ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ហ៊ោក​កញ្ច្រៀវ​ពេញ​ចំការ​ចេក លុះ​សមត្ថកិច្ច​ឡោម​ព័ទ្ធ នាំគ្នា​រត់​បាត​ជើង​ស​ព្រាត

2 ឆ្នាំ មុន
  • កំពង់ចាម

សម្លេង​មនុស្ស​នាំ​គ្នា​ហ៊ោ​ក​ញ្ច្រៀ​វ​ចេញពី​ក្រុម​អ្នកលេង​ល្បែ.ង​បញ្ជល់មាន់ នៅ​ក្នុង​ចម្ការ​ចេក​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឡោម​ព័ទ្ធ ប៉ុន្តែ​គ្រាន់តែ​ដឹង​ភ្លាម ​ពួក​គេ​នាំ​គ្នា​រត់គេច​ខ្លួន​ប្រសាច

ខេត្តកំពង់ចាម ៖ សម្លេង​មនុស្ស​នាំ​គ្នា​ហ៊ោ​ក​ញ្ច្រៀ​វ​ចេញពី​ក្រុម​អ្នកលេង​ល្បែ.ង​បញ្ជល់មាន់ នៅ​ក្នុង​ចម្ការ​ចេក​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឡោម​ព័ទ្ធ ប៉ុន្តែ​គ្រាន់តែ​ដឹង​ភ្លាម ​ពួក​គេ​នាំ​គ្នា​រត់គេច​ខ្លួន​ប្រសាច ។ ប្រតិ​បត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ នៅ​ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ។ ជាមួយ​នោះ អ្នក​ញៀ.ន​ល្បែ.ង​ចំនួន​៩​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ និង​ស្រាវជ្រាវ​បន្ត ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កាន់​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​ថា នៅ​ចំណុច​ឃុំ​ថ្ម​ពូន មាន​គេ​បើក​លេងល្បែ.ង​បញ្ជល់មាន់​ជា​ច្រើន​ថ្ងៃ​មក​ហើយ និង​មាន​មនុស្ស​ជិះ​ម៉ូតូ​ពពាក់ពពូន​មក​លេង​ដោយ​ខុសច្បាប់ ។ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក៏​បាន​ចាត់តាំង​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ និង​អាជ្ញាធរ​មូលដ្ឋាន​បើក​កិច្ច​ប្រតិបត្តិការ​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​ដែល​ចុះ​ទៅ​បង្ក្រាប​នោះ គឺ​មិន​ឲ្យ​ក្រុម​អ្នកលេង​ល្បែ.ង​ដឹងខ្លួន​នោះ​ទេ តែ​ពេល​ដែល​ទៅ​ជិត​ដល់ គឺ​​មាន​ក្រុម​អ្នក​មើលផ្លូវ​បាន​ប្រាប់​ដល់​អ្នកលេង​ក្នុង​ចម្ការ​ចេក​ឱ្យ​ដឹងខ្លួន និង​រត់​ចូល​​ក្នុង​ព្រៃ​គេចខ្លួន​ចោល​ម៉ូតូ​នៅ​ក្បែរ​សង្វៀន​បញ្ជល់មាន់ នៅ​ចំណុច​ព្រៃ​ចម្ការ​ចេក ស្ថិត​នៅ​ភូមិ​អូរ​តាថុក ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ទោះជា​បែប​នេះ​ក៏​ដោយ ក៏​កម្លាំង​សមត្ថកិច្ច​ក្រសោប​បាន​អ្នកលេង​ល្បែ.ង​ចំនួន​៩​នាក់​ផង​ដែរ ក្នុង​នោះ​រួម​មាន​ ៖

១-​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​លិច​វត្ត ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
២-​ឈ្មោះ នូ ឈាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
៣-​ឈ្មោះ កឹ​ម ចេក ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ដាក​ស្នាយ ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ។
៤-​ឈ្មោះ លី ចំ​រេ​ី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​អូរ​តាថុក ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
៥-​ឈ្មោះ ហ៊ី​ម វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
៦-​ឈ្មោះ គួ​យ សំអាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​សំព័រ ឃុំ​តា​អុង ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ។
៧-​ឈ្មោះ ថៃ សុខ​គា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​អូរ​តាថុក ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
៨-​ឈ្មោះ សាំង ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​អូរ​តាថុក ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។
៩-​ឈ្មោះ ចេ​វ ចាន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ត្រាំ​ង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ក្រោយ​ពី​ឃាត់ខ្លួន​មនុស្ស ក៏​បាន​ហូត​វត្ថុ​តាង​រួម​មាន​៖ ប្រាក់​៦៥០.០០០​រៀល​ (​ហុកសិប​ប្រាំ​ម៉ឺន​រៀល​) ទូរស័ព្ទ​ដៃ​ចំនួន​៧​គ្រឿង ម៉ូតូ​ចំនួន​២៩​គ្រឿង មាន់​ជល់​ងា.ប់​ចំនួន​២​ក្បាល កន្ត្រក​មាន់​ចំនួន​៣ និង​ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ