ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​​ជួបគ្រោះអកុសល​ ត្រូវអូសជិត​​​​៣០ម៉ែត្រ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​យី​ឌុ​ប​ដឹក​ដី​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​ពុំ​ដឹង​ថា​ អ្នក​បើ​កបររថ​យន្ត​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​យី​ឌុ​ប​ដឹក​ដី​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​ពុំ​ដឹង​ថា​ អ្នក​បើ​កបររថ​យន្ត​នេះ​រវល់​តែ​ងាក​ទៅ​ណា​ទេ ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ពីក្រោយ ​បណ្ដាល​ឲ្យ​ដួល​កៀប​​ជាប់​ក្រោម​រថយន្ត​អូស​ជិត​៣០​ម៉ែត្រ រង​ការ​ខូចខាត​ទាំងស្រុង​ ។ ​ចំណែកឯ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពត​ម្នាក់​ដែល​ជា​អ្នកបើកបរ​​ម៉ូតូ​ខាងលើ​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​១០៤ កែង​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​គង​ន​យ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ហាក់ វណ្ណៈ អាយុ​៤១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពត​ ស្នាក់​នៅ​ភូមិក​ក្រ​ញូ​ង ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំ​ង​កក់ ខេត្តតាកែវ ជាអ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ស្គូ​​ពី ពណ៌​ក្រហម​ ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ 1FR-8654។​ ចំណែក​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ ម៉ាក​ហ៊ីយ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ​ភ្នំពេញ 3F-9657 បើកបរ​មានឈ្មោះ ធី ឈុ​ន​ណី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ ​ទីកន្លែង​កំណើត​នៅ​ភូមិ​ល្វា ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពត ។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​ឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​រង​គ្រោះ​ជិះ​​មួយគ្រឿង​ ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ ស្រប​ពេល​នោះ​រថយន្ត​​បែន​ដឹក​ដី​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​និង​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បុ.ក​ម៉ូតូ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​ ហើយ​កៀប​​ជាប់​ក្រោម​រថយន្ត​ និង​ត្រូវ​បាន​រថយន្ត​កិន​ម៉ូតូ​អូស​ជិត​៣០​ម៉ែត្រ​ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​ម៉ូតូ​បាន​រង​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង​ក្លាយទៅជា​ដែក​អេ​ត​ចាយ ចំណែក​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​បាន​បែ.កក្បាល​ធ្លា.យ​ខួរ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​ ។ ​ដោយឡែក​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ​ បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​​ប្រគល់​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ