នៅមិននៅឲ្យសង្សារថតស្រាតផ្ញើឲ្យមើល
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមាត់ទន្លេភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ …
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមាត់ទន្លេភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ …
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមាត់ទន្លេភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីបុរសរូបនោះបានឱ្យសង្សាខ្លួនថតរូបស្រាតជាច្រើនសន្លឹកផ្ញើឱ្យខ្លួន ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ កាន សុគន្ធារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ មុរបរសិស្ស ។
មន្ត្រីនគរបាលបានឱ្យដឹងបន្ថែមទៀតថា នារីរងគ្រោះនិងជនសង្ស័យបានស្គាល់គ្នា និងមានការរាប់អានគ្នាជាមិត្តភក្ដិធម្មតា ។ លុះដល់ឆ្នាំ២០១៥ក៏មានការស្រឡាញ់គ្នាជាសង្សាររហូតបានដេករួមរក័ជាមួយគ្នាច្រើនដងមកហើយ ។ ក្រោយមកក៏បែកបាក់គ្នាមួយរយៈ រួចក៏ជួបគ្នាវិញ ។ ពេលមួយ ជនសង្ស័យបានទៅលេងម្តាយខ្លួនដែលទៅធ្វើការនៅប្រទេសវៀតណាម ហើយបានផ្ញើសារមកឲ្យនារីរងគ្រោះ ដោយលួងលោមឲ្យថតរូបស្រាត៨ប៉ុស្តិ៍ផ្ញើរតាមសារឲ្យខ្លួនទុកមើល ។ ដោយសារតែក្តីស្រលាញ់នារីរងគ្រោៈក៏បានថតរូបផ្ញើទៅឲ្យតាមការលួងលោមមែន ។ ស្រាប់តែប្រហែលពាក់កណ្តាល ឆ្នាំ២០១៦ ជនសង្ស័យបានមកស្រុកខ្មែរវិញ ហើយបានផ្ញើសារគំរាមដល់នារីរងគ្រោះថា ត្រូវតែរកលុយឲ្យបាន៤០០ដុល្លារ បើមិនបានទេ ខ្លួននឹងផ្សាយរូបអាក្រាតតាមប្រព័ន្ធហ្វេសប៊ុក ។
មន្ត្រីនគរបាលបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យគំរាមបែបនេះ នារីរងគ្រោះមានការភ័យខ្លាច បានដើរខ្ចីលុយមិត្តភក្ដិផ្ញើឲ្យជនសង្ស័យភ្លាម ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យបានផ្ញើសារមកម្តងទៀតតាមរយៈទូរស័ព្ទលេខ ០១០ ៥០៨១០០ ថា ត្រូវរកលុយឲ្យបាន៣០០ដុល្លារទៀត បើមិនបានខ្លួននឹងបង្ហោះរូបស្រាតអាសអាភាស តាមហ្វេសប៊ុក (Facebook) ហើយ ។ ពេលនេះនារីរងគ្រោៈបានផ្ញើសារត្រឡប់ទៅវិញថា ខ្លួនរកលុយពីណាបាន គ្មានលុយទេ ជនសង្ស័យក៏បានផ្ញើសារឆ្លើយថា ទៅដេកជាមួយអ្នកណាក៏ដោយឲ្យតែបានលុយ ។ ពេលនោះនារីរងគ្រោះមិនដឹងរកលុយឯណាក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ តែម្តង ។
ក្រោយពីបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ កម្លាំងជំនាញយុត្តិធម៌ក្រុងតាខ្មៅសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ខែឆ្នាំដដែល ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចសួនច្បារមាត់ទន្លេភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈជនសង្ស័យទៅយកលុយពីនារីរងគ្រោះតាមការណាត់ជួប ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគំរាមទារលុយពីនារីរងគ្រោះជាថ្នូរនិងការមិនបង្ហោះរូបអាសអាភាសរបស់នារីរងគ្រោះពិតប្រាកដមែន ដោយលើកទី១ បាន៣៥០ដុល្លាមិនចាំថ្ងៃខែ នៅផ្ទះសំណាក់៣៦២ ទល់មុខផ្សារតាខ្មៅថ្មី លើកទី២ទារ៣០០ដុល្លារ ដោយណាត់ជួបគ្នានៅសួនច្បារមាត់ទន្លេ មិនទាន់បានលុយផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ