ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! លោកនាយ​រង​ប៉ុស្តិ៍​ជួប​គ្រោះ​អកុសល ហើយ​ស្លា​.​ប់​ពេល​បញ្ជូន​មក​ភ្នំពេញ

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

នាយ​រង​ប៉ុស្តិ៍​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​​អោយ​រង​របួសធ្ងន់ និង​បាន​បាត់បង់​ជីវិត​នៅ​តាម​ផ្លូវ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ជីវិត​នៅ​

ខេត្តស្ទឹងត្រែង ៖ នាយ​រង​ប៉ុស្តិ៍​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​អោយ​រង​របួសធ្ងន់ និង​បាន​បាត់បង់​ជីវិត​នៅ​តាម​ផ្លូវ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ជីវិត​នៅ​ភ្នំពេញ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ នៅ​លើ​ផ្លូវជាតិ​៧៨A ស្ថិត​ក្នុងភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន​។

លោក​វរសេនីយ៍ឯក ទេស ភា​លាភ អធិការ​ស្រុក​សេ​សាន បាន​បញ្ជាក់​ថា លោក​អនុសេនីយ៍ឯក នូ ចាន់​សុ​ឃី ឋានៈ​នាយ​រង​ប៉ុស្តិ៍​ឃុំ​ក្បាល​រមាស បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​ទី​៣១ ខែមីនា កាលពី​វេលា​ម៉ោង​១៦​និង​១៨​នាទី​ល្ងាច នៅ​ត្រង់​ចំណុច​មុខ​ស្នាក់​ការ​បេ​អឹ​ម លើ​ផ្លូវជាតិ​៧៨A ស្ថិត​ក្នុងភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង (​មូលហេតុ គឺ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​) ខណៈ​នៅ​ពេល​ជិះ​ម៉ូតូ​ចេញពី​បំពេញការងារ​មក​ផ្ទះ​វិញ ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

លោក​អធិការ​ស្រុក​បាន​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បណ្តាល​ឱ្យ​លោកនាយ​រង​ប៉ុស្តិ៍​ឃុំ​ក្បាល​រមាស រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ពេក ទើប​គ្រូពេទ្យ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា​.​ប់​នៅ​តាម​ផ្លូវ នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​មន្ទីរពេទ្យ​ភ្នំពេញ​។

លោក​អធិការ​ស្រុក​បន្ត​ទៀត​ថា បន្ទាប់​ផុតដង្ហើម​ទៅ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​បញ្ជូន​មក​វិញ ហើយ​ក្រុមការងារ និង​ក្រុម​គ្រួ​សារបាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​ស​.​ព​ទៅ​តាម​ប្រពៃណី នៅ​ភូមិ​-​ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ