ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខណ្ឌច្បារអំពៅផ្តល់សៀវភៅស្នាក់នៅ និង សៀវ​ភៅគ្រួសារ២ពាន់ក្បាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជា​កា​រ​ឆ្លើយតប​នឹង​តម្រូវកា​រ​ខ្វះ​ខា​ត ក៏ដូចជា​ការ​បំពេញបន្ថែម​នូវ​តម្រូវការ​ប្រើប្រា​ស់​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋានផង​នោះ លោ​ក​ចេ​ង មុនី​រ៉ា អភិបាលខណ្ឌ និង​ជា​ប្រធាន​គ​ណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ច្បារអំ​ពៅ បាន​ផ្តល់​សៀវភៅស្នាក់​នៅ (…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជា​កា​រ​ឆ្លើយតប​នឹង​តម្រូវកា​រ​ខ្វះ​ខា​ត ក៏ដូចជា​ការ​បំពេញបន្ថែម​នូវ​តម្រូវការ​ប្រើប្រា​ស់​សម្រាប់​ពលរដ្ឋ​ក្នុង​មូលដ្ឋានផង​នោះ លោ​ក​ចេ​ង មុនី​រ៉ា អភិបាលខណ្ឌ និង​ជា​ប្រធាន​គ​ណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ច្បារអំ​ពៅ បាន​ផ្តល់​សៀវភៅស្នាក់​នៅ ( ក២ ) ចំនួន១០០០ក្បាល និង​សៀវភៅ​គ្រួសារ ( ក៤ ) ចំនួន១០០០ក្បាល ជូន​ប៉ុ​ស្តិ៍រដ្ឋបាល​នគរបាល​ទាំង៨ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ។

សូម​បញ្ជាក់​ថា សៀវភៅ​ស្នាក់នៅ ( ក២ ) និង​សៀវភៅ​គ្រួសារ ( ក៤ ) សរុប​ទាំងអស់ចំនួន២ពាន់​ក្បាល​ខាងលើ គឺជា​ការ​ជួយឧបត្ថម្ភ​ទាំងស្រុង ពី​លោ​ក​ចេង មុនី​រ៉ា អភិបាល នៃ​គណ​អភិបាលខណ្ឌ​ច្បារ​អំពៅ ក្នុង​ការ​យក​ទៅ​ដើម្បី​បំពេញ​ការ​ផ្តល់​សេវា​តម្រូវការ​ជូន​បងប្អូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​យក​ទៅ​ប្រើប្រាស់ ។

ការ​ផ្តល់​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ២ពាន់​ក្បាលខាងលើ​នេះ ធ្វើឡើងនា​ព្រឹក​ថ្ងៃទី២៨ ខែមីនា​ឆ្នាំ២០២២នេះ ក្រោយ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ប្រចាំខែ​មីនា ឆ្នាំ២០២២ ដេីម្បី​ត្រួតពិនិត្យ​តួនាទី ភារកិច្ច ទឹ​ស​ដៅ​ពង្រឹង​សន្តិ​សុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ របៀបរៀបរយ និង​សេវា​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បា​អំពៅឲ្យ​កាន់តែ​ល្អ​ប្រសើរ ៕ ​

អត្ថបទសរសេរ ដោយ