ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានមន្ទីរ​រ៉ែនិងថាមពលខេត្ត​និយាយពី​វិស័យរ៉ែមាស ក្នុង​​ស្រុកកែវសីម៉ា​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌល​គិ​រី​ ៖ បច្ចុប្បន្ន​ នៅ​ខេត្តមណ្ឌល​គិរី​មាន​ក្រុមហ៊ុន​ចំ​នួន២ បាន​មក​វិនិយោគ​លើ​វិស័យ​រ៉ែក្នុង​ស្រុ​ក​កែវ​សីមា ក្នុង​នោះ គឺ​ក្រុមហ៊ុន​រ៉េ​នី​ហ្សង់ និង​ក្រុម​ហ៊ុន​រ៉ុង​ឆេង ។ ក្រុមហ៊ុន​ទាំង២នេះ…

ខេត្តមណ្ឌល​គិ​រី​ ៖ បច្ចុប្បន្ន​ នៅ​ខេត្តមណ្ឌល​គិរី​មាន​ក្រុមហ៊ុន​ចំ​នួន២ បាន​មក​វិនិយោគ​លើ​វិស័យ​រ៉ែក្នុង​ស្រុ​ក​កែវ​សីមា ក្នុង​នោះ គឺ​ក្រុមហ៊ុន​រ៉េ​នី​ហ្សង់ និង​ក្រុម​ហ៊ុន​រ៉ុង​ឆេង ។ ក្រុមហ៊ុន​ទាំង២នេះ គឺ​សុទ្ធតែ​វិនិយោគ​លើ​អា​ជីវកម្ម​រ៉ែ​មាស ហើយ​ក្រុម​ហ៊ុន​រ៉ុង​ឆេង​ មិនទាន់​បាន​ដំណើរ​អាជីវកម្ម​នោះ​ទេ ដោយ​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​រដ្ឋបា​ល ដូចនេះ​ មានតែ​ក្រុមហ៊ុន​រ៉េ​នី​ហ្សង់​មួយ​ប៉ុណ្ណោះ​ ដែល​កំពុង​ដំណើរ​អាជីវកម្ម​ចម្រា​ញ់​រ៉ែ​មាស ។

លោក សាន់ ដា​រិទ្ធិ ប្រធានមន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរីបាន​ឲ្យដឹង​ថា ដើម្បី​អភិវឌ្ឍន៍​វិស័យ​រ៉ែ​នៅ​ខេត្ត​មណ្ឌលគិរីថ្មី​ៗ​នេះ​ មាន​ក្រុមហ៊ុន​ចំនួន២ បាន​ចុះ​មក​ពិនិត្យ​និង​ធ្វើ​បុរេ​សេនា​នៅ​ស្រុក​កែវសីមា ផ្ដោត​ទៅលើ​រ៉ែ​មាស ។ ប្រធានមន្ទីរ​បន្ត​ថា ក្រុមហ៊ុន​រ៉េ​នី​ហ្សង់​បាន​ចាប់ផ្ដើម​ធ្វើអាជីវកម្ម​រ៉ែ​មាស ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ២០២១ រហូតដល់​ដល់​នេះ និង​អាច​ចម្រាញ់​រ៉ែ​មាស​បាន​ចន្លោះ​ពី៦០គីឡូ​ក្រាម ទៅ៨០គីឡូក្រាម ក្នុង១ខែ ហើយ​ករណី​ពិសេស​អាច​ផលិត​បាន១០០គីឡូក្រាម​ក្នុង១ខែ​ក៏​មាន ដោយ​សរុប​រយៈពេល​ជិត១ឆ្នាំ​មក​នេះ ក្រុមហ៊ុន​រ៉េ​នី​ហ្សង់​ចម្រាញ់​មាស​បាន​ប្រមាណ២តោន៧០គីឡូក្រាម ។

លោក សាន់ ដា​រិទ្ធិ បញ្ជាក់​ថា ទៅលើ​ការ​អ​ភិ​ឌ្ឍ​ន៍​វិស័យ​រ៉ែ​ក្នុង​ខេត្តមណ្ឌលគិរី ក៏បាន​ជួបប្រទះ​និង​ការ​លំបាក​ខ្លះ ដោយ​ខ្វះ​មន្ត្រី​ដើម្បី​ចុះ​ពិនិត្យ​តាម​ក្រុមហ៊ុន​ធ្វើអាជីវកម្ម និង​បង្ក្រាប​បទល្មើស​ឲ្យ​ទាន់ពេល​វេលា ប៉ុន្តែ​ចំណុច​នេះ​មិន​អាច​បន្ទោស​រាជរដ្ឋាភិបាល​បានទេ ព្រោះ​ប្រទេស​កម្ពុជា​បាន​ជួប​វិប​ត្តិ​កូ​វីដ១៩កន្លងមក ដោយ​រាជរដ្ឋាភិបាល​ក៏​ត្រូវ​កាត់បន្ថយ​ការ​ចំណាយ ការ​ជ្រើសរើស​បុគ្គលិ​ក ។

លោក​ក៏បាន​អំពាវនាវ​ឲ្យ​ដៃគូ​វិ​និ​យោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស គួរ​ចូល​មក​ពិនិត្យ​សិក្សា​ធ្វើអាជីវកម្ម​នៅ​ខេត្ត​មណ្ឌលគិរី ព្រោះ​មណ្ឌលគិរី​សំបូរធនធាន​ធម្មជាតិ​ជាច្រើន ពិសេស​ គឺ​ធនធាន​រ៉ែ​តែម្ដង ហើយ​រាជរដ្ឋាភិបាល ក៏បាន​និង​កំពុង​គិតគូរ​បញ្ជូន​ក្រុមហ៊ុន​ចំ​នួន០៤ មក​សិក្សា​វិនិយោគ​លើ​វិស័យ​រ៉ែ​នៅ​ខេត្តមណ្ឌលគិរី​បន្ថែម​ទៀតផង​ដែរ ៕​​

អត្ថបទសរសេរ ដោយ