ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​តា​បស​​ឥសីជា​ច្រើន​​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ ពេល​ប្រកាស​​តែង​តាំង​​ឧត្តម​ទីប្រឹក្សា​សម្តេច​សង្ឃ បួរ គ្រី

2 ឆ្នាំ មុន
  • ស្វាយរៀង

ប្រជាពលរដ្ឋ​ខេត្ត​នៅស្វាយ​រៀង មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​បានឃើញ​វត្តមាន​តាបស​ជា​ច្រើន​នាក់ ដែល​មាន​ទាំង​ស្ត្រី​និង​ក្មេង​តូច​ផង គ្រង​សម្លៀក​បំពាក់​ពណ៌​ស​និង​ស្បែក​ខ្លា ទុក្ខ​សក់​និង​ពុកចង្កា​វែង​ៗ​រាង​កាយ ចាក់​សាក់​ពេញ​ខ្លួន ដៃ​កាន់​ឈើច្រត់​ដើរ​តាម​ក្រោយ​

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ខេត្ត​នៅស្វាយ​រៀង មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​បានឃើញ​វត្តមាន​តាបស​ជា​ច្រើន​នាក់ ដែល​មាន​ទាំង​ស្ត្រី​និង​ក្មេង​តូច​ផង គ្រង​សម្លៀក​បំពាក់​ពណ៌​ស​និង​ស្បែក​ខ្លា ទុក្ខ​សក់​និង​ពុកចង្កា​វែង​ៗ​រាង​កាយ ចាក់​សាក់​ពេញ​ខ្លួន ដៃ​កាន់​ឈើច្រត់​ដើរ​តាម​ក្រោយ​សម្តេច​អភិ​សិរី​សុ​គ​ន្ធា​ធិ​បតី មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិ​ក​និកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រធាន​គណៈសង្ឃ​នាយក​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រជាពលរដ្ឋ​បាន​ភ្ញាក់​រំជើប​រំជួលចិត្ត ព្រោះ​មិន​ធ្លាប់​ឃើញ​ផ្ទាល់ គឺ​ធ្លាប់តែ​ឮ​និង​ឃើញ​នៅ​ក្នុង​រឿងព្រេង ក្នុង​ខ្សែភាពយន្ត លុះ​ពេល​ឃើញ​វត្តមាន​បែប​នេះ ក៏​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​អារម្មណ៍​គ្រប់​ៗ​គ្នា ។ វត្តមាន​តាបស​ឬ​តា​ឥសី​នេះ គឺ​នៅ​ក្នុង​ពិធី​ប្រ​គល់​ព្រះរាជ​សង្ឃប្រកាស​ឧត្តម​ទីប្រឹក្សា​-​ទីប្រឹក្សា​ផ្ទាល់ និង​ប្រទាន​ព្រះរាជ​អំណោយ​ដល់​លោក​តា​លោក​យាយ និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្រុង​ស្វាយ​រៀង​ចំនួន​២០០​គ្រួសារ ដែល​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស​ត្រីខកំប៉ុង​១​យួរ ទឹកត្រី​១​យួរ ទឹក​ស៊ី​អ៊ី​វ​១​យួរ​និង​ប្រាក់​២០.០០០​រៀល ។

ពិធី​នេះ បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សា​លា​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២២ ដោយ​មាន​ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្ត អ​ញ្ជេ​ី​ញ​ចូលរួម​ដែរ ។

ក្នុង​ឱកាស​នោះ តាបស​ជា​ច្រើន​អង្គ​នាក់​ក៏​ទទួល​ព្រះរាជ​សង្ឃប្រកាស​គោរមងារ​ជា​ឧត្តម​ទីប្រឹក្សា ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​អភិ​សិរី​សុ​គ​ន្ធា​ធិ​បតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រធាន​គណៈ​សង្ឃនាយក​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

តាម​មន្ត្រី​រៀបចំ​ពិធី​បាន​ឲ្យ​ដឹង​ថា តាបស​ទាំងអស់​អញ្ជើញ​មក​ពី​តំបន់​ភ្នំ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ។ ពួក​គាត់​មិន​និយាយ​ភាសា​ខ្មែរ​យើង​ទេ គឺ​និយាយ​ភាសា​តាម​តំបន់​របស់​គាត់​រស់នៅ ឯការ​ប្រាស្រ័យ​ទាក់ទង​គឺ​មាន​អ្នក​បកប្រែ ។ ក្រោយ​ពី​ពិធី​ត្រូវ​បាន​បញ្ចប់ ក៏​មាន​មន្ត្រីរាជការ និង​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​សុំ​ថតរូប​ជា​មួយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ