ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេ​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា​ផ្ដល់ Ipad ជូន​អតិថិជន​ប្រើ​ឥត​គិតថ្លៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហគ្រិន​វ័យក្មេង​មួយ​ក្រុម​បាន​បើកហាង​កាហ្វេ​មួយ​ដែល​មានឈ្មោះ​ថា Ipad Coffee ដែល​ជា​ហាង​កាហ្វេ​ទំនើប និង​លក្ខណៈ​ខុស​ប្លែក​ពី​ហាង​កាហ្វេ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​ការ​ផ្ដល់

រាជធានី​ភ្នំពេញ ៖ សហគ្រិន​វ័យក្មេង​មួយ​ក្រុម​បាន​បើកហាង​កាហ្វេ​មួយ​ដែល​មានឈ្មោះ​ថា Ipad Coffee ដែល​ជា​ហាង​កាហ្វេ​ទំនើប និង​លក្ខណៈ​ខុស​ប្លែក​ពី​ហាង​កាហ្វេ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​ការ​ផ្ដល់ Ipad ជូន​អតិថិជន​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ រួម​ជាមួយនឹង​ល្បឿន​អ៊ី​ន​ធើ​រ​ណេ​ត​លឿន ។ ហាង​កាហ្វេ​នេះ​នៅ​ជាប់​ស្តុ​ប​ផ្សារ​មាន់​អាំង​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទល់មុខ​មន្ទីរពេទ្យ​វិច​ទ័​រ​រៀ ។

កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​ជា​ថ្ងៃ​បើក​ដំណើរការ​ហាង​កាហ្វេ​របស់​ខ្លួន​ជា​ផ្លូវការ​នោះ លោក តៅ ទ្រី ម្ចាស់​ហាង​កាហ្វេ Ipad Coffee បានអោយ​ដឹង​ថា កាលពី​លោក​នៅ​រៀន​វិទ្យាល័យ លោក​រំពឹង​ចង់បាន​អាជីវកម្ម​មួយ​ដែល​អាច​ជួយ​ដល់​ការ​សិក្សា​បន្ថែម​សម្រាប់​សិស្ស និស្សិត តែ​កាលនោះ​លោក​មិន​មាន​លទ្ធភាព ដោយ​ឪពុក​ម្ដាយ​របស់​លោក​ត្រឹមតែ​ជា​អ្នកមាន​ជីវភាព​ធម្មតា មិន​មាន​ដើមទុន​សម្រាប់​លោក​ក្នុង​ការ​បើក​អាជីវកម្ម​នោះ​ទេ ទើបតែ​ពេល​នេះ​លោក​ក៏​បាន​សម្រេច​បំណង​ដោយ​មាន​បងប្អូន និង​មិត្តភក្តិ​ជួយ​ជំរុញ ។

លោក​បាន​រៀបរាប់​ពី​គុណប្រយោជន៍​របស់​ហាង​កាហ្វេ Ipad ទាំង​បី​ថា ហាង Ipad  គឺជា Coffee ហាង​កាហ្វេ​ទំនើប​ដំបូង​គេ​បង្អស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្ដល់ Ipad អោយ​អតិថិជន​លេង​ដោយ​ឥត​ថ្លៃ ។ Ipad Coffee បាន​ផ្ដោត​ទៅ​លើ​តម្រូវការ​របស់​អតិថិជន​មួយ​ចំ​នួ​ដូច​ជា ការ​ផ្ដល់ Ipad លេង​ដោយ​ឥត​គិតថ្លៃ ដែល​សម្រួល​ការ​ងាយស្រួល​ដល់​ប្អូន​សិស្សានុសិស្ស បងប្អូន​បម្រើ​ការងារ​តាម​ស្ថាប័ន​នានា ដែល​គាត់​ត្រូវការ​ឧបករណ៍ ដើម្បី​ស្វែងរក​ស្រាវជ្រាវ​ផ្សេង​ដែល​ចាំបាច់ ដោយ​មិន​ចាំបាច់​យក Ipad ឬ​កុំព្យូទ័រ​យូរ​ដៃ​តាម​ខ្លួន​ក៏​បាន ។ ម្យ៉ាងទៀត​នៅ​ក្នុង​ហាង​កាហ្វេ Ipad Coffee ក៏​បាន​ផ្គត់ផ្គង់​នូវ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត ដែល​មាន​ល្បឿន​លឿន​រហូត​ដល់​ទៅ​២​ប្រព័ន្ធ (Line) សរុប​ជាង​៤០​មេហ្កាបៃ ដោយ​មិន​អោយ​អតិថិជន​ទាំងអស់​មានការ​ព្រួយបារម្ភ​ឡើយ​ង​ពី​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​។ មួយវិញទៀត​នៅ​ហាង Ipad Coffee បាន​កំ​ម្ម៉​ង់​ទិញ​ម៉ាស៊ីន​ឆុង​កាហ្វេ​ទំនើប និង​គ្រាប់​កាហ្វេ​ដែល​នាំ​ចូល​ពី​ប្រទេស​អ៊ី​តា​លី ជា​ក្រុមហ៊ុន​មាន​ប្រវត្តិ​ជាង​១០០​ឆ្នាំ​មក​ហើយ ទៅ​លើ​បច្ចេកទេស​កាហ្វេ​ទំនើប ។

លោក​បញ្ជាក់​ថា Ipad Coffee មាន​គោលដៅ​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​អតិថិជន នឹង​ចង់អោយ​អតិថិជន​ទាំងអស់​ជួយ​គាំទ្រ​ទាំងអស់​គ្នា ។ Ipad Coffee ក៏​មាន​គម្រោង​នឹង​គម្រោង​នឹង​ពង្រីក​ទីតាំង​សាខា​ទួល​គោក​នេះ ទាំង​ផ្ទាល់​ដី​ទាំង់​ជា​លើ និង​បន្ទាប់ VIP ។

លោក តៅ ទ្រី បញ្ជាក់​បន្ថែម​ទៀត​ថា ពេល​នេះ​នៅ​ក្នុង​កាហ្វេ​បាន​បំពាក់ Ipad ជូន​អតិថិជន​ប្រមាណ​៣០​គ្រឿង​ហើយ និង​ត្រៀម​បំពាក់​បន្ថែម​ទៀត​នៅ​ពេល​បន្ទាប់ ដើម្បី​អោយ​ភ្ញៀវ​ដែល​ចូល​មក​ពិសា​កាហ្វេ​អាច​ឆែក​មើល​ព័ត៌មាន ឬ​ឯកសារ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា ឬ​ក៏​ការងារ​របស់​ពួក​គាត់ ។ ហាង​នេះ​ដែរ ត្រូវ​ចំណាយ​ដើមទុន​អស់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ព្រោះ​មានការ​រចនា និង​រៀបចំ​អោយ​ភ្ញៀវ​ចូល​មក​មាន​ផាសុកភាព និង​ទាក់ទាញ ។

គួរ​បញ្ជាក់​ថា វា​ជា​ហាង​កាហ្វេ​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​បំពាក់​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​ភ្ញៀវ​ចូល​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ ។ កន្លង​មក​មាន​តែ​កន្លែង​អ៊ី​ន​ធើ​រ​ណេ​ត ដែល​ត្រូវ​គិតថ្លៃ​ចំពោះ​ភ្ញៀវ​ដែល​ចូល​មក​ប្រើ​ប្រាប់​ក្នុង​រយៈពេល​ណាមួយ តែ​ពេល​នេះ​ភ្ញៀវ​គ្រាន់តែ​ទិញ​កាហ្វេ​មួយ​កែវ អាច​ប្រើប្រាស់ Ipad សម្រាប់​ឆែក​មើល​ព័ត៌មាន ឯកសារ ឬ​ក៏​ទំនាក់ទំនង​ទៅ​កាន់​មិត្តភក្តិ​បងប្អូន​នៅ​ក្រៅប្រទេស​តាម​រយៈ​បណ្ដាញ​សង្គម​នានា​ផង​ដែរ ៕