ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតី​ត​សិស្សសា​លា​មធ្យមសិក្សា​កំរិត១កោះសូទិ​ន​ជួបជុំ​រំលឹក​គុ​ណ​គ្រូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធា​នី​ភ្នំពេញ​ ៖ ​អតីត​សិស្សសាលា​មធ្យមសិក្សា​កំរិត១ កោះសូ​ទិន​ ឆ្នាំ​សិក្សា១៩៨៦ ១៩៩០ បាន​ជួបជុំ​គ្នា​រៀបចំ​ពីធី​សំណេះសំណាល​ជា​កា​រ​គោរព នឹករលឹក ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​លោកគ្រូ…

រាជធា​នី​ភ្នំពេញ​ ៖ ​អតីត​សិស្សសាលា​មធ្យមសិក្សា​កំរិត១ កោះសូ​ទិន​ ឆ្នាំ​សិក្សា១៩៨៦ ១៩៩០ បាន​ជួបជុំ​គ្នា​រៀបចំ​ពីធី​សំណេះសំណាល​ជា​កា​រ​គោរព នឹករលឹក ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​លោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍​ដែល​បាន​បង្ហាត់បង្រៀន​ព្រមទាំង​ជា​កា​រ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មិត្ត​ភ​ក្​កិ​រួម​ជំនា​ន់ ,ថ្នាក់ និ​ង​រួម​ស្រុកកំណើ​ត ដែល​បាន​បែកគ្នា អស់​រយះ​ពេល​ឆ្នាំ​កន្លង​មក​ ។

ពិធី​នេះ​ បាន​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី០៦ ខែមេសា​ឆ្នាំ ២០២២នៅក្នុង​វិទ្យាល័យ​កោះសូ​ទិន (ដែល​ជា​អតីត​សាលា​មធ្យមសិក្សា​កំរិត១ កោះសូទិន) ស្ថិតនៅ​ភូមិ ទី១០ (កណ្តាល​កោះ)ឃុំ​កោះសូទិន​ស្រុក​កោះសូទិន ​ខេត្ត​កំពង់ចាម​ ដោ​យមាន​ការចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ​ និង​អតីត​សិស្ស ប្រមាណ២០០នាក់​។

នេះ​ជា​លើក​ទី២ ដែល​អតីតសិស្ស និង​លោកគ្រូ​អ្នកគ្រូ​បាន​ជា​ជួប​ជុំគ្នា បន្ទាប់ពីបា​នព​ន្យា​ពេល​រយៈ​ពេល២ឆ្នាំ​
ខ​ណៈពេល​កូ​វីដ១៩បាន​ផ្ទុះឡើង ។ នៅក្នុង​ការនោះ ដែល ក៏មានការ​អញ្ជើញ​ចូលរួម ជា​ភ្ញៀវ​កិត្តិយស​ពីសំណាក់​លោក ឌីម ឈុន​ឡេង ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន ស្រុក​កោះ​សូទិន និង​លោក​ឧត្តមសេនីយ៍ សោ សាវឿ​ន ​មេបញ្ជាការ​កងរាជអាវុ​ធហត្ថ​ខេត្ត​កំពង់ចាម​ផង​ដែ​រ​។

លោកឧត្តមសេនីយ៍​ត្រី មាស យ៉​ត ​ជា​នាយ​អាវុធហត្ថ និងតំណាង​អតីត​សិស្ក៏​បាន​សំដែ​ង​នូវ​ទឹក រំភើប​ក្រៃ​​លែង ដែលមិត្ត​ភ​ក្កិ​រួម​ជំនាន់​ទាំងអស់​បាន​មក​ជួបជុំគ្នាថ្ងៃនេះ ហើយក៏ជា​ការគោរព​ដឹងគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​បង្ហាត់បង្រៀន​យើងខ្ញុំ​ទាំងអស់គ្នា នៅ​ថ្នាក់​មធ្យមសិក្សា​កំរិត១ដែល​ជា​ស្ពាន​ដើម្បី​ទៅ​បន្ត​សិក្សា​នៅ​ថ្នាក់​បន្តបន្ទាប់​ទៀត ​។​ ការ​ជួបជុំគ្នា ថ្ងៃនេះ​គឺជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង​មិត្ត​ភ​ក្កិ រួមសាលា​និង​រួម​ស្រុក​កំណើត​ជាមួយគ្នា​ជាថ្មី​ម្តង​ទៀត បន្ទាប់ពី​បាន​ខាក​ខាង​រយះ​ពេល២ឆ្នាំកន្លង ។

លោក​សោម សេរី អតីត​នាយក​សាលា​មធ្យមសិក្សា​កំរិត១កោះសូទិន ចូលនិវត្តន៍ ​​បាន​សំដែង​នូវ​ទឹកចិត្ត​រំភើប​ក្រៃលែង នូវ​វត្ត​មា​នកូ​នៗ ដែល​ជា​អតីត សិស្ស​រួម​ជំនាន់ ក្តី រួម​ថ្នា​ក់​ក្តី ដែល បាន​ជួបជុំគ្នា រំលឹក​គុណគ្រូ​ពីអ​តី​ត​កាល​នៅពេល ។​ នេះ​ជាការល្អ​ប្រពៃ​​ណាស់ ដែល​កុលបុត្រ​ខ្មែរ គោរព​ដឹងគុណ​លោកគ្រូ អ្នកគ្រូ ដែល​ជា​ម្តាយ​ទី២ ដែល​បាន​បង្ហាត់បង្រៀន​និង​អប់រំ​កន្លង​មក​។

លោក​សោម សេរី ​​បាន​រំលឹក​ពី​ប្រវត្តិ​សាលា​មធ្យម​កំរិត ១ កោះសូទិន​កាលនោះ ទើបតែ​បង្កើត​ថ្មី​ហើយ យើង​ទាំងអស់គ្នា ដឹងគុណ​ជានិច្ច ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង របស់​អតីត​គ​ណៈ​កម្មា​ការ​សាលា និង​លោក​មេឃុំ​កោះ​សូទិន ជាពិសេស សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ដែលបាន​ផ្តល់​ជាអំណោយ ក្នុង​ការ​កសាង​សាលា​នេះ​ឡើង​។​ បន្ទាប់ពី​សាលា​បាន​បង្កើត​ឡើង​កូនសិស្ស បាន​កាប់គាស់​រាន​ព្រៃប្ញស្សី​ និង​ដាំ​កូនឈើ​លុះ​ក្រោយ​មក​​បាន
​ក្លា​យ​ជា​វិទ្យាល័យ កោះសូទិន ដែល​ពោរពេញ​ទៅ​ដោយ​សោ​ភណ្ឌ​ភាព និង​ម្លប់ឈើ​ត្រឈឹងត្រឈៃ​ សម្រាប់​ជា​ថ្នាល់​បណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​ជំ​នាន់​ក្រោយ​ៗ​។

ក្នុងឱ​កាស​នោះ អតីត​សិស្ស​ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​ដល់​លោកគ្រូ​អ្នកគ្រូ​ចូលនិវត្តន៍​ចំនួន១៣នាក់​ព្រមទាំង​ផ្តល់​សម្ភារះ​ជា​អនុស្សាវរីយ៍​ផង​ដែរ​។​ចំណែក​លោក ឌីម ឈុន​ឡេង​ក៍ន​ជួយឧបត្ថម្ភ​ដល់ កម្មវិធី ,វិទ្យាល័យ​កោះសូទិន , សាលាឃុំ , កងកម្លាំង​ប្រដាប់​អាវុធ ព្រមទាំង​ពិសា​បាយ​សាម​គ្តី​និង​រាំ​សប្បាយ​ក្នុង​ភា​ពស្និ​ទស្នាល​ជាទីបំផុត ៕

​​

អត្ថបទសរសេរ ដោយ