ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយបំផុត ដែលកូន​ផ្សោត​ញី១ក្បាល​ងា.ប់​អណ្តែ​ត​​​​ទន្លេ​មេគង្គ​-ក្រ​ចេះ​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ កាលពី​រសៀល​ថ្ងៃទី២៤ មេសា​ កូន​ផ្សោត​១ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ងា.ប់​អណ្តែត​ក្នុង​ទន្លេ​មេគង្គ នៅ​ចំណុច​ស្រះ​ត្រពាំង​ខា​ង​លើ​ អន្លង់​កាំ​ពី​ប្រហែល១០០ម៉ែត្រ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​សំ​បុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​…

ខេត្ត​ក្រចេះ​ ៖ កាលពី​រសៀល​ថ្ងៃទី២៤ មេសា​ កូន​ផ្សោត​១ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ងា.ប់​អណ្តែត​ក្នុង​ទន្លេ​មេគង្គ នៅ​ចំណុច​ស្រះ​ត្រពាំង​ខា​ង​លើ​ អន្លង់​កាំ​ពី​ប្រហែល១០០ម៉ែត្រ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​សំ​បុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ។

លោកនាយ​ខណ្ឌបាន​បន្ត​ទៀត​ថា យោង​តាម​បច្ចេកទេស​របស់​អង្ក​ការ WWF កូន​ផ្សោត១ក្បាល​នេះ ទំនងជា​ងា.ប់​ បណ្ដាលមក​ពី​ចរិ​ក​បំពាន​របស់​ផ្សោត​ឈ្មោល ព្រោះថា ជា​រឿយៗ ​យោង​តាម​ក្រិត​ក្រម​ធម្មជាតិ​របស់​សត្វ​ផ្សោត នៅពេល​ដែល​កូន​ផ្សោត​កើត​មក​ម្ដង​ៗ​ សត្វ​ផ្សោត​ឈ្មោល​តែងតែ​ច្រណែន​ខាំ​បោក ហើយ​បើ​ពុំ​មានការ​ជួយ​អន្តរាគមន៍​ពី​ឆ្មាំ​ទន្លេ​ទេ កូន​ផ្សោត​ទាំងនោះ ​និង​មាន​គ្រោះថ្នាក់​ជា​ពុំខាន​ ។

ទោះជាយ៉ាងណា ករណី​កូន​ផ្សោត​ងា.ប់​ខាងលើ​នេះ ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ជលផល អះអាង​ជំហាន​​ដំបូង ក៏​ប៉ុន្តែ​លទ្ធផល​យ៉ាងណា អង្គការ WWF បាន​យកកូន​ផ្សោត​ទៅ​រក្សា​ទុកនៅ​ទីស្នាក់ការ​របស់​ខ្លួន ​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​មូលហេតុ​បន្ត​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​សិក្សា​ស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF ទើបបាន​ប្រទះឃើញ​កូន​ផ្សោត​មួយ​ក្បាល​ដែល​ទើបនឹង​កើត​ហែល​ជាមួយ​ហ្វូង​ផ្សោត​ពេញ​ចំនួន​ប្រមាណ​ពី​៨ក្បាល​ ទៅ១០ក្បាល នៅក្នុង​អន្លង់​កាំ​ពី ខេត្តក្រចេះ កាល​ថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២២ នៅ​វេលា​ម៉ោង១០ និង១៦នាទី​ព្រឹក​។ កូន​ផ្សោត​នេះ​គឺជា​កូន​ផ្សោត​ទីពីរ​ដែល​ក្រុម​ស្រាវជ្រាវ​បាន​កត់ត្រា​ក្នុងរយៈពេល​បួន​ខែ​ដើ​ម​ឆ្នាំ២០២២នេះ​។

អត្ថបទសរសេរ ដោយ