ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីព្រៃមួយហ្វូង​ ចេញមករកចំណីជិត​ចម្ការ​​អ្នកភូមិ​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ហាន សា​ខន នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែ​សីមា បាន​ឲ្យ​ដឹង​ថា ហ្វូង​ដំរីព្រៃ​មួយ​

ខេត្តមណ្ឌលគិរី ៖ លោក ហាន សា​ខន នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែ​សីមា បាន​ឲ្យ​ដឹង​ថា ហ្វូង​ដំរីព្រៃ​មួយ​ក្រុម​មាន​ធំ​និង​កូន​តូច​ៗ​៣​ក្បាល ដាច់​ពី​ហ្វូង​ធំ បាន​ចេញ​មក​រក​ចំណី​ឬ​ផឹកទឹក​នៅ​ជិត​ចំការ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ​កាលពី​​ព្រឹក​ថ្ងៃ​ទី ២៣ ខែមេសា ឆ្នាំ​២០២២​។

លោក ហ៊​ន សា​ខន បន្ត​ថា ហ្វូង​ដំរីព្រៃ​នេះ បាន​បង្ហាញខ្លួន​ តែ​ពួក​វា​មិន​បាន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​ភ័.យ​ខ្លា.ច ឬ​រង​របួស​នោះ​ទេ​​ ប៉ុន្តែ​ដំរីព្រៃ​ដែល​មាន​ទាំង​ញី​ទាំង​ឈ្មោល​តូច​ធំ​ទាំងនេះ វា​បាន​នាំ​គ្នា​ស៊ី​ចេក ដំឡូង ដូង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ចម្ការ​មួយ​ចំនួន​។​ ពលរដ្ឋ​ខ្លះ បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​រំខាន​ដំរី ដូច​ជា​ការ​ធ្វើ​ក្តារ​ដាំ​ដែកគោល​ដាក់​តាម​ផ្លូវ ដើម្បី​កុំឱ្យ​ដំរី​ចូល​ស៊ី​ដំណាំ​របស់​ខ្លួន​ជាដើម​។ ការ​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ផ្ទះសម្បែង និង​ការ​ដាំ​ដំណាំ នៅ​តាម​ច្រករបៀង ដែល​សត្វ​ដំរី ឆ្លងកាត់ ក៏​ជា​បញ្ហា​មួយ​ចោទ​ផង​ដែរ​។

កន្លង​មក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា សត្វ​ដំរីព្រៃ មាន​ចន្លោះ​ពី​៤០០ ទៅ​៦០០​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​នោះ នៅ​ភូមិភាគ​ឦសាន ដែល​រួម​មាន​ខេត្តមណ្ឌល​គិរី និង​រតនគិរី គឺ​សំបូរ​ដោយ​សត្វ​ដំរីព្រៃ​ ។​ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ ក្នុង​រយៈពេល ៦០ ទៅ​៧០​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ដំរី​អាស៊ី នៅ​លើ​ពិភពលោក បាន​ថយ​ចុះ​ប្រហែលជា​៥០​ភាគរយ​។

ក្រសួងបរិស្ថាន បាន​កត់សម្គាល់​ឃើញ​ថា ជម្លោះ​រវាង​មនុស្ស និង​សត្វ​ដំរីព្រៃ​បាន​កើតឡើង នៅ​តាម​តំបន់ការពារធម្មជាតិ​មួយ​ចំនួន ដោយសារ​តែ​ការ​ផ្លាស់​ទី​ទាំង​ចម្ងាយ​ឆ្ងាយ និង​ចម្ងាយ​ជិត​តាម​រដូវ​កាល និង​ការ​ស្វែងរក​ចំណី អាច​រង​ការ​រំខាន ដោយសារ​តែ​វត្តមាន​របស់​មនុស្ស នៅ​ក្នុង​តំបន់​ដែន​ជម្រក​របស់​ពួក​វា និង​លើស​ពី​នេះ ដំរីព្រៃ អាច​​ទទួល​រង​ការ​វាយតប​ពី​សំណាក់​ប្រជាជន រហូត​ដល់​រង​របួស ឬ​ឈាន​ដល់​ការ​សម្លា.ប់ ជា​ការ​សងសឹក​នឹង​ដំរីព្រៃ ដែល​បាន​ចូល​មក​ស៊ី​ដំណាំ​របស់​ពួក​គេ​។

កម្រិត​នៃ​ការ​បរបា.ញ់​សត្វ​ដំរីព្រៃ ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា មានការ​ធ្លាក់​ចុះ​ខ្លាំង ស្ទើរតែ​គ្មាន ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មកនេះ ដោយសារ​តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពង្រឹង​ការ​អនុវត្ត​ច្បាប់​បាន​យ៉ាង​ល្អ ខណៈ​កាលពី​ជាង ៣០​ឆ្នាំ​មុន ការ​បរបា.ញ់​បាន​សម្លា.ប់សត្វ​ដំរីព្រៃ​អស់​ជា​ច្រើន​ក្បាល​។

នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ ដំរី​អាស៊ី មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី ៤០០ ទៅ​៦០០​ក្បាល ដែល​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី ដែល​ជា​តំបន់ជីវៈ​ចម្រុះ​ដ៏​សំបូរ​បែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការ​រស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេង​ៗ​ទៀត​ ។​ ចំណែក​ដំរី​ស្រុក ត្រូវ​បាន​ប៉ាន់​ស្មានថា មាន​ចំនួន​៧១​ក្បាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ