ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​7​យ៉ាង​ជួយ​ឱ្យ​ស្ត្រី​មាន​ផ្ទៃមុខ​ស្រស់​ស្អាត​ដូច​ធម្មជាតិ

7 ឆ្នាំ មុន

ផ្នែក​ពណ៌​ស​នៃ​ពងមាន់ មាន​ប្រយោជន៍​យ៉ាងច្រើន​ទាំង​សុខភាព​និង​សម្រស់ មាន​ន័យ​ថា វា​អាច​ជួយ​ឱ្យ​សម្រស់​របស់​ស្ត្រី​ស្រស់​ស្អាត​ដូច​ធម្មជាតិ ព្រោះ​ផ្នែក​ស​នៃ​ពងមាន់​សម្បូរ​ដោយ​វីតាមីន​ច្រើន​ប្រភេទ​មាន​ដូច​ជា

ផ្នែក​ពណ៌​ស​នៃ​ពងមាន់ មាន​ប្រយោជន៍​យ៉ាងច្រើន​ទាំង​សុខភាព​និង​សម្រស់ មាន​ន័យ​ថា វា​អាច​ជួយ​ឱ្យ​សម្រស់​របស់​ស្ត្រី​ស្រស់​ស្អាត​ដូច​ធម្មជាតិ ព្រោះ​ផ្នែក​ស​នៃ​ពងមាន់​សម្បូរ​ដោយ​វីតាមីន​ច្រើន​ប្រភេទ​មាន​ដូច​ជា វីតាមីន B, C, E និង K ធ្វើ​ឱ្យ​ស្ត្រី​ដែល​អនុវត្ត​តាម ទទួល​បាន​សម្រស់​ស្អាត​ដូច​បំណង ។ ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ក្នុង​ការ​អនុវត្ត​៖

១-​សារធាតុ «Detox» បំបាត់​ជាតិពុល​ធ្វើ​ឱ្យ​ទឹកមុខ​ស្រស់​ស្អាត ៖ បច្ចុប្បន្ន​ស្បែក​មុខ​របស់​យើង​ប្រឈម​នឹង​ស្ថានភាព​បរិយាកាស​យ៉ាងច្រើន​ទាំង​ធូលី ពន្លឺ​ថ្ងៃ និង​គ្រឿង​សំអាង នានា​ធ្វើ​ឱ្យ​ស្បែក​ឡើង​ជាំ​ខ្មៅ កើត​មុន និង​ស្នាម​ពងបែក ។ បញ្ហា​ខាងលើ​នេះ​អាច​នឹង​បាត់​ទៅ​វិញ ព្រោះ​ស្រទាប់​ស​នៃ​ពងមាន់ បាន​បំបាត់​ជាតិពុល​លើក​ស្ទួយ​ស្បែក​មុខ​ឱ្យ​មាន​ភាព​ស្រស់ស្រាយ ។ លោក​អ្នក​គ្រាន់តែ​យក​ផ្នែក​ស​នៃ​ស៊ុតទៅ​លាប​នៅ​លើ​ផ្ទៃមុខ​ហើយ​ទុក​ចោល​ប្រហែល​៣០​នាទី បន្ទាប់​មក​លាង​នឹង​ទឹក​ឱ្យ​ស្អាត​។ ដោយ​ប្រតិបត្តិ​បែប​នេះ​ជា​ប្រចាំ យ៉ាង​ហោច​មួ​យស​ប្តា​ហ៍ម្ត​ង នោះ​ស្បែក​មុខ​របស់​អ្នក​នឹង​មាន​សុខភាព​ល្អ ស្រស់​ស្អាត​ម៉ត់​រលោង ។

២-​មុខ​ស្អាត​គ្មាន​មុន ៖ សុភាព​នារី​ណា​មាន​មុន​ច្រើន ពងមាន់​អាច​ជួយ​លើក​សម្រស់​បាន ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំលាប​មុន​ដែល​មាន​តម្លៃ​ថ្លៃ​នោះ​ទេ គ្រាន់តែ​លាងមុខ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗ រួច​យក​ផ្នែក​ស​នៃ​ពងមាន់​មក​លាយ​ជាមួយ​ក្រូចឆ្មារ ហើយ​យក​សំឡី​បន្ទះ​ស្តើង​ៗ​មក​ជ្រលក់​រួច​យក​ទៅ​បិទ​នៅ​បរិវេណ​ថ្ងាស ច្រមុះ ចង្កា និង​ថ្ពាល់​ទុក​ឱ្យ​ស្ងួត​ទើប​បក​ចេញ ហើយ​លាង​ទឹក​ឱ្យ​ស្អាត នឹង​ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ស្រស់​ស្អាត​រលោង​ស្រិល ។

៣-​ជួយ​កាត់​បន្ថយ​មុន និង​ជាំ ៖ អ្នកមាន​បញ្ហា​មុខ​កើត​មុន ឡើង​ខ្លាញ់ ឬ​មាន​ជាំ​ត្រូវ​យក​ពងមាន់​ស្រទាប់​សម​ក​លាប​ទុក​ចោល​លើ​ផ្ទៃមុខ​យ៉ាងតិច​ពី​១​ទៅ​២​ម៉ោង រួច​លាង​ទឹក​ឱ្យ​ស្អាត ។ ធ្វើ​បែប​នេះ​ក្នុង​មួ​យស​ប្តា​ហ៍​ពី​១​ទៅ​២​ដង បញ្ហា​គ្រាប់​មុន​នឹង​ថយ​ចុះ រួម​ទាំង​ចំណុច​អុច​ជាំ​ខ្មៅ​ក៏​បាត់​ដែរ ។

៤-​ជួយ​ឱ្យ​ផ្ទៃមុខ​ឡើង​ស​ស្រស់​ស្អាត​រលើបរលោង ៖ លោក​អ្នក​គួរ​យក​ពងមាន់​មក​គោះ​យក​ផ្នែក​ស​(​ញែក​យក​ពណ៌​ក្រហម​ចេញ​)​មក​លាយ​ជាមួយ​ទឹកឃ្មុំ ទឹកក្រូច​ឆ្មារ រួច​យក​ទៅ​លាប​លើ​ស្បែក​មុខ ទុក​ចោល​ប្រហែល​ពី​២០​ទៅ​៣០​នាទី ហើយ​លាង​ទឹក​ឱ្យ​ស្អាត​ធ្វើ​ឱ្យ​មុខ​របស់​អ្នក​ឡើង​ស្រទន់ គួរ​ជាទី​គយគន់​នៃ​ភ្នែក​អ្នកផង ។

៥-​ធ្វើ​ឱ្យ​មុខ​ក្មេង​ជាង​វ័​យៈ គ្រាន់តែ​យក​ពងមាន់​លាប​លើ​មុខជា​បន្តបន្ទាប់​តែ​រយៈពេល​១​ស​ប្តា​ហ៍ លោក​អ្នក​នឹង​មាន​អារម្មណ៍​ថា ផ្ទៃមុខ​នឹង​ម៉ដ្ឋ​រលោង​ប្លែក ស្បែក​រឹប​ជាង​មុន។

៦-​កាត់​បន្ថយ​អាការ​ចាញ់​ពន្លឺ​ថ្ងៃ​ឬ​ឆាប់​រលាក ៖ អ្នក​ដែល​មាន​ស្បែក​ចាញ់​ពន្លឺ​ថ្ងៃ​ធ្វើ​ឱ្យ​កើត​ពងបែក​ញឹកញាប់ ត្រូវ​យក​ពងមាន់​ផ្នែក​សម​ក​លាប​មុខជា​រៀងរាល់ថ្ងៃ​ក្នុង​មួយ​ដង ប្រហែល​ពី​១០​ទៅ​១៥​នាទី ក្នុង​រយៈពេល​៣​ទៅ​៤​ស​ប្តា​ហ៍ ស្នាម​រលាក​នឹង​បាត់​អស់ ហើយ​ភាព​ស្រស់​ស្អាត​ក៏​លេចឡើង ។

៧-​ជួយ​ទ្រទ្រង់​សក់​ឱ្យ​ស្អាត ៖ ក្រៅពី​មាន​ប្រយោជន៍​លើ​ផ្ទៃមុខ ពងមាន់​ពណ៌​ស​ក៏​អាច​ជួយ​ឱ្យ​សក់​ស្រស់​ស្អាត លោក​អ្នក​គ្រាន់តែ​យក​ពងមាន់​ស្រទាប់​សវាយ​ឱ្យ​ឡើង​ពពុះ​លាយ​ជាមួយ​ខ្លាញ់​ម្កាក់ យក​ទៅ​លាប​សក់​ទុក​ចោល​ប្រហែល​៣០​នាទី រួច​កក់សក់​ចេញ​ឱ្យ​ស្អាត យ៉ាង​តិច​ក្នុង​មួ​យស​ប្តា​ហ៍​ធ្វើ​១​លើក សក់​របស់​អ្នក​នឹង​មាន​សុខភាព​ល្អ មាន​ទម្ងន់ និង​ស្រស់​ស្អាត​ដូច​ធម្មជាតិ ៕