ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ី សុធា​រី សម្រក់​ទឹកភ្នែក​ដឹងគុណ​ការ​លះបង់​របស់​វី​រ​កងទ័ព ក្រោយ​ទៅ​មើល​ទីតាំង​ផ្ទាល់​ដែល​​យោធា​ថៃ​រំលោភ​ដី​កម្ពុជា​ដោយ​ខុសច្បាប់

3 ម៉ោង មុន
  • ភ្នំពេញ

តារា​សម្តែង​ និង​ជា​អតីត​បេក្ខភាព​បវរកញ្ញា​នាង ប៊ី សុធា​រី បាន​សម្រក់​ទឹកភ្នែក​ក្នុងអំឡុងពេល​ដែល​​នាង​បាន​ទៅ​មើល​ដោយ​ផ្ទាល់​ទីតាំង​តំបន់​ថ្មដា ដែល​យោធា​បាន​យក​ប​ន្លាលួស និង​ទូកង់តឺន័រព័ទ្ធ​រំលោភ​យក​ដី​កម្ពុជា​កាន់កាប់​ដោយ​ខុសច្បាប់ ក្រោយ​បទ​ឈប់​បាញ់ ។ ប៊ី…

តារា​សម្តែង​ និង​ជា​អតីត​បេក្ខភាព​បវរកញ្ញា​នាង ប៊ី សុធា​រី បាន​សម្រក់​ទឹកភ្នែក​ក្នុងអំឡុងពេល​ដែល​​នាង​បាន​ទៅ​មើល​ដោយ​ផ្ទាល់​ទីតាំង​តំបន់​ថ្មដា ដែល​យោធា​បាន​យក​ប​ន្លាលួស និង​ទូកង់
តឺន័រព័ទ្ធ​រំលោភ​យក​ដី​កម្ពុជា​កាន់កាប់​ដោយ​ខុសច្បាប់ ក្រោយ​បទ​ឈប់​បាញ់ ។

ប៊ី សុធា​រី បាន​រួម​ដំណើរ​ជាមួយនឹង​បេក្ខភាព​បវរកញ្ញា​កម្ពុជា​ចំនួន​៤​រូប​ផ្សេង​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តពោធិ៍​សាត់ ក្នុង​គោលដៅ​ដើម្បី​រៀបចំ​ការ​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ វប្ប​ធ​ន៌ និង​គោល​ដៅ​ទេសចរណ៍​នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទៅ​៥ ខែឧសភា ឆ្នាំ​២០២៦ ។

ក្នុងអំឡុងពេល​នោះ ប៊ី សុធា​រី និង​តារា​ស្រី​៣​រូប​ផ្សេង​ទៀត​ ក៏​បាន​ឆ្លៀតពេល​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ភ្នែក​នូវ​ទីតាំង​ដែល​យោធា​ថៃ​យក​ទូ​កុង​តឺន័រ និង​រាយ​បន្លា​លួស​ព័​ទ្ធ​រំលោភ​យក​ដី​កម្ពុជា​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ថ្មដា ដែល​ស្ថិត​នៅ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

តាម​រយៈ​វី​ដេ​អូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ប៊ី សុធា​រី បាន​លើក​ឡើង​ពី​ការ​ចង់បាន​សន្តិ​ភាព​ពី​កម្ពុជា និង​ចង់បាន​ទឹកដី​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ខុសច្បាប់​ពី​សំណាក់​យោធា​ថៃ​នោះ តារា​ស្រី​រូប​នេះ ​ក៏​បាន​សម្រក់​ទឹកភ្នែក​និយាយ​ទាំង​អួល​ដើម.​ក​ថ្លែងអំណរគុណ​ទៅ​កាន់​វី​រ​កង​ទ័ព​កម្ពុជា​ផង​ដែរ ។

ប៊ី សុធា​រី បាន​និយាយ​ចំពោះ​មុខ​វី​រ​កងទ័ព​កម្ពុជា​ ដែល​ឈរ​នៅ​តំបន់​នោះ​ថា អរគុណ​ដល់​បង​វី​រ​កងទ័ព​ទាំងអស់​គ្នា ដែល​ហ៊ាន​លះ​បង់​ខ្លួនឯង ដើម្បី​ការពារ​ទឹកដី និង​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ដែល​ជា​ប្រជាពលរដ្ឋ​ឲ្យ​រស់នៅ​ដោយ​មិន​មានការ​ភ័យ​ខ្លាច ខ្ញុំ​ពិតជា​មានការ​អរគុណ និង​ដឹងគុណ​យ៉ាង​ខ្លាំង ។

នាង​បន្ត​ថា នាង​មិនដឹង​ជា​ត្រូវ​និយាយ​អ្វី​ក្រៅពី​ពាក្យ​អរគុណ ព្រោះ​ពួក​គាត់​បាន​លះបង់​ការពារ​ប្រជាជន មិន​ថា បងប្អូន​ជាប់​សាច់ឈាម​ជាមួយ ឬ​ប្រជាជន​ទូទៅ​ទាំង​អស់នោះ​ឡើយ ក្នុង​ពេល​ដែល​នាង​សូម​សន្យា​ថា នឹង​ដឹងគុណ​ដល់​វី​រ​កងទ័ព​យើង​ទាំងអស់​អស់​មួយ​ជីវិត ។

ប៊ី សុធា​រី បាន​បញ្ជាក់​ថា កន្លង​មក​ នាង​ធ្លាប់តែ​ឮឪពុក​ម្តាយ​របស់​នាង​និយាយ​ពី​សង្គ្រាម​កាលពី​ពួក​គាត់​នៅ​ក្មេង តែ​ឥឡូវ​នាង​បាន​មក​ជួប​ខ្លួនឯង​ផ្ទាល់ បើ​ទោះបីជា​យើង​មិន​បាន​រត់​ក្នុង​សង្គ្រាម ប៉ុន្តែ​ពួក​យើង​បានដឹង​ឮ ហើយ​ក៏​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ។

យ៉ាងណា បើ​តាម ប៊ី សុធា​រី នា​ពេល​អនាគត​ពួក​យើង​នឹង​ទទួល​បាន​សុខ​សន្តិភាព​ឡើង​វិញ ហើយ​ពួក​បង​ៗ​ដែល​ជា​ទាហាន​ជួរ​មុខ​អាច​នឹង​វិល​ត្រឡប់​ទៅ​ជួប​ក្រុម​គ្រួសារ​ឡើង​វិញ ជាមួយនឹង​ការ​រស់នៅ​ដោយ​មាន​សុភមង្គល និង​សុវត្ថិភាព ៕

Evoto

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ