ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន ! ចាប់​វ៉ៃ​ខ្នោះ​ខ្មាស់​គេ​ទាំង​យប់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់​វ៉ៃ​ខ្នោះ​កាលពី​វេលា​ម៉ោងជាង​១១​យប់ ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ បន្ទាប់​ពី​នាំ​គ្នា …

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់​វ៉ៃ​ខ្នោះ​កាលពី​វេលា​ម៉ោងជាង​១១​យប់ ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ បន្ទាប់​ពី​នាំ​គ្នា​ផឹកស្រា​ស្រវឹង រួច​កាក់​រថយន្ត​តាម​ផ្លូវខុស​ទំនង​នៅ​ចំណុច​រោង​ចិញ្ចឹម​គោ​ខាងជើង​កាស៊ីណូ​ផ្កាយ​៥ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ម៉ៅ គូក អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ត្រូវ​សមត្ថកិច្ច​ចម្រុះ​រួម​មាន អាវុធហត្ថ​, នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ប៉ុស្តិ៍​បឹង​សាគូ និង​សន្តិសុខ​កាស៊ីណូ ឃាត់ខ្លួន​បន្ទាប់​ពី​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ម្នាក់​រាយការណ៍​ថា មាន​ជនសង្ស័យ​១​ក្រុម​បាន​កាក់​រថយន្ត​របស់​គាត់​ខុស​ទំនង​ទាំង​យប់​ងងឹត​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ថា ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ពី​អ្នកបើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍ សមត្ថកិច្ច​ក៏​សហការ​គ្នា​ចុះ​ទៅ​ចំណុច​កើតហេតុ តែ​ជនសង្ស័យ​ផ្សេង​ៗ​ទៀត​បាន​រត់គេច​អស់ នៅ​សល់​តែ​ឈ្មោះ ម៉ៅ គូក មិន​ត្រឹមតែ​មិន​រត់គេច​ប៉ុណ្ណោះ​ទេ បុរស​រូប​នេះ​ថែម​ទាំង​ជេរ​មើលងាយ​សមត្ថកិច្ច​ទាំង​ស្រវឹង និង​ប្រុង​តដៃ​ថែម​ទៀត ទើប​ទ្រាំ​មិន​បាន ត្រូវ​វាយ​ខ្នោះ​យក​មក​អប់រំ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា គេ​មាន​គ្នា​៥​នាក់ ដំបូង​ផឹកស៊ី​នៅ​ចំណុច​កើតហេតុ ហើយ​ទទួលស្គាល់​ថា បាន​កាក់​រថយន្ត​ដឹក​ស៊ីម៉ងត៍ និង​ជេរ​មើលងាយ​សមត្ថកិច្ច​មែន​។

ទោះជា​យ៉ាងណា​ក៏​ដោយ ជនសង្ស័យ​មិន​ត្រូវ​បាន​សមត្ថកិច្ច​យកទោស​ពៃរ​អ្វី​នោះ​ទេ គឺ​ត្រឹមតែ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ធ្វើ​សកម្មភាព​ខុសច្បាប់​នានា និង​ឈប់​ជេរ ឬ​មើលងាយ​សមត្ថកិច្ច​តទៅ​ទៀត បន្ទាប់​មក​ក៏​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ៕