ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ឡោម​ព័ទ្ធ ភោជនីយដ្ឋាន​ពន្លឺ​នាគ​ទិព្វ​ចាប់​ជនជាតិ​ចិន

7 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ឡោម​ព័ទ្ធ​ទីតាំង​ភោជនីយដ្ឋាន​ពន្លឺ​នាគ​ទិព្វ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ល្ងាច​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦

បន្ទាយ​មាន​ជ័យ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ឡោម​ព័ទ្ធ​ទីតាំង​ភោជនីយដ្ឋាន​ពន្លឺ​នាគ​ទិព្វ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ល្ងាច​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​ចាប់​ជនជាតិ​ចិន​ដែល​មក​ស្នាក់​នៅ​ទីនោះ​។ ទីតាំង​កើតហេតុ​សមត្ថកិច្ច​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​យក​ព័ត៌មាន​ទេ ដោយ​ទ្វារ​មុខទ្វារ​ក្រោយ​នៃ​បរិវេណ​នោះ​ត្រូវ​បាន​គេ​ចាក់សោ​អស់ហើយ​។

ប្រភព​ថា ការ​ឡោម​ព័ទ្ធ​ចាប់​ជនជាតិ​ចិន​នេះ ដឹកនាំ​ដោយ​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​របស់​ក្រសួងមហាផ្ទៃ​សហ​ការណ៍​ជាមួយ​នគរបាល​អាំង​ទី​ប៉ូ​ល​ចិន ហើយ​ថា​ពេល​នេះ​សមត្ថកិច្ច​ចម្រុះ​កំពុង​ត្រួតពិនិត្យ​រក​ជនសង្ស័យ​តាម​ដីកា​របស់​នគរបាល​ចិន​។ ប៉ុន្តែ​មិនដឹង​ថា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​អ្វី​ទេ​។ មក​ទល់​នឹង​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ចម្រុះ​កំពុង​បន្តការងារ​នៅ​កន្លែង​កើតហេតុ​នៅឡើយ​។

យ៉ាងណា​ក៏​ដោយ​ចំនួន​ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​ទេ ពោល​សូ​ម្បី​តែ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​រួម​សហ​ការណ៍​មួយ​ចំនួន​បាន​ត្រឹមតែ​រង់ចាំ​នៅ​ខាងក្រៅ​របង​តែ​ប៉ុណ្ណោះ គួរ​បញ្ជាក់​ថា​មួយ​រយៈ​នេះ​គេ​សង្កេត​ឃើញ​ជនជាតិ​ចិន​បាន​មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាន់តែ​ច្រើន​ឡើង​មិនដឹង​ថា​មក​ប្រកប​របរ​រកស៊ី​អ្វី​នោះ​ទេ​៕