ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃ​ដិ​ន​ថា ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ជា​បរាជ័យ​យុទ្ធសាស្ត្​រ​សម្រាប់​លោកពូ​ទី​ន​និង​រុ​ស្សុី

2 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ដិ​ន ក្នុង​សុន្ទរកថា​ដ៏​វែង​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២ នៅ​ក្រុង​វ៉ា​សូ​វី​ប៉ូ​ឡូញ​ បានវា.យប្រហា.រ​ប្រើ​ពាក្យ​ខ្លាំង​ៗ ប្រឆាំង​ប្រធានាធិបតីរុ​ស្សុី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​វា.យតម្លៃ​ថា

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ដិ​ន ក្នុង​សុន្ទរកថា​ដ៏​វែង​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២ នៅ​ក្រុង​វ៉ា​សូ​វី​ប៉ូ​ឡូញ​ បានវា.យប្រហា.រ​ប្រើ​ពាក្យ​ខ្លាំង​ៗ ប្រឆាំង​ប្រធានាធិបតីរុ​ស្សុី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​វា.យតម្លៃ​ថា ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ជា​បរាជ័យ​មួយ​រូ​ច​ទៅ​ហើយ​សម្រាប់​លោកពូ​ទី​ន​និង​រុ​ស្សុី ។

ក្នុង​សុន្ទរកថា​នេះ​ លោក​បៃ​ដិ​ន បាន​គំរា.ម​ដោយ​ផ្ទាល់​ចំពោះ​លោកពូ​ទី​ន​ដែល​លោក​ចាត់​ទុក​ថា​ជា​ជន​ផ្ដាច់​ការ ។ លោក​ថា​ រុ​ស្សុី​កុំ​ស្រម័យ​ដណ្ដើម​យក​ដែនដី​អូតង់​មួ​យស​ង្ទី​រ​ម៉ែត្រការ៉េ ណា​ឡើយ ។ លោក​រំឭក​ថា ​កងទ័ព​អា​មេ​រិ​ក​មាន​វត្តមាន​ដើម្បី​ការពារ​បណ្ដា​សម្ព័ន្ធមិត្ត ។

លោក​បៃ​ដិ​ន រហូត​ដល់​អះអាង​ថា ​លោកពូ​ទី​ន នឹង​មិន​ត្រូវ​នៅ​កាន់​អំណាច​ទៀត​ទេ ក្រោយ​ការ​វាយលុក​លើ​អ៊ុយ​ក្រែ​ន ដែល​នោះ​ជា​សម្ដី​ធ្ងន់​បំផុត​ចំពោះ​លោកពូ​ទី​ន ។ ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយ​មក សេត​វិមាន​បាន​និយាយ​សម្រាល​ពាក្យ​ពេចន៍​នោះ​ដោយ​ថា លោក​បៃ​ដិ​ន ​មិន​បាន​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​របប​នៅ​រុ​ស្សុី​ឡើយ ។

ទោះបី​យ៉ាងណា​ ក្នុង​សុន្ទរ​ថា​នេះ​លោក​បៃ​ដិ​ន​យល់​ថា ជម្លោះ​នឹង​មិន​បញ្ចប់​ដោយ​ឆាប់រហ័ស​ឡើយ ។ ការ​ប្រយុទ្ធ​រវាង​លទ្ធិប្រជាធិបតេយ្យ​ និងលទ្ធិផ្ដាច់ការ​នឹង​មិន​អាច​ឈ្នះ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ ឬប៉ុន្មាន​ខែ​នោះ​ទេ ។ យើង​ត្រូវ​បំពាក់អាវុធ​សម្រាប់​ការ​ប្រយុទ្ធ​ដ៏​វែង​នៅ​ពីមុខ​យើង ។ លោក​ថ្លែង​បែប​នេះ​មុន​ពេល​ធានា​ចំពោះ​អ៊ុយ​ក្រែ​ន​ថា យើង​នឹង​នៅ​​ខាង​អ្នក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ