ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ ឆ្លាំង ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដោយសារ​ជំងឺ​ទឹក​សួត និង​ទឹកនោមផ្អែម

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​នាយ ឆ្លាំង កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដោយសារ​តែ​លោក​កំពុង​ញាំញី​ដោយសារ​ជំងឺ​សួត និង​ទឹកនោមផ្អែម បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈចុង​ក្រោយ​​នៅ​ក្នុង​ក្រុម​កំប្លែង​ដែល​ដឹកនាំ​ដោយ​តារា​កំប្លែង​ជើង​ចាស់​គឺ​នាយ​ក្រឹម។ នាយ ឆ្លាំង…

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​នាយ ឆ្លាំង កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដោយសារ​តែ​លោក​កំពុង​ញាំញី​ដោយសារ​ជំងឺ​សួត និង​ទឹកនោមផ្អែម បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈចុង​ក្រោយ​​នៅ​ក្នុង​ក្រុម​កំប្លែង​ដែល​ដឹកនាំ​ដោយ​តារា​កំប្លែង​ជើង​ចាស់​គឺ​នាយ​ក្រឹម។

នាយ ឆ្លាំង ត្រូវ​បាន​គេ​ទម្លាយ​រូបភាព​តាម​បណ្តាញ​សង្គម ពេល​លោក​កំពុង​ដេក​ឈឺ​នៅ​លើ​កន្ទេល ជាមួយ​កាយសម្បទា​ស្គមស្គាំង និង​ស្លេកស្លាំង​ខ្លាំង​ស្ទើរ​មើល​មិន​ស្គាល់ ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ផលិតករ​លោក ហ៊ុយ យ៉ា​ឡេ​ង បាន​បង្ហោះ​រូបភាព​នាយ ឆ្លាំង ដែល​កំពុង​ដេក​ឈឺ ដោយ​ភ្ជាប់​ជាមួយ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា បើសិន​ខ្ញុំ​ជា​អ្នកមាន​😰​បើសិន​ខ្ញុំ​ជា​គ្រូពេទ្យ​ខ្ញុំ​អាច​ជួយ​មិត្ត​ខ្ញុំ​បាន​ច្រើន​ជាង​នេះ​🙏​តែ​ពេល​នេះ​​ ខ្ញុំ​បាន​ត្រឹម​ស្រែក​ដង្ហោយហៅ​តាម​ហ្វេ​ស​ប៊ុ​ក​🙏​រក​អ្នក​ជួយ​😭​នាយ​ឆ្លាំង​តារា​កំប្លែង​ឈឺ​ធ្ងន់​មែនទែន​ហើយជំងឺ​​សួតជំងឺ​ទឹកនោមផ្អែម ថែម​រលាក​បំពង់កហូប​បាយ​មិន​បាន​៤​ថ្ងៃ​ហើយ​។

លោក​បន្ត​ថា 😭​បងប្អូន​ដែល​អាណិត​ស្រលាញ់​គាត់​ក៏​ចូលរួម​ជួយ​តាម​សទ្ធា នេះ​ជា​លេខ​​ភរិយា​គាត់ 015551615 ​ជួយ​សៀ​ផង​បងប្អូន ​ក្រែង​មាន​ពេទ្យ​ទេវតា​ជួយ​ឲ្យ​គាត់​បានជា​🙏​ពេល​នេះ​។

លោក​បញ្ជាក់​ថា នាយ​ឆ្លាំង​មិន​បាន​សម្រាក​នៅ​ពេទ្យ​ទេ​ គឺ​សម្រាក​ព្យាបាល​នៅផ្ទះ​នៅ​
ឧត្តុ​ង​🙏​អ្នកសិល្បៈ​ក៏​ជា​មនុស្ស​ចេះ​ឈឺ​ដូច​គ្នា ​បើ​បងប្អូន​ស្អប់​អ្នកសិល្បៈ ឲ្យ​តែ​ឈឺ​លើកដៃ​សំពៈ​សុំ​ជំនួយ​បងប្អូន សុំ​មេត្តា​អូស​រំលង​ចុះ ។

លោក ហ៊ុយ យ៉ា​ឡេ​ង បាន​បន្ថែម​ទៀត​ថា នាយ ឆ្លាំង គឺជា​មិត្តភក្តិ​ដែល​ធ្លាប់​ហាត់រៀន​នៅ​សាលា​សិល្បៈ​ជាមួយ​គ្នា ហើយ​តារា​កំប្លែង​រូប​នេះ​បាន​បម្រើ​សិល្បៈ​ទាំង​វិស័យ​ភាពយន្ត និង​កំ​ប្លេង​ប្រហែល​ជិត​២០​ឆ្នាំ​ហើយ ។

លោក​បន្ត​ថា ទើបតែ​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ​ដែល​លោក​ទើបតែ​ទទួល​ដំណឹង​ពី​នាយ​ឆ្លាំង ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ទើប​រូប​លោក​ខិតខំ​ស្វះ​ស្វែងរក​ជំនួយ​ពី​បណ្តា​សប្បុរសជន​នានា ដើម្បី​បាន​ថវិកា​ខ្លះ​ជួយ​សម្រាល​ការ​ព្យាបាល​ទៅ​ដល់ នាយ ឆ្លាំង ។

យ៉ាងណា​បើ​តាម​លោក ហ៊ុយ យ៉ា​ឡេ​ង រូប​លោក​សុំ​ស្នើ​ដល់​មហាជន​កុំ​ឲ្យ​មានការ​រិះគន់​ថា អ្នកសិល្បៈ​ពេល​ធ្លាក់ខ្លួន​តែង​លើ​ដៃ​សុំ​ជំនួយ ខ​ណះ​ពេល​ដែល​បច្ចុប្បន្ន​នាយ ឆ្លាំង ពិតជា​ជួប​ការ​ខ្វះខាត​ទាំង​ផ្នែក​ជីវភាព និង​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ ។

ដោយឡែក ក្រោយ​ទទួល​ដំណឹង​ពី​ការ​ធ្លាក់ខ្លួន​ឈឺ​របស់​នាយ ឆ្លាំង នា​ពេល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២០​លាន​រៀល តាម​រយៈ​ប្រធាន​អង្គការ​ម​ជ្ឍ​មណ្ឌល​វប្ប​ធ​ម៍​ខ្មែរ​កម្ពុជា​ក្រោម ជូន​ដល់ តារា​កំប្លែង​រូប​នេះ​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

គួរ​បញ្ជាក់​ថា នាយ ឆ្លាំង ជាតា​រា​កំប្លែង​មួយ​រូប​ដែល​ទេព​កោសល្យ នឹង​តែងតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ផ្ទុះសំណើច​ចំពោះ​ការ​សម្តែង​របស់​លោក ហើយ​លោក​ជា​កូនក្រុម​កំប្លែង​របស់​នាយ ក្រឹម ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​នៅ​ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ និង​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន ។

ដោយសារ​ញាំញី​ដោយសារ​ជំងឺ​នា​ពេល​នេះ ​បាន​ធ្វើ​ឲ្យ​តារា​កំប្លែង នាយ ឆ្លាំង បាន​បាត់​មុខ​ពី​ការ​សម្តែង​កំប្លែង​នៅ​ក្នុង​រយះ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ