ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សរសើរ លើកទឹកចិត្ត និង​ផ្តល់​រង្វាន់​ឱ្យ​កូន​អ្នក !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​សរសើរ គឺ​នៅ​ពេល​ដែល​អ្នក​ប្រាប់​កូន​របស់​អ្នក​ថា អ្នក​ចូល​ចិត្ត​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ ឬ​របៀប​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត ។ ឧទាហរណ៍ ការងារ​ដ៏​អស្ចារ្យ​, ធ្វើ​បាន​ល្អ…

រាជធានី​ភ្នំពេញ ៖ ការ​សរសើរ គឺ​នៅ​ពេល​ដែល​អ្នក​ប្រាប់​កូន​របស់​អ្នក​ថា អ្នក​ចូល​ចិត្ត​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ ឬ​របៀប​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត ។ ឧទាហរណ៍ ការងារ​ដ៏​អស្ចារ្យ​, ធ្វើ​បាន​ល្អ ឬ ពិតជា​អស្ចារ្យ ។ ការ​សរសើរ​ផ្តល់​ទំនុកចិត្ត និង​អារម្មណ៍​លើ​ខ្លួនឯង​របស់​កូន​អ្នក ។ ដោយ​ប្រើ​ការ​សរសើរ អ្នក​កំពុង​បង្ហាញ​កូន​របស់​អ្នក​ពី​របៀប​គិត និង​និយាយ​វិជ្ជមាន​អំពី​ខ្លួនឯង ។ អ្នក​កំពុង​ជួយ​កូន​របស់​អ្នក​ឱ្យ​រៀន​ពី​របៀប​ដើម្បី​ទទួលស្គាល់​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ និង​មាន​អារម្មណ៍​មោទនភាព​ចំពោះ​ខ្លួនឯង ។

អ្នក​អាច​សរសើរ​កុមារ​ដែល​មាន​អាយុ​ខុស​គ្នា​ចំពោះ​រឿង​ផ្សេង​ៗ​គ្នា ។ អ្នក​អាច​សរសើរ​ក្មេង​តូច​សម្រាប់​ការ​ចែករំលែក ឬ​សម្រាប់​ការ​ចាក​ចេញពី​សួន​កម្សាន្ត​នៅ​ពេល​សួរ ។ អ្នក​អាច​សរសើរ​ក្មេង​ជំទង់​ដែល​បាន​មក​ផ្ទះ​នៅ​ពេល​ដែល​បាន​ព្រមព្រៀង ឬ​សម្រាប់​ការ​ចាប់ផ្ដើម​ធ្វើ​កិច្ចការ​ផ្ទះ​ដោយ​មិន​ត្រូវ​បាន​រំលឹក ។

សូម​ជួយ​កូន​របស់​អ្នក​ឱ្យ​ដឹង​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ និង​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​មាន​អាកប្បកិរិយា​ល្អ​ជាមួយនឹង​គន្លឹះ​ងាយ​ៗ​ទាំងនេះ ៖
១. នៅ​ពេល​អ្នកមាន​អារម្មណ៍ល្អ​ចំពោះ​កូន​របស់​អ្នក ចូរ​និយាយ​វា​ចេញ​មក​ឱ្យ​ពួក​គេ​បានឮ ។ មើល​ថា តើ​អ្នក​អាច​ផ្តល់​ឱ្យ​កូន​របស់​អ្នក​នូវ​ពាក្យ​លើកទឹកចិត្ត​ខ្លះ​ជា​រៀងរាល់ថ្ងៃ ។ រឿង​តូចតាច​ដែល​អ្នក​និយាយ​អាច​បង្កើត​បាន​តាម​ពេលវេលា ដើម្បី​មាន​ឥទ្ធិពល​ធំ​ដល់​កូន​របស់​អ្នក ។

២. រក​មើល​វិធី មិនមែន​ពាក្យ​សំដី​ដើម្បី​សរសើរ ឬ​លើកទឹកចិត្ត​កូន​របស់​អ្នក ។ ការ​លើក​មេដៃ ការ​ផ្តល់​ស្នាមញញឹម ឬ​ទះដៃ​អាច​ជា​វិធី​ដ៏​មាន​អានុភាព​ដើម្បី​បង្ហាញ​កូន​របស់​អ្នក​ថា អ្នក​មានការ​ចាប់អារម្មណ៍​ចំពោះ​អាកប្បកិរិយា ឬ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ។

៣. ធ្វើ​ឱ្យ​កូន​របស់​អ្នក​ភ្ញាក់ផ្អើល​ជាមួយនឹង​រង្វាន់​សម្រាប់​អាកប្បកិរិយា​ល្អ ។ ឧទាហរណ៍ អរគុណ​កូន​សម្រាប់​ការ​រៀបចំ​របស់​លេង ឬ​ជួយ​ចម្អិនម្ហូប​ម៉ាក់​បាន​ល្អ តោះ​ទៅ​សួនច្បារ​ដើរ​លេង ដើម្បី​អបអរ ។

៤. ស្វែងរក​ការ​ផ្លាស់​ប្តូរ និង​ជោគជ័យ​តិចតួច ។ ជា​ជាង​ការ​រង់ចាំ​រហូត​ដល់​កូន​របស់​អ្នក​បាន​ធ្វើ​អ្វីមួយ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដើម្បី​ផ្តល់​ការ​សរសើរ សូម​ព្យាយាម​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង ឬ​ការ​កែ​លម្អ​ណាមួយ ។

៥. ព្យាយាម​សរសើរ​កូន​របស់​អ្នក​ឱ្យ​បាន​ច្រើន​ជាង​ការ​រិះគន់ ។

៦. សរសើរ​កូន​របស់​អ្នក​ចំពោះ​ភាព​ខ្លាំង​របស់​ពួក​គេ និង​លើកទឹកចិត្ត​កូន​របស់​អ្នក​ឱ្យ​មាន​អារម្មណ៍​រំភើប​ចំពោះ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​របស់​ពួក​គេ ។ នេះ​នឹង​ជួយ​កូន​របស់​អ្នក​អភិវឌ្ឍ​អារម្មណ៍​នៃ​មោទនភាព និង​ទំនុកចិត្ត​លើ​ខ្លួនឯង ។

៧. ព្យាយាម​ធ្វើ​ឱ្យ​ការ​សរសើរ​របស់​អ្នក​សម​ស្រប​នឹង​អាកប្បកិរិយា ។ ប្រសិនបើ​ការ​សរសើរ​របស់​អ្នក​ត្រូវ​បាន​បំផ្លើស ឬ​និយាយ​ខុស​ការ​ពិត កូន​របស់​អ្នក​ប្រហែលជា​មិន​ជឿ​វា​ទេ ។

៨. ប្រើ​ការ​សរសើរ និង​រង្វាន់​តាម​របៀប​ដែល​សម​ស្រប​តាម​អាយុ ។ ជា​ឧទាហរណ៍ ក្មេង​ជំទង់​ប្រហែលជា​មិន​ចង់​ទទួល​បានការ​សរសើរ​ជា​សាធារណៈ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ទេ ខណៈ​ពេល​ដែល​ក្មេង​ទើប​ចេះ​ដើរ​តេះតះ​អាច​ចូល​ចិត្តការ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​សរសើរ ។

ចំណុច​សំខាន់ ៖ ការ​សរសើរ គឺ​នៅ​ពេល​ដែល​អ្នក​ប្រាប់​កូន​ថា អ្នក​ចូល​ចិត្ត​របៀប​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត ។ ការ​សរសើរ​ដំណើរការ​ល្អ​បំផុត​នៅ​ពេល​ដែល​វា​ពិពណ៌នា​អំពី​អាកប្បកិរិយា​ដែល​អ្នក​ចូល​ចិត្ត ។ ការ​លើកទឹកចិត្ត គឺជា​ការ​សរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ឧទាហរណ៍ នៅ​ពេល​ដែល​អ្នក​ឃើញ​កូន​របស់​អ្នក​កំពុង​ព្យាយាម ។ អ្នក​អាច​សរសើរ និង​លើកទឹកចិត្ត​កូន​របស់​អ្នក​នៅ​គ្រប់​វ័យ ។ រង្វាន់​ពង្រឹង​ឥរិយាបថ​ដែល​អ្នក​ចង់បាន ប៉ុន្តែ​វា​ជា​ការ​ល្អ​បំផុត​ដែល​មិន​ត្រូវ​ប្រើ​វា​ច្រើន​ពេក​ទេ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ បើក វគ្គ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ៣ ខែឧសភា ឆ្នាំ ២០២២ ។ សាលារៀន​ផ្តល់​ជូន​ពិសេស ១៥% លើ​តម្លៃ​សិក្សា និង​ធានា​រ៉ាប់ រងគ្រោះថ្នាក់ និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​មាន សុពលភាព​ត្រឹម​ថ្ងៃ​ទី ២ ខែឧសភា ឆ្នាំ ២០២២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់​គ្រប់ សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។