ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចំរុះ​រឹប​អូស​ឈើ​គ្រញូង​ តែ​មេ​ព្រៃ​ថា​ មាន​ច្បាប់

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា សមត្ថ​កិច្ច​ចំរុះ​ប្រមាណ​៣៣​នាក់​បាន​ទៅ​​ពិនិត្យ​មើល​ទី​តាំង​ស្តុក​ឈើ​ គ្រញូង​ និង​ឈើ​មូល​ច្រើន​ម៉ែត្រ​គូប​របស់​ក្រុម​ហ៊ុន​មួយ​ដែល​​​សមត្ថ​កិច្ច​​ សង្ស័យ​ថា អាច​ធ្លាយ​ចេញ​នៅ​ពេល​យប់​ទៅ​ស្រុក​យួន​។ លោក​វរ​សេនីយ៍ឯក​ សឿន ផល្លា អនុ​ប្រធាន​​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ ក្រសួង​មហា​ផ្ទៃ​​បាន​ដឹក​នាំ​កំលាំង​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ចំនួន​១៨​នាក់ ​ រួម​ទាំង​ប៉ូលិស​សេដ្ឋ​កិច្ច​ខេត្ត​ចំនួន​៥​នាក់

ខេត្ត​កំពត​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា សមត្ថ​កិច្ច​ចំរុះ​ប្រមាណ​៣៣​នាក់​បាន​ទៅ​​ពិនិត្យ​មើល​ទី​តាំង​ស្តុក​ឈើ​គ្រញូង​ និង​ឈើ​មូល​ច្រើន​ម៉ែត្រ​គូប​របស់​ក្រុម​ហ៊ុន​មួយ​ដែល​​​សមត្ថ​កិច្ច​​សង្ស័យ​ថា អាច​ធ្លាយ​ចេញ​នៅ​ពេល​យប់​ទៅ​ស្រុក​យួន​។ លោក​វរ​សេនីយ៍ឯក​ សឿន ផល្លា អនុ​ប្រធាន​​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ ក្រសួង​មហា​ផ្ទៃ​​បាន​ដឹក​នាំ​កំលាំង​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ចំនួន​១៨​នាក់​ រួម​ទាំង​ប៉ូលិស​សេដ្ឋ​កិច្ច​ខេត្ត​ចំនួន​៥​នាក់​ និង​កំលាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​១០​នាក់​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ឯក សៀក អាង​ ក្នុង​នោះ​ក៏​មាន​វត្ត​មាន​លោក​សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ផង​ដែរ​។

លោក​វរ​សេនីយ៍​ទោ ឡុង ស្រេង​ នាយ​ការិយា​ល័យ​សរុប​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​មាន​ប្រសាសន៍​ប្រាប់​កោះ​សន្តិ​ភាព​ថា​ កំលាំង​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​​ចំនួន​១៨​នាក់​បាន​ទៅ​​រឹប​អូស​ឈើ​គ្រញូង​ និង​ឈើ​ជ្រុង​របស់​ក្រុម​ហ៊ុន​ដែល​ទុក​ក្នុង​អាថ៌​កំបាំង​បំផុត។​ ម្យ៉ាង​វិញ​ទៀត​ក្រុម​ហ៊ុន​បាន​ទុក​ក្រៅ​បរិវេណ​ដី​សម្ប​ទាន​​ដែល​ខ្លួន​គ្រប់​គ្រង​ តែ​​ក៏​ជា​តំបន់​ដែល​ខាង​ក្រុម​ហ៊ុន​ហាម​ឃាត់​ផង​ដែរ ដូច្នេះ​ហើយ​ទើប​សមត្ថ​កិច្ច​ចំរុះ​ទៅ​ប្រមូល​ឈើ​ទាំង​អស់​នោះ​ដាក់​រថ​យន្ត​។ ទោះ​បី​ជា​បែប​ណា​ពេល​ឈើ​ប្រុង​ដឹក​យកទៅ​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​​នៅ​វេលា​ម៉ោង​១១​ព្រឹក​ត្រូវ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បង្ហាញ​ឯក​សារ​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន​ ហើយបាន​ផ្អាក​សកម្ម​ភាព​កម្ម​ករ​ជញ្ជូន​ឈើ​ដាក់​រថ​យន្តវិញ​​។

លោក​វរ​សេនីយ៍​ឯក​សៀង អាង​ មេ​បញ្ជា​ការ​រង​កង​​រាជ​អាវុធ​ហត្ថ​​មាន​ប្រសាសន៍ថា ឈើ​គ្រញូង​ និង​ឈើ​ជ្រុង​ទាំង​អស់​នោះ​គឺ​មាន​ច្បាប់​មួយ​ចំណែក​ដែរ​ ប៉ុន្តែ​មិន​គ្រប់​គ្រាន់ ​ឥឡូវ​នេះ​ឈើ​ដែល​ដាក់​លើ​រថ​យន្ត​ចំនួន​២​គ្រឿង​ត្រូវ​បាន​ទំលាក់​ចុះ​​វិញ​ឱ្យ​ម្ចាស់​ឈើ​ ឬ​ក្រុម​ហ៊ុន​​រក្សា​ទុក​ ហើយ​អាជ្ញា​ធរ​អាច​បើ​ក​ការ​ស៊ើប​អង្កេត​សា​ជា​ថ្មី​។ លោក​ពេជ្រ​ អេ​លី​ នាយ​ផ្នែក​ប៉ូលិស​សេដ្ឋ​កិច្ច​ខេត្ត​មាន​ប្រសាសន៍​ថា ទី​តាំង​ដាក់​ឈើ​គ្រញូង​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ជា​តំបន់​ហាម​ឃាត់​​មិន​ឱ្យ​​មនុស្ស​ណា​ចូល​ទេ​ ដូច្នេះ​ហើយ​សមត្ថ​កិច្ច​ពិបាក​ធ្វើ​ការ​។ រី​ឯ​លោក​ហង្ស ភឿង នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ឈូក​មាន​ប្រសាសន៍​​ថា​ ក្រុម​ហ៊ុន​មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋា​ភិ​បាល​ដោយ​ប្រគល់​ដី​សម្ប​ទាន​តាំង​ពី​ឆ្នាំ​២០០៥​ ហើយ​ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​ប្រមូល​បាន​ឈើ​គ្រញូង​​ចំនួន​៩.៥០០​គីឡូ​ក្រាម​ និង​ឈើ​ជ្រុង​ ​ឈើ​មូល​ពី​លេខ​១​ដល់​លេខ​៣ មាន​៩១,៤៦២​ម៉ែត្រ​គូប​។

លោក​នាយ​សង្កាត់​ប្រាប់​ថា​ ឈើ​ទាំង​អស់​នេះ​ក្រុម​ហ៊ុន​បាន​ធ្វើ​ឯ​ក​សារ​មក​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​រួច​ហើយ​ដើម្បី​បង់​ថវិកា​ជូន​រដ្ឋ​ ប៉ុន្តែ​សមត្ថ​កិច្ច​​មិន​បាន​ទាក់​ទង​មក​ខាង​លោក​ទេ​ មុន​ពេលទៅ​ទី​តាំង​ស្តុក​ឈើ​នោះ​។ ​មន្ត្រី​តុលាការ​ លោក​សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​និយាយ​ថា​ ឈើ​ទាំង​អស់​នោះ​ត្រូវ​បាន​រក្សា​ទុក​ឱ្យ​នៅ​ដដែល​រង់​ចាំ​ការ​ពិនិត្យ​សា​ជា​ថ្មី​ថា​តើ​ក្រុម​ហ៊ុន​ដាក់​ឈើ​នោះ​ខុស​ទី​តាំង​ ឬ​យ៉ាង​ណា​? គេ​កត់​សំគាល់​ឃើញ​ថា​ កន្លង​មក​ឈើ​របស់​ក្រុម​ហ៊ុន​ត្រូវ​បាន​គេ​លួច​ដឹក​ឆ្លង​ដែន​ទៅ​ស្រុក​យួន​ តែ​អាជ្ញា​ធរ​ការ​ពារ​ព្រំ​ដែន​មិន​អនុញ្ញាត​ឱ្យ​ទេ​ ព្រោះ​អត់​មាន​ច្បាប់​នាំ​ចេញ​៕