ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​កងទ័ព​រុ​ស្សុី​ដូរ​យុទ្ធសាស្ត្រ​មែនឬ?

3 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦​ ខែ​មីនា ឆ្នាំ​២០២២ ​នៅ​ក្រុង​វ៉ា​សូ​វី​ថា លោក​មិន​ច្បាស់​ដែល​ចំពោះ​ការ​ប្រកាស​របស់​រុ​ស្សុី ពី​ការ​ផ្ដោត​ការ​វា.យលុក​របស់​ខ្លួន​លើ​តំបន់

សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៦​ ខែ​មីនា ឆ្នាំ​២០២២ ​នៅ​ក្រុង​វ៉ា​សូ​វី​ថា លោក​មិន​ច្បាស់​ដែល​ចំពោះ​ការ​ប្រកាស​របស់​រុ​ស្សុី ពី​ការ​ផ្ដោត​ការ​វា.យលុក​របស់​ខ្លួន​លើ​តំបន់​DONBASS ​ដែល​មាន​ន័យ​ថា ជា​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។

ពេល​បណ្ដា​អ្នកកាសែត​សួរ​លោក​ពី​រឿង​នោះ លោក​បៃ​ដិ​ន​ ឆ្លើយ​យ៉ាង​ខ្លី​ថា ​ខ្ញុំ​មិន​ច្បាស់​ដែរ ដែល​ពួក​រុ​ស្សុី​ធ្វើ​របៀប​នោះ​។ ទីបញ្ជាការដ្ឋាន​កងទ័ព​រុ​ស្សុី​ថ្លែង​នា​ថ្ងៃ​ទី​២៥​ ខែ​មីនា​ថា ផ្ដោត​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង លើ​ទិស​ដៅ​សំខាន់​គឹ​រំដោះ​តំបន់ ​DONBASS ខុស​ពី​គោលដៅ​ដំបូង​របស់​វិមាន​ក្រឹម​ឡាំង រំសាយ​កង​យោធា​អ៊ុយ​ក្រែ​ន​និង​រំលាយ​ពួក​ណា​ហ្សុី​និយម​បែប​ថ្មី នៅ​អ៊ុយ​ក្រែ​ន​ទាំងមូល​។

គេ​មានការ​ភ្ញាក់ផ្អើល​ការ​ប្រកាស​នោះ របស់​កងទ័ព​រុ​ស្សុី ដោយ​ចោទ​ជា​សំណួរថា តើ​នោះ​ជា​អន្ទាក់​ ឬ​ក៏​ជា​ការ​សារ​ភាព​ពី​បរាជ័យ? កាលពី​ថ្ងៃ​២៥​ ខែ​មីនា​ នាយសេនាធិការរង​កងទ័ព​រុ​ស្សុី ឧត្ដមសេនីយ​ស័​រ​ហ្គេ​យ​រ៉ូ​ដ​ស្គ​យ ប្រកាស​ពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​នៅ​អ៊ុយ​ក្រែ​ន ដោយ​ផ្ដោត​ដល់​ភាគ​ខាងកើត​ប្រទេស​នេះ ពោល​គឺ​លើ​តំបន់ ​DONBASS ដែល​នៅ​ទីនោះ​ពួក​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្សុី បាន​បង្កើត​សាធារណរដ្ឋ​២ ​គឺ ដូ​ណេ​ត​ស្ក៍ ​និង​លូ​ហ្កា​ន​ស្ក៍ ដែល​ក្រុង​មូ​ស្គូ​ទទួលស្គាល់​ឯករាជ្យ​។ តំបន់ ​DONBASS ជា​តំបន់ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ