ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ស្រី​៣​នាក់​ឈរ​លេង​លើដំបូក​ក្បែរ​ទន្លេ​ ជួបគ្រោះ​​ចំថ្ងៃចូលឆ្នាំ​

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ស្រី​សរុប​ចំនួន​៣​នាក់​ ខណៈ​កំពុង​ឈរ​លេង​នៅ​លើ​ដំបូក​ក្បែរ​មាត់ទន្លេ​ភ្លេចខ្លួន ​ស្រាប់តែ​

ខេត្តរតនគិរី ៖ ក្មេង​ប្រុស​ស្រី​សរុប​ចំនួន​៣​នាក់​ ខណៈ​កំពុង​ឈរ​លេង​នៅ​លើ​ដំបូក​ក្បែរ​មាត់ទន្លេ​ភ្លេចខ្លួន ​ស្រាប់តែ​ទឹក​ជន់​ឡើង​យ៉ាង​​គំហុកបាក់​ច្រាំង​ បណ្តាល​ឱ្យ​ក្មេងៗទាំង៣នាក់​ធ្លា.ក់​ចូល​ទៅ​ក្នុង​ទឹក​ស្លា.ប់​ម្នាក់​​ត្រូវបាន​រក​ឃើញ​ស.ព​ និង​បាត់ខ្លួន​ម្នាក់ ដោយឡែកម្នាក់ទៀត​​ហែល​ទឹក​រួច​ជីវិត​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ ២០២២ ត្រង់​ចំណុច​ក្រោម​ស្ពាន​សេ​សាន ស្ថិត​ក្នុងភូមិ​កា​ជូត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។

​​ជន​រង​គ្រោះ​​ទាំង​​៣នាក់​ខាងលើ ក្នុងនោះ​១-​ឈ្មោះ វណ្ណ សុ​រ៉ាត ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ (បាត់​ខ្លួន)​ ២-​ឈ្មោះ​ឌឿ​ន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១៤​ឆ្នាំ ​(បាន​​ស្លា.ប់​) ​និង​​៣-​ឈ្មោះ​រី ស​ម្ភ​ស្ស ភេទស្រី​ អាយុ​១៨​ឆ្នាំ រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។ ជន​រង​គ្រោះទាំង​​​៣នាក់​​មាន​ទីលំនៅ​ភូមិ​ក្រូច ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​មុនពេលកើតហេតុ ក្មេង​ប្រុស​ម្នាក់​ និង​ក្មេង​ស្រី​២​នាក់​បាន​ចុះ​ទៅ​លេង​ក្រោម​ស្ពាន​ជាមួយ​គ្នា​ ហើយ​ក៏​បាន​ឡើងឈរ​លេង​នៅ​លើ​ដំបូក​ដីខ្សាច់​មាត់​ទន្លេសេសាន​ ស្រប​ពេល​នោះ​ទឹកទន្លេ​បាន​ហក់​ឡើង​ហូរ​ច្រោះ​ដីខ្សាច់​បាក់​ធ្លា.ក់​ក្មេង​ស្រី​២​នាក់​ចូល​ក្នុង​ទឹកទន្លេ​ដែល​កំពុង​ហូរ​ ពេលក្មេង​ប្រុស​​ឃើញហេតុការណ៍បែបនេះ​​ក៏​លោ.ត​ទៅ​ជួយ​ តែ​អកុសល​អត់​ចេះ​ហែល​ក៏​​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់​តែ​ម្តង​។

​​​តាម​ប្រភព​ព័ត៌មាន​បាន​​បន្ត​​ថា​ ​ក្នុង​ចំណោម​ក្មេង​ស្រី​​ទាំង​២​នាក់ មាន​​ម្នាក់​ចេះ​ហែល​ទឹក​ក៏​រួច​ជីវិត តែ​ម្នាក់​ទៀត​មិន​ចេះ​ហែល​ទឹក​ក៏​បាន​ល.ង់​ស្លាប់​ក្នុង​ហេតុ​ការ​ណ៍​​នោះតែម្តង​​។

តាម​ប្រភពពី​ឪពុក​ម្តាយ​ជន​រង​គ្រោះ​​បាន​ឱ្យ​ដឹងថា​ ពួក​គាត់​បាន​បោះ​តង់​ធ្វើ​ចំការ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ​ក្រោយ​ពី​ដឹង​ថា​ កូន​ៗ​ធ្លាក់​ចូល​ទឹក​ក៏​នាំ​គ្នា​ទៅ​ជួយ​រក ហើយ​ប្រទះ​​ឃើញ​សាកស.ព​ក្មេង​ស្រី​ម្នាក់​ ឯ​ក្មេង​ប្រុស​ម្នាក់​ទៀត​បាត់​ខ្លួន​ មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ​។

ក្រោយពេលកើតហេតុ ស.ព​​ជនរងគ្រោះម្នាក់ដែល​រក​ឃើញ​ ត្រូវបាន​សមត្ថកិច្ច​​ប្រគល់ជូន​​ក្រុម​គ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ក្មេង​ប្រុស​ម្នាក់​ដែល​បាត់​រក​មិន​ទាន់​ឃើញ​ ត្រូវបាន​សមត្ថកិច្ចបន្ត​​រុករក​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ