែ​មករា ២០១១

14 ឆ្នាំ មុន

ស្រាវ​ជ្រាវ ៖ មន្ត្រី​ស្ថិតិ​របស់​ប្រទេស​ភូមា បង្ហើប​ឱ្យ​ដឹង​ថា ​ចំនួន​ភ្ញៀវ​ទេស​ចរ​ធ្វើដំណើរ​​ទស្សន​កិច្ច​នៅ​ភូមា​កើន​លើស​២០% ​ក្នុង​អំឡុង​​ខែ​មករា ​ឆ្នាំ​២០១១​និង​ក្នុង​អំឡុង​ពេល​​មុន​នេះ​មាន​ការ​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេស​ចរ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០១០ កន្លង​ទៅ ។ ក្រសួង​ទេស​ចរណ៍​ និង​សណ្ឋា​គារ​ប្រទេស​ភូមា បញ្ជាក់​ថា ភ្ញៀវ​ទេស​ចរ​ចំនួន​៣៥.៩៦៥​នាក់ បាន​ធ្វើ​ដំណើរឆ្លង​កាត់​ក្រុង​​រ៉ង់​ហ្គូន ជា​រាជ​ធានី​បុរាណ​​របស់​ភូមា​នៅ​ក្នុង​​ខែ​មករា ឆ្នាំ​២០១១

ស្រាវ​ជ្រាវ ៖ មន្ត្រី​ស្ថិតិ​របស់​ប្រទេស​ភូមា បង្ហើប​ឱ្យ​ដឹង​ថា ​ចំនួន​ភ្ញៀវ​ទេស​ចរ​ធ្វើដំណើរ​​ទស្សន​កិច្ច​នៅ​ភូមា​កើន​លើស​២០% ​ក្នុង​អំឡុង​​ខែ​មករា ​ឆ្នាំ​២០១១​និង​ក្នុង​អំឡុង​ពេល​​មុន​នេះ​មាន​ការ​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេស​ចរ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០១០ កន្លង​ទៅ ។

ក្រសួង​ទេស​ចរណ៍​ និង​សណ្ឋា​គារ​ប្រទេស​ភូមា បញ្ជាក់​ថា ភ្ញៀវ​ទេស​ចរ​ចំនួន​៣៥.៩៦៥​នាក់ បាន​ធ្វើ​ដំណើរឆ្លង​កាត់​ក្រុង​​រ៉ង់​ហ្គូន ជា​រាជ​ធានី​បុរាណ​​របស់​ភូមា​នៅ​ក្នុង​​ខែ​មករា ឆ្នាំ​២០១១ ដោយ​កើន​លើស​ពី​២១,៤៣% ពី​ចំនួន​២៩.៦១៨​នាក់ ក្នុង​ខែម​ករា ២០១០ ចាត់​ទុក​ថា ជា​ការ​​កើន​ឡើង​បន្ត​បន្ទាប់​គ្នា​ជា​លើក​ទី​៣ ខណៈ​​ដែល​​​នៅ​ខែ​មករា ឆ្នាំ​២០០៩ មាន​ភ្ញៀវ​ទេស​ចរ​ត្រឹម​តែ​១៩.០៩៤​នាក់ ។ ក្រសួង​​ទេ​សចរណ៍​បាន​​បន្ត​​ថា ភ្ញៀវ​ទេស​ចរ​ដែល​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ខ្លួន​មិ​នឆ្លង​កាត់​តំណាង​ មាន​ចំនួន​ច្រើន​ដល់​ទៅ​២៤.០២៤​នាក់ ​​កើន​ឡើង​ប្រហែល​៤៧,៧% ពី​ខែ​មករា ឆ្នាំ​២០១០។ ​ក្រៅ​ពី​នេះ​ភ្ញៀវ​ទេស​ចរ​ច្រើន​ជាង​​៥៤% មក​ពី​ទ្វីប​អាស៊ី ដោយ​ភាគ​ច្រើន​​​មក​ពី​ប្រទេ​ស​ថៃ ចំនួន​៥.៧៣៧​នាក់ និង​កូរ៉េ​ខាង​ត្បូង​ចំនួន​២.៦០៨​នាក់ ខណៈ​ដែល​​ប្រទេស​បារាំង គឺជា​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ប្រទេស​ពី​តំបន់​​អឺរ៉ុប​ មាន​ចំនួន​២.៧៧១​នាក់​ បន្ទាប់​មក​ប្រទេស​អាល្លឺ​ម៉ង់​១.៩៣៦​​នាក់ និង​អង់​គ្លេស​​មាន​ចំនួន​១.២២៥​នាក់ ។
​ចំណែក​តំណាង​មក​ពី​ឧស្សាហ​កម្ម​ទេស​ចរណ៍​រមែង​​ផ្តោត​ទៅ​លើ​ក្តី​សង្ឃឹម​ថា ចំនួន​ភ្ញៀវ​ទេស​ចរ​ដែល​ធ្វើ​ដំណើរ​ដោ​យផ្ទាល់​ខ្លួន​នឹង​នៅ​មាន​ការ​កើន​ឡើង​ ។ ​នាយ​ក​ក្រុម​ហ៊ុន «វ៉ាន់​ដឺ​ហ្វូល ហ្គោល​ឌែន អ៊ែន ត្រា​វែល» ​បញ្ជាក់​​ថា ​ភ្ញៀវ​ទេស​ចរ​ដែល​ធ្វើ​ដំណើរ​​ដោយ​ផ្ទាល់​ខ្លួន​​ទៅ​ក្នុង​ប្រទេស​ភូមា ភាគ​ច្រើន​មក​ពី​ប្រទេស​នៅ​តំបន់​អឺរ៉ុប ជា​ពិសេស​ពី​ប្រទេស​បារាំង អាល្លឺ​ម៉ង់ និង​អ៊ីតាលី ហើយ​ក៏​សង្ឃឹម​ថា នឹង​បាន​ឃើញ​ភ្ញឿវ​ទេស​ចរ​ក្រុម​ប្រភេទ​នេះ មក​ពី​ប្រទេស​អេស្ប៉ាញ ​កើន​ឡើង​ក្នុ​ងអំឡុង​​ពេល​មាន​ព្យុះ​បោក​បក់​ដែរ។

ចំណែក​​ភ្ញៀវ​ទេស​ចរ​ដែល​ធ្វើ​ដំណើរ​​ដោយ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ ធ្លាក់​ចុះ​យ៉ាង​ច្រើន​​នៅ​សល់​ត្រឹម​​តែ​៨៥៦​នាក់ ធៀប​នឹង​ខែ​មករា ២០១០ ​ដែល​មាន​ចំនួន​ដល់​ទៅ​៤.០៤៨​នាក់ ។ រីឯ​​អ្នក​ធ្វើ​ដំណើរ​​ទស្សន​កិច្ច​នៅ​ប្រទេស​ភូមា ដោយ​ទិដ្ឋា​ការ​ជំនួញ​ និង​ទិដ្ឋា​ការ​ការងារ​​សង្គម​ ​កើន​ឡើង​ប្រហែល​៤២,៥​% ​និង​៩,៨% ​៕