ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​នេសាទ​កំពង់​សាមគ្គីគ្មាន​ភ្ញៀវ​មក​កម្សាន្ត អ្នក​គ្រប់​គ្រង​ត្អួញ​ត្អែរ

4 ឆ្នាំ មុន
  • កំពត

សហគមន៍​នេសាទ​កំពង់​សាមគ្គី បាន​លាតសន្ធឹង​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ ស្ថិត​ក្នុងភូមិ​កំពង់​ត្នោត​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។ ទោះបីជា​បែប​ណា អ្នកគ្រប់គ្រង​ក្នុង​សហគមន៍​នេះ បាន​ត្អូញត្អែរ​ថា

ខេត្តកំពត ៖ សហគមន៍​នេសាទ​កំពង់​សាមគ្គី បាន​លាតសន្ធឹង​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ ស្ថិត​ក្នុងភូមិ​កំពង់​ត្នោត​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។ ទោះបីជា​បែប​ណា អ្នកគ្រប់គ្រង​ក្នុង​សហគមន៍​នេះ បាន​ត្អូញត្អែរ​ថា គ្មាន​ភ្ញៀវ​មក​កម្សាន្ត ។

លោក ទេព សា​វឿ​ន អាយុ​៥៨​ឆាំ្ន ជា​អ្នកចូលរួម​ថែរក្សា​ធនធាន​ជីវៈចម្រុះ​នៅ​ក្នុង​សហគមន៍​កំពង់​សាមគ្គី បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា សហគមន៍​កំពង់​សាមគ្គី​នេះ មាន​ប្រជា​នេសាទ​ចំនួន​២​ភូមិ​បាន​ចូលរួម គឺ​ភូមិ​កំពង់​ត្នោត និង​ភូមិ​កំពង់​នង់ ក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ។

ដី​នៅ​ជាប់​ឆ្នេរសមុទ្រ​នេះ មាន​ព្រៃកោងកាង ត្រូវ​បានការ​ពារ​ក្នុង​នោះ​មាន​ស្មៅ​សមុទ្រ​ផង ដែល​លាតសន្ធឹង​លើ​ផ្ទៃ​ឆ្នេរសមុទ្រ​ទំហំ​ប្រមាណ​៦០០​ហិ​កតា ។ លោក ទេព សា​វឿ​ន បន្ត​ថា បន្ទាប់​ពី​បង្កើត​សហគមន៍​នេសាទ​កំពង់​សាមគ្គី​ក្នុង​ឆាំ្ន​២០២០ នោះ​មក គឺ​មិនសូវ​មាន​ភ្ញៀវ​មក​កម្សាន្ត​ទេ តែ​លោក​ក៏​ដឹង​ដែរ​ថា ជា​សម័យ​កូ​វី​ដ​-១៩​កំពុង​ឆ្លង​ខ្លាំង នរណា​ៗ​ក៏​មានការ​ភ័យ​ខ្លាច​ដែរ ទើប​មិន​មាន​អ្នកទេសចរ ។ សហគមន៍​នេសាទ​នេះ​អាច​រក​ចំណូល​បាន គឺ​អាស្រ័យ​មក​ពី​ភ្ញៀវ​ដែល​មក​កម្សាន្ត​ទើប​ខាង​សហគមន៍​អាច​រក​ចំណូល​បាន ។

កន្លង​មក​ដី​សហគមន៍​នេសាទ​កំពង់​សាមគ្គី​នេះ មាន​មន្ត្រី​មក​ពី​សាលា​ខេត្តកំពត បាន​មក​និយាយ​បញ្ចុះបញ្ចូល ប៉ុនប៉ង​យក​ដី​ព្រៃកោងកាង​របស់​សហគមន៍​នេសាទ​កំពង់​សាមគ្គី​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង តែ​ប្រជា​នេសាទ​​បាន​នាំ​គ្នា​តវ៉ា​ជា​ច្រើន​លើក ទើប​មន្ត្រី​រូប​នោះ​បាន​ដកថយ​វិញ ហើយ​ស្រប​ពេល​នោះ ឯកឧត្តម ម៉ៅ ធនិន ក៏​បាន​មក​កាន់​តំណែង​ជា​អភិបាល​ខេត្តកំពត ផង​នោះ ទើប​ការ​ប៉ុនប៉ង​នោះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ។

លោក ទេព សា​វឿ​ន ប្រាប់​បន្ត​ថា ប្រជា​នេសាទ​នៅ​សហគមន៍​កំពង់​សាមគ្គី នៅ​តែ​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​សមុទ្រ និង​សង្ឃឹម​ទៅ​លើ​ថ្នាក់ដឹកនាំ​ជួយ​ទប់ស្កាត់​ជន​ខិល​ខួច​ដែល​តែងតែ​ប្រើ​ពាក្យ​ថា យក​ដី​សហ​គមន៍​នេះ​ទៅ​អភិ​វ​ឌ្យ​ន៍ តែ​ការ​ពិត​នោះ គេ​ប្រហែលជា​ចង់រក​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ ។

ថ្វីបើ​ពេល​នេះ កន្លែង​កម្សាន្ត​ដែល​រៀបចំ​ដោយ​ការ​រួម​ជា​សហគមន៍​នេះ មិន​ទាន់​មានការ​ជឿនលឿន​ទៅ​មុខ តែ​តំ​នប់​នេះ គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ