ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​រុ​ស្ស៊ី​២​នាក់ និង​ស្ត្រី​អ៊ុយ​ក្រែ​ន ក្រោយ​ប្រើ​ល្បិច​បង្កប់​លាក់​ក្នុង​កញ្ចប់​បញ្ញើ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក សេង រិ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ជនជាតិ​រុ​ស្ស៊ី​ចំនួន​២​នាក់ និង​ស្ត្រី​ជនជាតិ​អ៊ុយក្រែន

រាជធានី​ភ្នំពេញ ៖ លោក សេង រិ​ទ្ធី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២​នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ជនជាតិ​រុ​ស្ស៊ី​ចំនួន​២​នាក់ និង​ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​ផលិត ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀ​.​ន​ដោយ​ខុសច្បាប់ នៅ​ក្នុង​ប្រ​ទេ​កម្ពុជា​ប្រមាណ​ជាង​២០​គីឡូក្រាម ។

សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ ៖ ១- ឈ្មោះ EVGENY KARAS ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​រុ​ស្ស៊ី ដាក់​ពន្ធនា​គារ​កំណត់​៣០​ឆ្នាំ​, ២- ផ្តន្ទាទោស​ឈ្មោះ DMITRIY KARAS ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​រុ​ស្ស៊ី ដាក់​ពន្ធនាគារ​កំណត់​​៣០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ម្នាក់​ៗ៦០​លាន​រៀល ។ និង​៣- ផ្តន្ទាទោស​ឈ្មោះ BONDAR BNKO KARYNA ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​អ៊ុយ​ក្រែ​ន ដាក់​ពន្ធនាគារ​កំណត់​២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៤០​លាន​រៀល ។

ជនជាប់ចោទ​ទាំង​៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អរ​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទ​ពី​បទ​.​ផលិត ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ល្មើស​នេះ​មាន​ចែង​តាម​បញ្ញតិ​មាត្រា​៤៧ មាត្រា​៤២ និង​មាត្រា​៤៨ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀ​.​ន ។

សំណុំរឿង​នេះ ត្រូវ​បាន​សាលាដំបូង​លើកយក​មក​បើក​សវនាការ​សាកសួរ​ដេញដោល កាលពី​ថ្ងៃ​ទី​២២ ខែមីនា រួច​បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២ ដើម្បី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ទាំង​៣​នាក់​ខាងលើ​នេះ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​ករណី​ផលិត ដឹក​ជញ្ជូន ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​ករណី ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​មានការ​រឹបអូស​ថ្នាំ​ញៀ​.​ន​ប្រមាណ​ជាង​២០​គីឡូក្រាម ដែល​ជនសង្ស័យ​បាន​បង្កប់​លាក់​ក្នុង​កញ្ចប់​បញ្ញើ ក្នុង​គោលបំណង​ផ្ញើ​ចេញ​ទៅ​ក្រៅប្រទេស តាម​រយៈ​ក្រុមហ៊ុន​មួយ ទិស​ដៅ​ទៅ​កាន់​អង់គ្លេស និង​ប្រទេស​ក្រិ​ច តែ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា បង្ក្រាប និង​ទប់ស្កាត់​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ