ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម​មុខ ! ខ្លួន​នៅ​ក្មេង​ល្ហក់ បែរជា​ដើរ​ធ្វើ​បែប​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​កបាន​សម្រេច​ប៉ុន្តែ​រត់​មិន​រួច …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​កបាន​សម្រេច​ប៉ុន្តែ​រត់​មិន​រួច ។ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​កន្លែង​ប្រគំ​តន្ត្រី​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នារី​សង្ស័យ​ឈ្មោះ សុខ ម៉ា​ប់ ហៅ លក្ខ អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ដើមបណ្តឹង​ឈ្មោះ ជុំ ណា​ក់ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង្ស ខេត្តតាកែវ ។

បើ​តាម​សំដី​ស្ត្រី​ដើមបណ្តឹង​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​គាត់​និង​ប្តី​បាន​នាំ​កូនស្រី​ឈ្មោះ ទួន ស្រី​នុ​ត អាយុ​៧​ឆ្នាំ ទៅ​មើល​ការ​ប្រគំ​តន្ត្រី​នៅ​ជិត​ផ្ទះ​ជួល​របស់​ខ្លួន ខណៈ​ដែល​គាត់​កំពុង​តែ​មើល​ការ​ប្រគំ​តន្ត្រី​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ខាងលើ​ឆ្លៀតឱកាស​ឆក់​ខ្សែ​.​កកូន​ស្រី​គាត់​បាន​សម្រេច ប៉ុន្តែ​រត់​មិន​រួច​ត្រូវ​ប្តី​គាត់​ក្របួច​ជាប់ រួច​ក៏​នាំ​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​មក​ធ្វើការ​សាកសួរ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​ខាងលើ​នេះ​ដើមបណ្តឹង​បាន​សុំ​ឲ្យ​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ​ទៅ​លើ​ស្ត្រី​ខាងលើ​ប៉ុណ្ណោះ ថ្ងៃក្រោយ​កុំ​ឲ្យ​ធ្វើអំពើ​បែប​នេះ​ទៀត ៕