សុន ស្រីពេជ្រ មានឧបសគ្គរារាំងមង្គលការ
រាជធានីភ្នំពេញ ៖ កញ្ញាសុន ស្រីពេជ្របានភ្ជាប់ពាក្យជាច្រើនខែមកហើយ តែនៅមិនទាន់ដាក់ថ្ងៃរៀបការទេ ។ អាពាហ៍ពិពាហ៍របស់សុន ស្រីពេជ្រ មិនទាន់កើតឡើង ព្រោះតែនាងមានឧបសគ្គរារាំង ។
រាជធានីភ្នំពេញ ៖ កញ្ញាសុន ស្រីពេជ្របានភ្ជាប់ពាក្យជាច្រើនខែមកហើយ តែនៅមិនទាន់ដាក់ថ្ងៃរៀបការទេ ។ អាពាហ៍ពិពាហ៍របស់សុន ស្រីពេជ្រ មិនទាន់កើតឡើង ព្រោះតែនាងមានឧបសគ្គរារាំង ។
រាជធានីភ្នំពេញ ៖ កញ្ញាសុន ស្រីពេជ្របានភ្ជាប់ពាក្យជាច្រើនខែមកហើយ តែនៅមិនទាន់ដាក់ថ្ងៃរៀបការទេ ។ អាពាហ៍ពិពាហ៍របស់សុន ស្រីពេជ្រ មិនទាន់កើតឡើង ព្រោះតែនាងមានឧបសគ្គរារាំង ។
មួយរយៈនេះកូនស្រីរបស់តារាកំប្លែងជើងចាស់លោកម៉ារី សុន ហៅនាយសង់ស៊ីស រែកពន់ការងារជាច្រើន ចាប់តាំងតែពីលោកឪពុកមានជំងឺលើសឈាមជាច្រើនខែមក ។ ម្ល៉ោះហើយទើបសុន ស្រីពេជ្រ ខិតខំមើលថែទាំចិត្ត កាយឪពុកឲ្យល្អ ហើយបង្ខំចិត្តពន្យារពេលរៀបការក្រោយភ្ជាប់ពាក្យ រយៈពេលជាច្រើនខែមកនេះ។ ចំពោះបុរសជាគូដណ្តឹងដឹងថាឪពុករបស់ស្រីពេជ្រ ឈឺ តែងតែនៅក្បែរនាងរួមសុខទុក្ខ និងជួយផ្តល់កម្លាំងចិត្ត ។
ក្នុងជំនួបកាលពីពេល ថ្មីៗកន្លងមកកញ្ញាសុន ស្រីពេជ្រ ឱ្យដឹងថា មង្គលការរបស់នាងជាមួយគូដណ្តឹងអាចនៅវេលាច្រើនខែទៀត ។ ប្រការដែលពួកនាងបង្ខំចិត្តពន្យារពេលរៀបការក៏ព្រោះតែសាច់ញាតិទាំងសងខាងសុទ្ឋតែមានអាយុច្រើន ហើយជួបប្រទះជំងឺ ខ្លះៗ ។ ជាក់ស្តែងឪពុករបស់នាងទើបតែស្រាកស្រាន្តពីជំងឺ ហើយនៅតែតាមដានមើលថែទាំបន្តទៀត។ ចំណែកជីតាគូដណ្តឹងរបស់នាងមានជំងឺធ្ងន់ ហើយត្រូវរង់ចាំតាមដានមើលថែជាប្រចាំដែរ។ អ៊ីចឹងហើយទើបមិនអាចរកវេលាល្អរៀបការ ឆាប់ៗនេះបាន ។
តារាចម្រៀងសុន ស្រីពេជ្រ និយាយថា «ដំណាក់កាលនេះយើងទាំងពីរមានតែនៅជួយមើលខុសត្រូវគ្នាទៅវិញទៅមក ហើយក៏មិនយកបញ្ហារៀបការជាធំពេកទេ សំខាន់យើងជួយគ្នាជាក់ស្តែងសិន ។ ចំពោះវ័យគិតថានាងខ្ញុំអាយុច្រើនគឺមិនសំខាន់ដែរ ព្រោះគូស្នេហ៍ខ្លះគេវ័យក៏ច្រើនដែរ គេមិនគិតដល់ផង ។ យ៉ាងណាក៏ដោយ មង្គលការរបស់នាងខ្ញុំនឹងអាចកើតឡើងនៅអំឡុងចុងឆ្នាំ២០១៧ឯណោះ។ ប្រការដែលយើងកំណត់ពេលយូរខែទៀត មកពីយោងលើចាស់ទុំគាត់ឈឺដែលយើងសប្បាយមិនទាន់កើត ហើយពេលវេលាទៅមុខយើងមើលមិនដឹងមានតែកំណត់ពេលឲ្យយូរទៀតតែប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក្តី រវាងនាងខ្ញុំ និងអនាគតស្វាមីមិនមានបញ្ហាអ្វីឡើយ គឺរាប់អានស្រឡាញ់គ្នាធម្មតា និងកាន់តែយល់ចិត្តគ្នាគ្រាដែលកន្លងមកយើងបានជួបរឿងជាច្រើននាអំឡុងពេលក្រុមគ្រួសារជួបអ្នកឈឺនោះ ។
នាងខ្ញុំនឹងនៅតែមើលថែកម្រងស្នេហ៍មួយនេះរហូតទាល់តែដល់ថ្ងៃចូលរោងការ ។
បន្ថែមពីនេះនាងខ្ញុំក៏មិនភ្លេចនូវការដឹងគុណដល់សប្បុរជនជាច្រើនបានគិតគូសួរសុខទុក្ខឪពុកនាងខ្ញុំ ដោយខ្លះមកដល់ផ្ទះ ខ្លះផ្ញើជាថវិកានិងបារម្ភ ដែលនេះជារូបភាពមួយល្អជាកម្លាំងចិត្តធ្វើឲ្យឪពុកខ្ញុំហាក់កាន់តែប្រសើរជាលំដាប់» ៕
ចែករំលែកព័តមាននេះ